ថ្មីៗនេះ ទូរទស្សន៍ CNN (សហរដ្ឋអាមេរិក) ទើបតែបានបោះឆ្នោតជ្រើសរើសអាហារឆ្ងាញ់ៗបំផុតទាំង ៥០ មុខ ដែលលក់នៅតាមដងផ្លូវ នៅតំបន់អាស៊ី ក្នុងបញ្ជីនេះមានមុខម្ហូបអាហារវៀតណាមចំនួន ៣ រួមមាន នំបុ័ង ហ្វើ និងកាហ្វេ។
![]() |
![]() |
![]() |
ហ្វើគឺជាមុខម្ហូបដែលធ្លាប់ស្គាល់សម្រាប់ជនជាតិហាណូយ (Ha Noi) តាំងពីបុរាណកាលមក។ |
ធ្វើដំណើរជុំវិញទីក្រុងហាណូយ (Ha Noi) ពីផ្លូវតូចទៅផ្លូវធំ យើងបានជួបមនុស្ស និងអ្នកទេសចរជាច្រើននាក់កំពុងអង្គុយនិងហូបអាហារពេលព្រឹក នៅតាមចិញ្ចើមផ្លូវ។ នៅទីក្រុងហាណូយ (Ha Noi) ហ្វើអាចចាត់ទុកថាជា “ម្ហូបពេញនិយមបំផុត”។ ហាងលក់ហ្វើដែលមានរសជាតិប្រពៃណី ដូចជា ទឹលូន (Tu Lun) ឬ ហ្វើ លីគ្វឹកសឺ ( Ly Quoc Su) ហ្វើ បាតដាន (Bat Dan) ហ្វើ ធីន (Thin)... ជាជម្រើសល្អសម្រាប់យើង ព្រោះហាងនីមួយៗ មានរសជាតិរៀងៗ ខ្លួន ប៉ុន្តែនៅតែរក្សារសជាតិប្រពៃណីរបស់ប្រជាជនហាណូយ (Ha Noi)។
![]() |
ហាងហ្វើ ធីន (Thin) ដែលមានទីតាំងនៅផ្លូវ ឡូឌូក (Lo Duc) (ហាណូយ) បានបើកដំណើរការនៅឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្នគឺតែងតែមានភ្ញៀវជាច្រើននាក់មកនិងពិសារ។ |
ប្រហែលជាគ្មាននរណាម្នាក់ដឹងថា ហ្វើហាណូយ (Ha Noi) ចាប់ផ្តើមវត្តមាននៅពេលណានោះទេ ប៉ុន្តែយើងដឹងច្បាស់ណាស់ថា ហ្វើមួយចានដ៏ឈ្ងុយឆ្ងាញ់គឺអាស្រ័យច្រើនលើបទពិសោធន៍ និងប្រការអាថ៌កំបាំងនៃចុងភៅ ដែលក្នុងនោះសំខាន់បំផុតគឺឆ្នាំងទឹកស៊ុប។ ទឹកស៊ុបហ្វើបានស្ងោរពីឆ្អឹងសាច់គោ អមដោយគ្រឿងទេសជាច្រើនរួមមាន សំបកទេព្វិរូផ្កាយចន្ទ , ក្រវាញ, គ្រាប់វ៉ាន់ស៊ុយ... ដែលស្ងោរជាមួយនឹងភ្លើងតូច។ ហ្វើមួយចានមាននំហ្វើ (នំនេះបានហាន់ជាសរសៃ តូច) រួមផ្សំនឹងសាច់គោគ្រប់ប្រភេទដូចជា ឆៅ ឆ្អិន សាច់ទ្រូងគោ ភ្លៅឬសាច់មាន់បានហាន់ជាតូចៗ រួចបានចាក់ទឹកស៊ុបក្តៅៗ ដែលបង្កើតចានហ្វើមានក្លិនឈ្ងុយមួយចាន។ ភ្ញៀវអាចហូបហ្វើជាមួយនំចាខ្វៃដែលបង្តើតរសជាតិពិសេសនៃហ្វើ ហាណូយ (Ha Noi) គ្មានកន្លែងណាផ្សេងទៀតអាចកែច្នៃបាន។
![]() |
សាច់ដែលទទួលទានជាមួយហ្វើគឺមានភាពចម្រុះណាស់ ភ្ញៀវហូបហ្វើអាចជ្រើសរើសតាមចំណូលចិត្តរបស់ខ្លួន។ |
បន្ទាប់ពីហូបហ្វើក្តៅមួយចាន ស័ក្តិសមសម្រាប់អាកាសធាតុត្រជាក់នៃរដូវស្លឹកឈើជ្រុះត្រជាក់ យើងជ្រើសរើសទៅហូបកាហ្វេមួយពែង។ វប្បធម៌និងទម្លាប់ហូបកាហ្វេ នៅរដ្ឋធានីហាណូយ (Ha Noi) តែងតែតភ្ជាប់នឹងមិត្តភ័ក្តិ។ ដូច្នេះ ពេលដើរកាត់ហាងកាហ្វេល្បីៗមួយចំនួន នៅទីក្រុងហាណូយ (Ha Noi) ដូចជា កាហ្វេ យ៉ាង (Giang) កាហ្វេ ឡឹម (Lam) កាហ្វេ ថ (Tho) កាហ្វេ អៀន (Yen) កាហ្វេ ឌីញ (Dinh)... អ្នកអាចមើលឃើញមនុស្សជាច្រើនអង្គុយជាក្រុម ដើម្បីជជែកគ្នាផង និងហូបកាហ្វេផង។
យើងជ្រើសរើសហាងកាហ្វេ ឌីញ (Dinh) ដែលមានទីតាំងនៅជាន់ទី ២ នៃផ្ទះបារាំងចាស់។ ប្រហែលជាក្រៅពីពែងកាហ្វេដែលមានរសជាតិប្លែក ស្ថាបត្យកម្មបារាំងបុរាណក៏ជាហេតុផលដែលកាហ្វេ ឌីញ (Dinh) ទោះបីជាហាងតូចណាស់ ក៏នៅតែមានមនុស្សជាច្រើនមកពិសាកាហ្វេ។
![]() |
មានទីតាំងនៅកណ្តាលទីក្រុងហាណូយ (Ha Noi) ហាងកាហ្វេ ឌីញ (Dinh) ត្រូវបានភ្ញៀវជាច្រើននាក់ជ្រើសរើស ដោយសារតែភាពស្ងប់ស្ងាត់ និងលក្ខណៈបុរាណនៃទីក្រុងហាណូយ (Ha Noi) ចាស់។ |
កាហ្វេហាណូយ (Ha Noi) បានឆុងមិនខាប់ពេក និងសម្បូរបែបជាមួយនឹងជម្រើសជាច្រើន ដូចជា កាហ្វេចម្រោះ កាហ្វេខ្មៅទឹកកក កាហ្វេទឹកដោះគោទឹកកក កាហ្វេខ្មៅក្តៅ ទឹកដោះគោក្តៅ... ជាពិសេស កាហ្វេស៊ុតត្រូវបានចាត់ទុកថាជាមុខម្ហូបពិសេសនៃរដ្ឋធានីហាណូយ (Ha Noi) ។ វាជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ និងប្លែកដែលភ្ញៀវគ្រប់គ្នាគួរតែភ្លក់ម្តង។ ព្រោះវាមិនត្រឹមតែមានរសជាតិឆ្ងាញ់នៃផ្នែកក្រហមនៃស៊ុតប៉ុណ្ណោះទេ ថែមទាំងមានរសជាតិកាហ្វេនិងការតុបតែងក៏ស្រស់ស្អាតខ្លាំងផងដែរ។
មានទីតាំងនៅកណ្តាលទីក្រុងហាណូយ (Ha Noi) ហាងកាហ្វេ ឌីញ (Dinh) ត្រូវបានភ្ញៀវជាច្រើននាក់ជ្រើសរើស ដោយសារតែភាពស្ងប់ស្ងាត់ និងលក្ខណៈបុរាណនៃទីក្រុងហាណូយ (Ha Noi) ចាស់។
![]() |
ពែងកាហ្វេល្បីរបស់ហាណូយ (Ha Noi) ។ |
លោកស្រី Malan - ជាភ្ញៀវទេសចរឥណ្ឌាម្នាក់បានចែករំលែកថា៖ “ពេលធ្វើដំណើរនៅទីក្រុងហាណូយ (Ha Noi) ខ្ញុំបានស្វែងយល់នូវវប្បធម៌ហូបកាហ្វេរបស់ប្រជាជននៅទីនេះពិតជាពិសេសណាស់។ មនុស្សម្នាអាចអង្គុយហូបកាហ្វេនៅចិញ្ចើមផ្លូវ ក្នុងច្រកតូច ឬក្នុងហាង។ ហើយពេលដែលខ្ញុំទៅហាងកាហ្វេ ឌីញ (Dinh) ដើម្បីហូបកាហ្វេមួយពែងដែលពោរពេញទៅដោយរសជាតិពិសេសនៃទីក្រុងចាស់ ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងណាស់»។
បន្ទាប់ពីនិយាយជាមួយក្រុមភ្ញៀវទេសចរមកពីប្រទេសឥណ្ឌារួចមក នាពេលនោះជិតថ្ងៃត្រង់ហើយ ពួកយើងក៏សម្រេចចិត្តជ្រើសរើសនំបុ័ងសម្រាប់អាហារថ្ងៃត្រង់។ ពេលខ្ញុំអានតាមអ៊ីនធឺណិត ខ្ញុំឃើញការវាយតម្លៃល្អពីភ្ញៀវជាច្រើននាក់ដែលបានហូបនៅ Banh mi ២៥។
![]() |
ហាងនំបុ័ងនៅផ្លូវហាងកា (Hang Ca)។ |
លោក ដុង លីញភឿង (Dong Linh Phuong) ម្ចាស់ហាង Banh mi ២៥ បាននិយាយថា នៅទីក្រុងហាណូយ (Ha Noi) ប្រជាជនតែងតែហូបនំប៉័ងប្រពៃណី ដូចជា នំប៉័ងប៉ាតេ នំប៉័ងសាច់ក្រក និងនំប៉័ងសាច់។ ប៉ុន្តែ Banh mi ២៥ មានភាពខុសប្លែកគ្នា ពោលគឺ នៅហាងនេះយើងអាចបានដាក់ស្នូលផ្សេងៗគ្នាជាច្រើនប្រភេទ បញ្ចូលក្នុងនំប៉័ង ដែលបំពេញតម្រូវការបរិភោគខុសៗគ្នារបស់មនុស្សជាច្រើន។
នៅទីក្រុងហាណូយ (Ha Noi) ចំណាយត្រឹមតែពី ២៥.០០០ ដុង ទៅ ៣៥.០០០ ដុង ដើម្បីទិញនំប៉័ងមួយដើមដែលមានស្នូលជាច្រើនប្រភេទ ដូចជា ប៉ាតេថ្លើមជ្រូក ស៊ុត, សាច់មាន់ សាច់សាស៊ីវ … សូម្បីតែមាននំប៉័ងស្នូលបួសសម្រាប់អ្នកបួសក៏ដោយ។ លើសពីនេះ ភ្ញៀវទេសចរអាចអង្គុយ ហូបនំប៉័ងផង និងមើលជីវិត និងផ្លូវនានាក្នុងសង្កាត់ចាស់របស់ទីក្រុងហាណូយ (Ha Noi) ផង។
![]() |
នំប៉័ងក៏មានភាពសម្បូរបែប ដោយវិធីសាស្រ្តកែច្នៃ នំបុ័ងអាចហូបភ្លាមៗ ឬយកមកផ្ទះ។ សម្រាប់ភ្ញៀវចង់ហូបនំប៉័ងនៅនឹងកន្លែងអាចជ្រើសរើសនំប៉័ងដែលបំរើលើខ្ទះក្តៅ ឬនំប៉័ងដែលជ្រលក់ក្នុងទឹកស៊ុបគោ។ |
នៅចុងបញ្ចប់ដំណើរទេសចរណ៍អាហារហាណូយ (Ha Noi) ទោះបីយើងគ្រាន់តែទទួលទានតែហ្វើ កាហ្វេ និងនំប៉័ងក៏ដោយ ក៏យើងបានយល់មួយផ្នែកផងដែរអំពីតម្លៃវប្បធម៌ធ្វើម្ហូបរបស់ជនជាតិហាណូយ (Ha Noi) និយាយដោយឡែក និងវៀតណាមជាទូទៅដែលបង្កើតចំណាប់អារម្មណ៍សម្រាប់ភ្ញៀវអន្តរជាតិអំពីការកែច្នៃយ៉ាងស្មុគស្មាញ ការតុបតែងស្រស់ស្អាតនិងរសជាតិឈ្ងុយឆ្ងាញ់នៃម្ហូបទាំងនោះ៕
មតិពីមិត្តអ្នកអាន