Trending now

កងទ័ពការពារព្រំដែនខេត្ត Dong Thap និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងសហការគ្នាក្នុងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែន

17:00 | 02/07/2022

នាថ្ងៃទី២៩ ខែមិថុនា នៅទីក្រុងព្រៃវែង ខេត្តព្រៃវែង កងទ័ពការពារព្រំដែនខេត្ត Dong Thap និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែនឆ្នាំ២០២២។

ខេត្ត Dong Thap (វៀតណាម) និងខេត្តព្រៃវែងពង្រឹងទំនាក់ទំនងមិត្តភាពរវាង ខេត្ត Dong Thap (វៀតណាម) និងខេត្តព្រៃវែងពង្រឹងទំនាក់ទំនងមិត្តភាពរវាង
កងទ័ពការពារព្រំដែនខេត្ត Kien Giang ជូនពរកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កងទ័ពការពារព្រំដែនខេត្ត Kien Giang ជូនពរកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្នុងពិធីនេះ ភាគីទាំងពីរបានវាយតម្លៃលទ្ធផលសហប្រតិបត្តិការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅតាមព្រំដែនក្នុងឆ្នាំ ២០២០ និងឆ្នាំ២០២១។ ក្នុងរយៈពេលពីរឆ្នាំកន្លងមក អង្គភាពទាំងពីរបានជួបប្រជុំគ្នានៅតាមតំបន់ព្រំដែន ផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពសម្របសម្រួលតាមទូរស័ព្ទ ហើយរៀបចំគណៈប្រតិភូជាច្រើនទៅសួរសុខទុក្ខ និងអបអរសាទរក្នុងឱកាសបុណ្យប្រពៃណី និងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា។

កងទ័ពការពារព្រំដែនខេត្ត Dong Thap និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងសហការគ្នាក្នុងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែន
កងទ័ពការពារព្រំដែនខេត្ត Dong Thap និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២២ (រូបថត៖ bienphong.com.vn)

ក្នុងស្មារតីចែករំលែក និងជួយគ្នាទៅវិញទៅមក នៅក្នុងឆ្នាំ២០២១ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap បានផ្តល់ថវិកា និងសម្ភារៈពេទ្យសម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដោយមានតម្លៃជាង ៩០ លានដុងដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង។

ក្នុងឱកាសនេះ គណៈប្រតិភូទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសម្របសម្រួល ព្រមទាំងបានឯកភាពលើទិសដៅ ភារកិច្ច និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីសហប្រតិបត្តិការ ឆ្នាំ២០២២។

តាមរយៈនោះ ភាគីទាំងពីរនឹងផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ បង្កើនការផ្លាស់ប្តូរព័ត៌មាន ប្រយុទ្ធប្រឆាំងទប់ស្កាត់ឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែនទាំងសងខាង សម្របសម្រួលក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែន ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ៗ ល៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ