Trending now

ខេត្ត Dong Thap (វៀតណាម) និងខេត្តព្រៃវែងពង្រឹងទំនាក់ទំនងមិត្តភាពរវាង

09:50 | 27/06/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២៥ មិថុនា នៅទីក្រុង Cao Lanh គណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានបើកកិច្ចប្រជុំដើម្បីអបអរសាទរខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។

គណៈបញ្ជាការ​ឯកភាព​រាជធានី​វៀងចន្ទន៍ បញ្ជាការដ្ឋានយោធា​ខេត្ត​បូ​លី​ខេ​ម​សៃ (Bolykhamsay) អុជ​ធូប​នៅ​ចំណុច​ប្រសព្វ Dong Loc គណៈបញ្ជាការ​ឯកភាព​រាជធានី​វៀងចន្ទន៍ បញ្ជាការដ្ឋានយោធា​ខេត្ត​បូ​លី​ខេ​ម​សៃ (Bolykhamsay) អុជ​ធូប​នៅ​ចំណុច​ប្រសព្វ Dong Loc
បញ្ជាការដ្ឋានយោធាខេត្ត Dong Thap អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បញ្ជាការដ្ឋានយោធាខេត្ត Dong Thap អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ប្រតិភូទាំងឡាយដែលចូលរួមកិច្ចប្រជុំអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជាថតរូបជាមួយគ្នា (រូប​ថត៖ vnanet.vn)
ប្រតិភូទាំងឡាយដែលចូលរួមកិច្ចប្រជុំអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជាថតរូបជាមួយគ្នា

ក្នុងជំនួបនេះ អនុប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Thach Du បានមានប្រសាសន៍ថា វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងទាំងពីរដែលមានទំនាក់ទំនងជាប្រពៃណីល្អ។ ប្រជាជនទាំងពីរបានរួបរួម ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក រួមគ្នាជំនះពុះពារលើឧបសគ្គជាច្រើនក្នុងប្រវត្តិសាស្ត្រ។ ក្រោយថ្ងៃរំដោះ ប្រទេសទាំងពីរបានបន្តរក្សា និងពង្រឹងមនោសញ្ចេតនាដ៏ថ្លៃថ្លាដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ ក្លាយទៅជាទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិរយូរអង្វែង”

លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា មានទំនាក់ទំនងមិត្តភាពយូរអង្វែង ប្រកៀកស្មាគ្នា ពុះពារជំនះការលំបាក ប្រយុទ្ធប្រឆាំងសត្រូវរួម ការពារឯករាជ្យភាព អធិបតេយ្យភាពជាតិ និងកសាងជីវភាពរស់នៅរបស់ប្រជាជនសម្បូរ៍ធូរធា។ ការជួយគាំទ្រពីវៀតណាមបានចូលរួមចំណែកជួយប្រទេសកម្ពុជាពីប្រជាជនដែលរងទុក្ខវេទនា និងព្រាត់ប្រាស់ដោយសារសង្គ្រាម ទៅជាប្រទេសដែលមានសន្តិភាពពេញលេញ។

ខេត្ត Dong Thap បានបង្កើនសកម្មភាពជាច្រើនដែល​រួមចំណែកក្នុងការពង្រឹង និងថែរក្សាទំនាក់ទំនងប្រពៃណីល្អរវាងវៀតណាម និងកម្ពុជា។ ខេត្ត Dong Thap មានព្រំប្រទល់ជាប់ខេត្តព្រៃវែង ដែលមានប្រវែងជាង ៥០ គីឡូម៉ែត្រ។ ខេត្តទាំងពីរមានទំនាក់ទំនងប្រពៃណីយ៉ាងជិតស្និទ្ធ សាមគ្គីភាព និងមិត្តភាពជាយូរលង់ណាស់មកហើយ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap លោក Huynh Minh Tuan បានឲ្យដឹងថា នៅឆ្នាំ២០២១ ទោះបីរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដោយ ក៏សកម្មភាពនាំចូល និងនាំចេញសម្រេចបានជិត ១៩៥ លានដុល្លារ ធ្លាក់ចុះត្រឹមតែ ៤% បើធៀបនឹងឆ្នាំ ២០២០។ ក្នុង ៣ ខែដំបូងនៃឆ្នាំ២០២២ ទំហំនៃការនាំចូល និងនាំចេញសម្រេចបានជាង ៨០លានដុល្លារអាមេរិក កើនឡើង ៥០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះការនាំចេញសម្រេចបាន ២២.៦៧ លានដុល្លារអាមេរិក ការនាំចូលសម្រេចបាន ៥៧.៤៧លានដុល្លារ។

បន្ថែមពីលើការអនុវត្តកិច្ចសហប្រតិបត្តិការជាផ្លូវការ ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនត្រូវបានអនុវត្តតាមរយៈសកម្មភាពនានាដូចជា ការជួយសង្គ្រោះមនុស្សធម៌ ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រកម្ពុជា; ការផ្លាស់ប្តូរវប្បធម៌ ប្រកួតកីឡា ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ស្ត្រី ការជួយគាំទ្រដល់ការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩; ការទទួល និងជួយគាំទ្រនិស្សិតកម្ពុជាទៅសិក្សានៅមហាវិទ្យាល័យ និងសកលវិទ្យាល័យនានាក្នុងខេត្ត... ចាប់តាំងពីឆ្នាំ ១៩៨៨ មក មហាវិទ្យាល័យវេជ្ជសាស្ត្រ Dong Thap បានបណ្តុះបណ្តាលនិស្សិតកម្ពុជាជាង ១.៣០០ នាក់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស