Trending now

បញ្ជាការដ្ឋានយោធាខេត្ត Dong Thap អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

23:22 | 01/04/2022

នាពេលថ្មីៗនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba ស្រុក Tan Hong គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Dong Thap ដឹកនាំដោយលោកវរសេនីយ៍ឯក Pham Van Muoi - មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានយោធាខេត្ត បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីចំពោះតំបន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ខេត្ត Dong Thap ស្វែងយល់ឱកាសសហប្រតិបត្តិការវិនិយោគ និងជីវភាពរស់នៅរបស់ជនដើមកំណើតវៀតណាមនៅកម្ពុជា ខេត្ត Dong Thap ស្វែងយល់ឱកាសសហប្រតិបត្តិការវិនិយោគ និងជីវភាពរស់នៅរបស់ជនដើមកំណើតវៀតណាមនៅកម្ពុជា
តំបន់ប្រតិបត្តិការសឹករងព្រៃវែងអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap តំបន់ប្រតិបត្តិការសឹករងព្រៃវែងអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap
គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Dong Thap (ខាងឆ្វេង) សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះតំបន់ប្រតិបត្តិការសឹករង​​បន្ទាយមានជ័យ (រូប​ថត៖ baodongthap.vn)
គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Dong Thap (ខាងឆ្វេង) សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះតំបន់ប្រតិបត្តិការសឹករង​​បន្ទាយមានជ័យ.

តាងនាមកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap លោកវរសេនីយ៍ឯក Pham Van Muoi បានជូនពរចំពោះនាយទាហាន នាយទាហាន​រង និងពលទាហាន នៃកងកម្លាំងប្រដាប់អាវុធតំបន់ប្រតិបត្តិការសឹងរង​បន្ទាយមានជ័យ ឲ្យ​ទទួល​បាន​នូវ​មានសុខភាពល្អ និងសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើនក្នុងការកសាង និងអភិវឌ្ឍន៍តំបន់ប្រតិបត្តិការសឹករង ហើយ​និងប្រជាជនមានជីវភាពរស់នៅប្រកបដោយភាពរុងរឿង និងសុភមង្គល។ វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងទាំងពីរ​តែងតែសាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងបុព្វហេតុតស៊ូរំដោះជាតិ ក៏ដូចជាការកសាងជាតិ។ ទំនាក់ទំនងរវាងវៀតណាម-កម្ពុជានិយាយរួម និងរវាងបញ្ជាការដ្ឋានយោធាខេត្ត Dong Thap និងតំបន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យនិយាយដោយឡែក​ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរក្នុងស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថិរយូរអង្វែង"។

ឆ្លើយតបនឹងមនោសញ្ចេតនាដ៏ល្អរបស់បញ្ជាការដ្ឋានយោធាខេត្ត Dong Thap លោកវរសេនីយ៍ឯក Bin Savtadara Vuth មេបញ្ជាការរងនៃតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះចំណងមិត្តភាព ភាពស្មោះត្រង់ និងការលះបង់ដ៏ថ្លៃថ្នូរបស់ប្រទេសវៀតណាមដែលផ្តល់ចំពោះប្រជាជនកម្ពុជាក្នុងរយៈពេលតស៊ូរំដោះកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍។ ជាមួយគ្នានេះ បាន​​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្តីស្រលាញ់ដែលកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap បានផ្តល់ចំពោះ​តំបន់ប្រតិបត្តិការសឹករង​​បន្ទាយមានជ័យនាពេលកន្លងមក ហើយរំពឹងថាចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរ កាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស