Trending now

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ជួយគាំទ្រខេត្តព្រៃវែងប្រឆាំងនឹងជំងឺកូវីដ១៩

22:07 | 25/12/2020 (យោងតាមកាសែតកងទ័ពប្រជាជន)

នាថ្ងៃទី ២៤ ធ្នូ នៅច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba ខេត្ត Dong Thap បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap បានរៀបចំពិធីប្រគល់ថវិកា និងសំភារៈបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនបណ្តាកងកម្លាំងការពារព្រំដែននៃខេត្តព្រៃវែង។

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ផ្តល់ថវិកាជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង (រូប​ថត៖ nhandan.com.vn)

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap បានផ្តល់ថវិកាចំនួន ១០០ លានដុងជូនតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង និង ៨០ លានដុងជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង រួមទាំងសំភារៈបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ មួយចំនួនទៀត។

នៅក្នុងពិធីនោះ លោកវរសេនីយ៍ឯក Le Van Luan មេបញ្ជាការនៃបញ្ជាការដ្ឋានខេត្ត Dong Thap បានមានប្រសាសន៍ថា៖ “ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញ​នៃជំងឺរាតត្បាត​ Covid-19 ក្នុង​ស្មារតីអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ហើយតែងតែប្រកៀកស្មាគ្នាក្នុងគ្រប់កាលៈទេសៈ យើងខ្ញុំសង្ឃឹមថា ថវិកាទាំងនេះទោះជាមិនមានច្រើនក្ដី ប៉ុន្តែវានឹងរួមចំណែកជួយដល់បណ្តាកងកំលាំងការពារព្រំដែននៃខេត្តព្រៃវែងកាត់បន្ថយការលំបាក សហការល្អក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 បន្តផ្លាស់ប្តូរព័ត៌មាន បង្កើនការយាមល្បាត ត្រួតពិនិត្យការពារព្រំដែន”។

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ផ្តល់ថវិកាជូនតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង (រូប​ថត៖ nhandan.com.vn)

តាងនាមកងកម្លាំងការពារព្រំដែនខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ មឿន សាម៉ន មេបញ្ជាការរងយោធភូមិភាគទី២ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយគាំទ្រដ៏មានតម្លៃពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ចំពោះបណ្តាកងកម្លាំងការពារព្រំដែនខេត្តព្រៃវែងក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល Covid-19។ វាមិនត្រឹមតែជាការឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដែលជួយបណ្តាកងកំលាំងការពារព្រំដែននៃខេត្តព្រៃវែងអនុវត្តបានល្អការបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ទៀតផង។

ក្នុងឱកាសនេះ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពនៃការការពារ ការគ្រប់គ្រងព្រំដែន ការបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីក៏បានឯកភាពគ្នានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មានដើម្បីបំពេញឱ្យបានល្អនូវភារកិច្ចគ្រប់គ្រងការពារព្រំដែន និងការបង្ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨
ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី
ពិធីបិទមហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ
មហោស្រពវប្បធម៌ពិភពលោកនៅទីក្រុងហាណូយ៖ រៃអង្គាសប្រាក់ចំនួន ២,៥ ពាន់លានដុងដើម្បីជួយជនរងគ្រោះដោយទឹកជំនន់