Trending now
កម្មវិធី «គំនិតផ្តួចផ្តើម ១ លាន - ខិតខំជំនះការលំបាក ច្នៃប្រឌិត ប្តេជ្ញាចិត្តយកឈ្នះជំងឺរាតត្បាត Covid-១៩»៖

បង្ហាញពីភាពច្នៃប្រឌិតនិងបញ្ញារបស់ពលករវៀតណាម

17:28 | 09/10/2023

នារសៀលថ្ងៃទី ៨ តុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-រង្វាន់មជ្ឈិមបានអញ្ជើញចូលរួមសន្និសីទបូកសរុបកម្មវិធី “គំនិតផ្តួចផ្តើម ១ លាន - ខិតខំជំនះការលំបាក ច្នៃប្រឌិត ប្ដេជ្ញាចិត្តយកឈ្នះជំងឺរាតត្បាត Covid-១៩” រៀបចំដោយសហព័ន្ធពលកម្មវៀតណាម។

ប្រាសាទ​ចាម​មាន​អាយុ​ជាង​មួយ​ពាន់​ឆ្នាំ​ដែល​តុបតែង​ដោយ​ថ្ម និង​សេរ៉ាមិច អ្នក​រាល់​គ្នា​ដែល​មក​ Nha Trang ត្រូវ​ទៅ​ទស្សនា ប្រាសាទ​ចាម​មាន​អាយុ​ជាង​មួយ​ពាន់​ឆ្នាំ​ដែល​តុបតែង​ដោយ​ថ្ម និង​សេរ៉ាមិច អ្នក​រាល់​គ្នា​ដែល​មក​ Nha Trang ត្រូវ​ទៅ​ទស្សនា
បន្ទាប់ពីព្រះច័ន្ទពេញបូណ៌មីនៃពិធីបុណ្យពាក់កណ្តាលសរទរដូវមក ហង្ស ម៉ា កាន់តែភ្លឺជាមួយនឹងពណ៌ Halloween បន្ទាប់ពីព្រះច័ន្ទពេញបូណ៌មីនៃពិធីបុណ្យពាក់កណ្តាលសរទរដូវមក ហង្ស ម៉ា កាន់តែភ្លឺជាមួយនឹងពណ៌ Halloween
កម្មវិធី “គំនិតផ្តួចផ្តើម ១ លាន - ខិតខំជំនះការលំបាក ច្នៃប្រឌិត ប្តេជ្ញាចិត្តយកឈ្នះជំងឺរាតត្បាត Covid-១៩” បង្ហាញពីភាពច្នៃប្រឌិតនិងបញ្ញារបស់ពលករវៀតណាម
កម្មវិធី “គំនិតផ្តួចផ្តើម ១ លាន - ខិតខំជំនះការលំបាក ច្នៃប្រឌិត ប្តេជ្ញាចិត្តយកឈ្នះជំងឺរាតត្បាត Covid-១៩” បង្ហាញពីភាពច្នៃប្រឌិតនិងបញ្ញារបស់ពលករវៀតណាម

កម្មវិធី "គំនិតផ្តួចផ្តើម ១ លាន - ខិតខំជម្នះការលំបាក ច្នៃប្រឌិត ប្តេជ្ញាចិត្តយកឈ្នះជំងឺរាតត្បាត COVID-១៩" ត្រូវបានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២១ ជាមួយនឹងគោលដៅសម្រេចបានគំនិតផ្តួចផ្តើមចំនួន ១ លានត្រឹមថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣។ គិតត្រឹមថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ កម្មវិធីបានសម្រេចគោលដៅខាងលើ ពោលគឺសម្រេចមុនកាលកំណត់ជិត ១១ ខែ។ មកដល់បច្ចុប្បន្ននេះ លើទូទាំងប្រទេសមានគំនិតផ្តួចផ្តើមចម្រុះជាង ២ លាននៅក្នុងវិស័យជាច្រើន ចាប់ពីវិស័យសុខាភិបាល ការអប់រំ ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន កំណែទម្រង់រដ្ឋបាល រហូតដល់គំនិតផ្តួចផ្តើមជាក់លាក់ក្នុងសកម្មភាពផលិតកម្ម ការធានាសុវត្ថិភាពនិងអនាម័យការងារ... គំនិតផ្តួចផ្តើមជាច្រើននាំមកនូវតម្លៃជាក់ស្ដែងខ្ពស់ លើពី ១០០ ពាន់លានដុង/ឆ្នាំ (ជាង ៤,១ លានដុល្លារអាមេរិក/ឆ្នាំ); តម្លៃសរុបនៃគំនិតផ្តួចផ្តើមត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៣៣ ទ្រីលានដុង (ជាង ១,៣៥ ពាន់លានដុល្លារអាមេរិក)។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ក្រោយរយៈពេល១ឆ្នាំនៃការអនុវត្ត គំនិតផ្តួចផ្តើមទាំងអស់បានបង្ហាញពីភាពច្នៃប្រឌិត និងបញ្ញារបស់ពលករវៀតណាមក្នុងការសម្របខ្លួនដោយទាន់ពេលវេលាទៅនឹងស្ថានភាពរស់នៅ និងការងារក្នុងបរិបទនៃជំងឺរាតត្បាតដ៏ស្មុគស្មាញ និងក្នុងគន្លងប្រក្រតីភាពថ្មី។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គការសហជីពយកចិត្តទុកដាក់ ផ្ទៀងស្ដាប់ យោគយល់ និងក្ដាប់ជាប់ជាប្រចាំនូវគំនិត និងបំណងប្រាថ្នារបស់ពលករ; ត្រូវតែរស់នៅក្នុងជីវភាពរបស់ពលករ; ត្រូវនិយាយសំឡេងស្មោះត្រង់របស់ពលករ។ សហជីពត្រូវតែធ្វើសកម្មភាពយ៉ាងប្ដូរផ្ដច់ និងមានប្រសិទ្ធភាពលើបញ្ហាដែលពលករត្រូវការ; ដោះស្រាយទាន់ពេលវេលានូវការលំបាក ការជំពាក់ជំពិនដោយសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព; ប្រកាន់ខ្ជាប់នូវទស្សនថា ការវិនិយោគសម្រាប់ពលករគឺការវិនិយោគសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ដោយមិនទុកឲ្យនរណាម្នាក់នៅពីក្រោយឡើយ។ លោកនាយករដ្ឋមន្ត្រីក៏មានបំណងថា សហព័ន្ធពលកម្មវៀតណាមនឹងបន្តចលនាសមាជិកសហជីព និងពលករ ដើម្បីលើកកំពស់ជំនាញវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ ភាពស្វាហាប់ ភាពច្នៃប្រឌិត ក៏ដូចជាលើកកំពស់ផលិតភាព គុណភាព និងប្រសិទ្ធភាពការងារផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤