Trending now

កងទ័ពការពារព្រំដែនខេត្ត Kien Giang ជូនពរកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

07:13 | 12/04/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី១០ ខែមេសា គណៈប្រតិភូនៃបញ្ជាករដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kien Giang បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់កងកម្លាំងការពារព្រំដែនកម្ពុជា។

ខេត្ត Kien Giang ផ្សព្វផ្សាយទេសចរណ៍រវាង Phu Quoc និងឥណ្ឌា ខេត្ត Kien Giang ផ្សព្វផ្សាយទេសចរណ៍រវាង Phu Quoc និងឥណ្ឌា
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ជូនពរកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ជូនពរកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ថ្នាក់ដឹកនាំកងទ័ព​ការ​ពារ​ព្រំដែនខេត្ត​ Kien Giang ជូនពរកងកម្លាំងការពារព្រំដែនកម្ពុជា (រូប​ថត៖ thoidai.com.vn)
ថ្នាក់ដឹកនាំកងទ័ព​ការ​ពារ​ព្រំដែនខេត្ត​ Kien Giang ជូនពរកងកម្លាំងការពារព្រំដែនកម្ពុជា (រូប​ថត៖ thoidai.com.vn)

នាថ្ងៃទី ១០ មេសា ក្រុមការងារនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Kien Giang ដឹកនាំដោយលោកវរសេនីយ៍ឯក Vo Van Su មេបញ្ជាការបានទៅព្រំដែន Ha Tien ដើម្បីសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់កងកម្លាំងការពារព្រំដែនកម្ពុជា ក្នុងឱកាសបុណ្យតេតជោសែន ប្រពៃណីរបស់ជនជាតិខ្មែរ។

ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ សម្រាប់ភាគីទាំងសងខាង ឆ្មាំព្រំដែនខេត្ត Kien Giang មិនផ្ទាល់ទៅកាន់ទីបញ្ជាការនៃកងកម្លាំងរបស់ប្រទេសដទៃនោះទេ គឺរៀបចំតែកន្លែងទទួលភ្ញៀវនៅតំបន់សំខាន់ ៣១៣ ប៉ុណ្ណោះ។

នៅទីនេះ បញ្ជាការដ្ឋានការពារព្រំដែនខេត្ត Kien Giang បានប្រគល់អំណោយដល់អង្គភាពនៃនាយកដ្ឋាននគរបាលការពារព្រំដែនសមុទ្រ កងទ័ពជើងទឹកមូលដ្ឋានរាម បញ្ជាការដ្ឋានកងរាជអាវុធហត្ថ អនុតំបន់យោធានៃខេត្តព្រះសីហនុ កំពែង និងខេត្តកែប; ចុះសួរសុខទុក្ខក្រុមការងារទំនាក់ទំនងយោធភូមិភាគទី៣ កងវរសេនាតូចការពារព្រំដែន២ ស្នងការដ្ឋាននគរបាលខេត្តកែប ព្រះសីហនុ និងកំពត។

អញ្ជើញទៅសួរសុខទុក្ខ និងជូនពរកងកម្លាំងប្រដាប់អាវុធនៃប្រទេសមិត្ត លោកវរសេនីយ៍ឯក Vo Van Su មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Kien Giang បានប្រគល់អំណោយ និងជូនពរឧត្តមសេនីយ៍ នាយទាហាន នាយទាហានរង និងពលទាហាននៃកងកម្លាំងការពារព្រំដែនកម្ពុជា និងក្រុមគ្រួសារ ជូនពរឲ្យមានសេចក្ដីសុខ និងសុភមង្គល។

លោកវរសេនីយ៍ឯក Vo Van Su បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ កងកម្លាំងការពារព្រំដែននៃភាគីមិត្ត​ និងបណ្តា​អង្គភាពការពារព្រំដែនខេត្ត Kien Giang មានទំនាក់ទំនងល្អ បានផ្លាស់ប្តូរ និងសហការគ្នាក្នុងការដើរល្បាតតាមព្រំដែន តំបន់សមុទ្រ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន។

ចំណែក​មេបញ្ជាការនៃភាគីមិត្តកម្ពុជា បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមនោសញ្ចេតនាដែលកងទ័ពការពារព្រំដែនខេត្ត Kien Giang បានផ្តល់ជូនកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់កងកម្លាំងប្រដាប់អាវុធកម្ពុជា ដែល​ជាមនោសញ្ចេតនាដែលមិនអាចបំភ្លេចបាន ព្រោះថា ក្រៅពីភាពអ្នកជិតខាង មិត្តភាពជាប្រពៃណី និងសាមគ្គីភាពដ៏យូរអង្វែងនោះ កងទ័ពវៀតណាមនិយាយរួម និងកងទ័ពការពារព្រំដែនខេត្ត Kien Giang និយាយដោយឡែកបានជួយដល់កងទ័ព អាជ្ញាធរ និងប្រជាជនកម្ពុជាយ៉ាងច្រើនក្នុងការតស៊ូរំដោះប្រទេសចេញផុតពីរបបប្រល័យពូជសាសន៍ ក៏ដូចជាក្នុងសម័យកសាងប្រទេសនាបច្ចុប្បន្ននេះ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី