Trending now

ខេត្ត Kien Giang ផ្សព្វផ្សាយទេសចរណ៍រវាង Phu Quoc និងឥណ្ឌា

14:44 | 10/04/2022

នាថ្ងៃទី ៨ មេសា នៅទីក្រុង Phu Quoc គណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានសម្របសម្រួលជាមួយស្ថានទូតនិងស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅវៀតណាម រៀបចំសន្និសីទផ្សព្វផ្សាយទេសចរណ៍រវាង Phu Quoc និងឥណ្ឌា។

លង់ស្នេហា​ក្នុង​សួន​ផ្លែ​គេលេន​ដ៏​ស្រស់​ស្អាត​ក្នុង​ទីក្រុង Luc Ngan (ខេត្ត Bac Giang) លង់ស្នេហា​ក្នុង​សួន​ផ្លែ​គេលេន​ដ៏​ស្រស់​ស្អាត​ក្នុង​ទីក្រុង Luc Ngan (ខេត្ត Bac Giang)
អញ្ជើញមក Phu Quoc និងសាកល្បងជិះ កន្ត្រក់ខ្សែកាបវែងជាងគេលើពិភពលោក អញ្ជើញមក Phu Quoc និងសាកល្បងជិះ កន្ត្រក់ខ្សែកាបវែងជាងគេលើពិភពលោក
ខេត្ត Kien Giang ផ្សព្វផ្សាយទេសចរណ៍រវាង Phu Quoc និងឥណ្ឌា
ខេត្ត Kien Giang ផ្សព្វផ្សាយទេសចរណ៍រវាង Phu Quoc និងឥណ្ឌា

ថ្លែងមតិក្នុងសន្និសីទនេះ លោក Bui Quoc Thai ប្រធានមន្ទីរទេសចរណ៍ខេត្ត Kien Giang បានឲ្យដឹងថា ទេសចរណ៍មិនត្រឹមតែជាវិស័យសេដ្ឋកិច្ចសំខាន់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការសង្គម សមាហរណកម្មអន្តរជាតិ កសាងមិត្តភាពរវាងមូលដ្ឋាន និងប្រទេសជុំវិញពិភពលោកទៀតផង។ ដោយឡែក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Kien Giang បានបើកទូលាយវិស័យទេសចរណ៍ដោយឥតឈប់ឈរជាមួយខេត្តក្រុងទាំងក្នុងប្រទេសនិងក្រៅប្រទេស រួមទាំងប្រទេសឥណ្ឌាផងដែរ។ យោងតាមស្ថិតិ ចំនួនអ្នកទេសចរឥណ្ឌាទៅកាន់ Kien Giang មុនពេលជំងឺរាតត្បាតកូវីដ ១៩ តែងតែមានកំណើនល្អ។ ជាពិសេសក្នុងខែមីនា ឆ្នាំ ២០១៩ គ្រួសារមហាសេដ្ឋីឥណ្ឌាបានជ្រើសរើស Phu Quoc ជាកន្លែងរៀបចំពិធីមង្គលការដ៏ឧឡារិកសម្រាប់កូនក្រមុំនិងកូនកំលោះ Kaabia&Rushang។ កម្មវិធីមង្គលបានប្រព្រឹត្តទៅពិតជាអធិកអធម និងបានបង្កើតរូបភាពប្រព័ន្ធផ្សព្វផ្សាយដ៏អស្ចារ្យទាំងក្នុងនិងក្រៅប្រទេស។

នៅក្នុងសន្និសីទនេះ លោក Pranay Verma ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះសន្និសីទផ្សព្វផ្សាយទេសចរណ៍ Phu Quoc រវាងគណៈកម្មាធិការប្រជាជនខេត្ត Kien Giang និងឥណ្ឌា ដោយសន្យានឹងព្យាយាមដើរតួជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍រវាង Phu Quoc និង ប្រទេសឥណ្ឌា៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី