ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រទេសវៀតណាម បានរៀបចំគណៈប្រតិភូចំនួន៣ ដើម្បីទៅសួរសុខទុក្ខ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធនៃខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង
![]() |
![]() |
![]() |
លោកវរសេនីយ៍ឯក Le Hong Vuong ជូនអំណោយដល់កម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត |
នាថ្ងៃទី ៨ មេសា លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានដឹកនាំគណៈប្រតិភូទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់នគរបាល យោធា កងរាជអាវុធហត្ថ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៃខេត្តស្វាយរៀង។
នៅអង្គភាពទាំងឡាយដែលបានមកសួរសុខទុក្ខនោះ លោកវរសេនីយ៍ឯក Le Hong Vuong តាងនាមឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានជូនពរដល់ថ្នាក់ដឹកនាំ មេបញ្ជាការ នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារទាំងអស់ ឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ; ជូនពរចំណងមិត្តភាព និងសាមគ្គីភាពរវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា និងកងទ័ពការពារព្រំដែនកាន់តែរឹងមាំ និងជិតស្និទ្ធថែមទៀត; ជូនពរប្រជាជនកម្ពុជាមានសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ទន្ទឹមនឹងនោះ បានជូនអំណោយរបស់កងទ័ពការពារព្រំដែនខេត្ត Tay Ninh ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងកម្លាំងទាំងឡាយ។
តំណាងនគរបាល យោធា កងរាជអាវុធហត្ថ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការយកចិត្តទុកដាក់របស់កងទ័ពការពារព្រំដែនខេត្ត Tay Ninh ដែលបានមកជូនពរអង្គភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ដោយសាររងឥទ្ធិពលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ បានជាកិច្ចប្រជុំបូកសរុបសកម្មភាពរវាងភាគីទាំងពីរតាមរយៈការជួយជុំគ្នាផ្ទាល់មិនត្រូវបានរៀបចំឡើយ។ ជាមួយនឹងស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ភាគីទាំងពីរបានបង្កើតលក្ខខណ្ឌអំណោយផលដើម្បីអាចផ្លាស់ប្តូរតាមទម្រង់ផ្សេងៗ ស្របទៅនឹងស្ថានភាពជំងឺរាតត្បាត។
![]() |
លោកវរសេនីយ៍ឯក Le Hong Vuong ជូនអំណោយដល់កម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត |
ជាការកត់សម្គាល់ កិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងត្រួតពិនិត្យបទល្មើសនៅតាមព្រំដែនមានប្រសិទ្ធភាពខ្ពស់; ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ បានល្អ ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតឆ្លងនៅតាមព្រំដែន ជាពិសេសការទប់ស្កាត់ការចេញ-ចូលដោយខុសច្បាប់ និងការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។
តំណាងនគរបាល យោធា កងរាជអាវុធហត្ថ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបញ្ជាក់ថា ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា និងកងទ័ពការពារព្រំដែនខេត្ត Tay Ninh តែងតែជិតស្និទ្ធ មានភាពល្អប្រសើរ ហើយរួមគ្នាគ្រប់គ្រង និងការពារ កសាងព្រំដែន ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
គូររំលឹកដា នាថ្ងៃទី ៧ មេសា ក្រុមការងារនៃកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានទៅសួរសុខទុក្ខ និងជូនពរកងកម្លាំងប្រដាប់អាវុធខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
មតិពីមិត្តអ្នកអាន