នាថ្ងៃទី ២៤ ខែមករា នគរបាលខេត្ត Tay Ninh ប្រទេសវៀតណាមបានជូនដំណឹងថា៖ នៅច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam (នៅឃុំ Tan Binh ស្រុក Tan Bien ខេត្ត Tay Ninh) គណៈប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករង និងកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានមកសួរសុខទុក្ខ ជូនអំណោយ និងជូនពរឆ្នាំថ្មីចំពោះបណ្តាអង្គភាពរួមមាន៖ នគរបាលខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh។
![]() |
កងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង ជូនពរឆ្នាំថ្មីចំពោះនគរបាលខេត្ត Tay Ninh (រូបថត៖ baotintuc) |
ទទួលស្វាគមន៍គណៈប្រតិភូមានលោកវរសេនីយ៍ឯក Nguyen Hiep Son នាយករងនគរបាលខេត្ត; លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh; លោកវរសេនីយ៍ឯក Nguyen Thanh Hung មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh។
តាងនាមកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភរបស់កងកម្លាំងប្រដាប់អាវុធខេត្ត Tay Ninh នាពេលកន្លងមក ចំពោះកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង។
លោកវរសេនីយ៍ឯក Le Hong Vuong បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែងជូនចំពោះកងកម្លាំងប្រដាប់អាវុធខេត្ត Tay Ninh។ នាពេលខាងមុខ លោកវរសេនីយ៍ឯក Le Hong Vuong បានសង្ឃឹមថា ភាគីទាំងពីរនឹងបន្តដឹកនាំអង្គភាពទាំងឡាយរបស់ខ្លួន អនុវត្តឱ្យបានល្អក្នុងការគ្រប់គ្រង និងការពារបន្ទាត់ព្រំដែនរួមនៃប្រទេសទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការលើការបង្ការ និងទប់ស្កាត់បទល្មើស កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នា៕
មតិពីមិត្តអ្នកអាន