Trending now

កងទ័ពការពារព្រំដែនខេត្ត Tay Ninh ទទួលអំណោយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ពីកម្លាំងកងរាជអាវុធហត្ថកម្ពុជា

11:11 | 18/09/2021

នាថ្ងៃទី១៥ ខែកញ្ញា នៅច្រកទ្វារព្រំដែន Phuoc Tan (ស្រុក Chau Thanh ខេត្ត Tay Ninh វៀតណាម) កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រគល់ឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ-១៩ ចំនួន ១០០០ គ្រឿងជូនកងទ័ពការពារព្រំដែនខេត្ត Tay Ninh។

វៀតណាមនិងកម្ពុជាពង្រឹងការសម្របសម្រួលក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID - 19 វៀតណាមនិងកម្ពុជាពង្រឹងការសម្របសម្រួលក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID - 19
ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19 ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19

តាងនាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh លោកវរសេនីយ៍ឯកបំរង Pham Van Co នាយសេនាធិការរង បានទទួលអំណោយពីកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់មេបញ្ជាការកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង។

កងទ័ពការពារព្រំដែនខេត្ត Tay Ninh ទទួលអំណោយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ពីកម្លាំងកងរាជអាវុធហត្ថកម្ពុជា
លោកមេបញ្ជាការរងកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ប្រគល់ឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ-១៩ ចំនួន ១០០០ គ្រឿងជូនកងទ័ពការពារព្រំដែនខេត្ត Tay Ninh (រូបថត៖ bienphong.com.vn)

លោកវរសេនីយ៍ឯកបំរុង Pham Van Co បញ្ជាក់ថា នេះជាអំណោយដ៏មានអត្ថន័យសម្រាប់កងទ័ពការពារព្រំដែនខេត្ត Tay Ninh នៅដំណាក់កាលនេះ ចូលរួមចំណែកបំពេញល្អភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅតំបន់ព្រំដែន។ លោកចាត់ទុកថា ទំនាក់ទំនងសាមគ្គីភាពរវាងអាជ្ញាធរ កងកម្លាំងការពារព្រំដែន និងប្រជាជននៅសងខាងព្រំដែនវៀតណាម និងកម្ពុជា កាន់តែរឹងមាំ និងរីកចម្រើន។ លោកជឿជាក់ថា ដោយមានការសហការយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរ ប្រជាជន និងកងកម្លាំងការពារព្រំដែនរបស់ប្រទេសទាំងពីរ ជំងឺ Covid-19 ត្រូវបានគ្រប់គ្រងយ៉ាងឆាប់ៗ។

លោកមេបញ្ជាការរងកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងបរិបទជំងឺ Covid-19 កំពុងវិវឌ្ឍយ៉ាងស្មុគស្មាញ ការឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ មានគោលបំណងជួយកងទ័ពការពារព្រំដែនខេត្ត Tay Ninh បំពេញល្អភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅតាមខ្សែព្រំដែន ធានាឲ្យសុវត្ថិភាពសម្រាប់ការធ្វើពាណិជ្ជកម្មនៅច្រកទ្វារព្រំដែន៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា