Trending now

ខេត្ដ Tay Ninh ជួយឧបត្ថម្ភកម្លាំងការពារព្រំដែនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

21:49 | 07/11/2021

នាថ្ងៃទី ៥ ខែវិច្ឆិកា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai (ឃុំ Loi Thuan ស្រុក Ben Cau ខេត្ត Tay Ninh វៀតណាម) លោកវរសេនីយ៍ឯក Dinh Viet Binh - មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានប្រគល់អំណោយចំនួន ៩ កញ្ចាប់ (ក្នុងកញ្ចប់នីមួយៗមានតម្លៃ ៥០ លាន ដុង) ដើម្បីជួយឧបត្ថម្ភដល់កងកម្លាំងការពារព្រំដែនខេត្តស្វាយរៀង (ព្រះរាជាណាចក្រកម្ពុជា) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កងទ័ពការពារព្រំដែនខេត្ត Tay Ninh ទទួលអំណោយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ពីកម្លាំងកងរាជអាវុធហត្ថកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Tay Ninh ទទួលអំណោយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ពីកម្លាំងកងរាជអាវុធហត្ថកម្ពុជា
បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ចុះសួរសុខទុក្ខសិក្ខាកាមកម្ពុជា បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ចុះសួរសុខទុក្ខសិក្ខាកាមកម្ពុជា

ខេត្ដស្វាយរៀងមានព្រំប្រទល់ជាប់ជាមួយខេត្ត Tay Ninh។ ច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ និងច្រកទ្វារព្រំដែនអន្តរជាតិបាវិតគឺជាចំណុចពាណិជ្ជកម្មដ៏សំខាន់មួយដែលតភ្ជាប់ទីក្រុងហូជីមិញ-វៀតណាម និងទីក្រុងភ្នំពេញ-កម្ពុជា ហើយមានភូមិសាស្ដ្រយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រយោធា សន្តិសុខជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ខេត្ដ Tay Ninh ជួយឧបត្ថម្ភកម្លាំងការពារព្រំដែនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោកវរសេនីយ៍ឯក Dinh Viet Binh មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពព្រំដែនជាមួយកម្លាំងការពារព្រំដែនខេត្តស្វាយរៀង (vnanet.vn)

លោកវរសេនីយ៍ឯក Dinh Viet Binh បានឲ្យដឹងថា នាពេលកន្លងទៅ កងទ័ពការពារព្រំដែនខេត្ត Tay Ninh បាន សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកំលាំងការពារព្រំដែនកម្ពុជាក្នុងការគ្រប់គ្រងនិងការពារព្រំដែន និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេសការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ រួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រកបដោយប្រសិទ្ធភាព។

លោកវរសេនីយ៍ឯក Dinh Viet Binh សង្ឃឹមថា នាពេលខាងមុខ ការសម្របសម្រួលរវាងកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងកម្លាំងការពារព្រំដែនខេត្តស្វាយរៀងបន្តរក្សាបាននិងអភិវឌ្ឍបន្ថែមទៀតដើម្បីរួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងសាមគ្គីភាព។

តំណាងអង្គភាពនានានៃព្រះរាជាណាចក្រកម្ពុជាក៏សំដែងការជឿជាក់លើចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ ព្រម​ទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ចំពោះអំណោយដ៏មានអត្ថន័យ រួមចំណែកជួយដល់កងកម្លាំងការពារព្រំដែនកម្ពុជាបំពេញភារកិច្ចល្អនៅតាមព្រំដែន។

សូមបញ្ជាក់ថា នាថ្ងៃទី ៤ ខែវិច្ឆិកា កងទ័ពការពារព្រំដែនខេត្ត Tay Ninh ក៏បានផ្ដល់ថវិកាចំនួន ៣០០ លានដុង ដល់កម្លាំងការពារព្រំដែនខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ - ១៩៕

Quan doi Nhan dan

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី