Trending now

កិច្ចប្រជុំប្រធានក្រុមកីឡាស៊ីហ្គេមកម្ពុជានៅវៀតណាម បានបញ្ចប់ដោយផ្លែផ្កា

09:44 | 25/03/2022 ហេង វុធ្ធី

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកជាប្រធានក្រុមកីឡាស៊ីហ្គេមរបស់កម្ពុជា បានបង្ហាញនូវលទ្ធផលជាផ្លែផ្កាជាច្រើន ក្រោយបញ្ចប់បេសកកម្មដឹកនាំប្រតិភូកីឡាកម្ពុជា ចូលរួមកិច្ចប្រជុំប្រធានក្រុមកីឡា នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៧-២០ ខែមីនា ដើម្បីត្រៀមបញ្ជូនប្រតិភូកីឡា និងអត្តពលិកកម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។

វៀតណាម និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ទំនាក់ទំនងវៀតណាម-ជប៉ុនស្ថិតក្នុងដំណាក់កាលល្អប្រសើរបំផុត ទំនាក់ទំនងវៀតណាម-ជប៉ុនស្ថិតក្នុងដំណាក់កាលល្អប្រសើរបំផុត
កិច្ចប្រជុំប្រធានក្រុមកីឡាស៊ីហ្គេមកម្ពុជានៅវៀតណាម បានបញ្ចប់ដោយផ្លែផ្កា

មន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជារូបនេះបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយដឹកនាំប្រតិភូកីឡាកម្ពុជា ត្រឡប់មកដល់មាតុភូមិនៅយប់ថ្ងៃអាទិត្យម្សិលមិញថា កិច្ចប្រជុំខាងលើបានបញ្ចប់ប្រកបដោយជោគជ័យ ជាមួយការទទួលបដិសណ្ឋារកិច្ចដ៏ល្អរបស់ម្ចាស់ផ្ទះ។ មិនតែប៉ុណ្ណោះ ក៏មានកិច្ចប្រជុំទ្វេភាគី រវាងគណៈកម្មការរៀបចំស៊ីហ្គេមនៅកម្ពុជា (CAMSOC) និងគណៈកម្មរៀបចំស៊ីហ្គេមនៅវៀតណាម (VIESGOC) ក្នុងការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើការងារមួយចំនួន ដែលទទួលបានលទ្ធផលជាវិជ្ជមានទៀតផង។

លោកបន្ដថា «កិច្ចប្រជុំទ្វេភាគីនេះ ទី១-បានចុះអនុស្សារណយល់យោគគ្នាក្នុងការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក រវាងស៊ីហ្គេម នៅវៀតណាម និងស៊ីហ្គេម នៅកម្ពុជា។ ទី២-ការរៀបចំពិធីផ្ទេរទង់ស៊ីហ្គេម ឬសិទ្ធិធ្វើម្ចាស់ផ្ទះឲ្យកម្ពុជា ដោយភាគីវៀតណាម នឹងធ្វើពិធីបិទ និងផ្ទេរទង់នេះប្រកបដោយភាពជឿជាក់ និងល្អប្រសើរ ហើយឲ្យកម្ពុជាមានការសម្ដែងទទួលស្វាគមន៍ភ្ញៀវមកកម្ពុជានាឆ្នាំ២០២៣។ ក្រៅពីនេះ វៀតណាម នឹងរៀបចំបដិសណ្ឋារកិច្ចពិសេស ដើម្បីស្វាគមន៍សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលត្រូវអញ្ជើញទទួលទង់ស៊ីហ្គេម ជាមួយប្រតិភូជាន់ខ្ពស់ CAMSOC ផងដែរ»។

លោក វ៉ាត់ ចំរើន បន្ថែមថា បេសកកម្មប៉ុន្មានថ្ងៃមកនេះ ប្រតិភូកីឡាកម្ពុជា បានធ្វើការងារជាច្រើនជាមួយភាគីវៀតណាម ដើម្បីសម្របសម្រួលគណៈកម្មការជំនាញ ក៏ដូចជាមន្ដ្រី CAMSOC និងសហព័ន្ធកីឡាជាតិ ដែលត្រូវចូលចូលរួមដកស្រង់បទពិសោធន៍ និងទទួលចំណេះដឹង នៃការគ្រប់គ្រង និងដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាម ហើយវៀតណាម បានសន្យានឹងផ្ទេរចំណេះដឹង ដើម្បីគាំទ្រការរៀបចំស៊ីហ្គេមនៅកម្ពុជាឲ្យទទួលបានជោគជ័យ។ លើសពីនេះ វៀតណាមក៏អនុញ្ញាតឲ្យកម្ពុជា កបានញ្ជូនកីឡាវ៉ូវីណាម ហែលទឹក និងកាយសម្ព័ន្ធ ទៅហ្វឹកហាត់មុនស៊ីហ្គេមនាខែឧសភាទៀតផង។

គួរដឹងថា កិច្ចប្រជុំនាយបេសកកម្ម នៅទីក្រុងហាណូយ កាលពីចុងសប្ដាហ៍កន្លងទៅ គឺជាកិច្ចប្រជុំចុងក្រោយ ដើម្បីសិក្សាពីទីលានប្រកួត និងព័ត៌មានលម្អិតមួយចំនួន មុនបណ្ដាប្រទេសសមាជិកស៊ីហ្គេម រួមទាំងកម្ពុជា ត្រូវបានបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ពិសេសកម្ពុជា ដែលគ្រោងបញ្ជូនប្រតិភូកីឡា និងអត្តពលិកទ្រង់ទ្រាយធំប្រមាណជាង ៥០០នាក់ចូលរួម។ រីឯពិធីបិទការប្រកួតគ្រោងរៀបចំនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក៏នឹងមានរៀបចំពិធីផ្ទេរទង់ស៊ីហ្គេម ប្ដូរវេណធ្វើម្ចាស់ផ្ទះឲ្យកម្ពុជា ដែលនឹងមានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ផងដែរ៕

ហេង វុធ្ធី

Thmeythmey/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី