យុគសម័យ - នាថ្ងៃទី ២២ មិនា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - ជប៉ុន (សម្ព័ន្ធអង្គការមិត្តភាពវៀតណាម) បានប្រព្រឹត្តទៅមហាសន្និបាតតំណាងជាតិលើកទី ៧ អាណត្តិ ២០២១-២០២៦ តាមទម្រង់ផ្ទាល់មុខ និងតាមអនឡាញ។
![]() |
![]() |
![]() |
ទំនាក់ទំនងវៀតណាម-ជប៉ុនស្ថិតក្នុងដំណាក់កាលល្អបំផុត |
ថ្លែងមតិក្នុងពិធីបើកមហាសន្និបាត ប្រធានសមាគមលើកទី៦ សម្រាប់អាណត្តិ ២០១៥-២០២១ លោក To Huy Rua បានអះអាងថា ទំនាក់ទំនងវៀតណាម-ជប៉ុនស្ថិតក្នុងដំណាក់កាលដ៏ត្រចះត្រចង់បំផុត។ ប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ និងអាស៊ាន។ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ចុះហត្ថលេខាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ប្រទេសជប៉ុនគឺជាផ្ទះរបស់សហគមន៍ដែលមានប្រជាជនវៀតណាមរស់នៅ និងធ្វើការចំនួ ២០០.០០០ នាក់ ដែលនាំមុខចំនួនសិក្ខាកាមនៅក្នុងប្រទេសជប៉ុន។
ថ្លែងមតិក្នុងអង្គសន្និបាត ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ“សក្ដានុពលដ៍ធំធេង” ហើយជិតនឹងឈានចូលដំណាក់កាលសំខាន់សម្រាប់ការអភិវឌ្ឍន៍ខ្លាំងក្លាជាងទៀត។
លោកឯកអគ្គរដ្ឋទូត Yamada Takio បានវាយតម្លៃថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរត្រូវបានកសាងឡើងលើគ្រប់វិស័យ និងគ្រប់កម្រិត ហើយត្រូវបានទទួលមរតកតាមជំនាន់។ សមាគមមិត្តភាពវៀតណាម-ជប៉ុនដើរតួនាទីយ៉ាងធំធេង រួមចំណែករក្សា និងពង្រឹងទំនាក់ទំនងរវាងជប៉ុន និងវៀតណាម។ នៅឆ្នាំ២០២៣ វៀតណាម-ជប៉ុនប្រារព្ធខួបលើកទី៥០នៃទំនាក់ទំនងការទូត លោកឯកអគ្គរដ្ឋទូត Yamada Takio សង្ឃឹមថាព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសមួយដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរបន្ថែមទៀត ជួយប្រជាជននៃប្រទេសទាំងពីរយល់និងកាន់តែជិតស្និទ្ធជាមួយគ្នា។ .
ថ្លែងមតិនៅមហាសន្និបាត ប្រធានគណៈកម្មាធិការមជ្ឈិម លោក Truong Thi Mai បានទទួលស្គាល់ការអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍន៍ធនធានមនុស្ស ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទទួលបានលទ្ធផលវិជ្ជមានជាច្រើនតាមរយៈយន្តការសំខាន់ៗជាច្រើន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគីរបស់អង្គការសហប្រជាជាតិ អាស៊ាន APEC... ប្រទេសទាំងពីរក៏បានសហការគ្នាក្នុងការទប់ស្កាត់ ការប្រយុទ្ធគ្នា កាត់បន្ថយផលវិបាកនៃជំងឺរាតត្បាតកូវីដ១៩ សម្រេចបានលទ្ធផលជាច្រើន ។ ទំនាក់ទំនងវៀតណាម-ជប៉ុនស្ថិតក្នុងដំណាក់កាលល្អបំផុតមិនធ្លាប់មាន ហើយនៅតែមានសក្ដានុពល និងឱកាសជាច្រើនដើម្បីបន្តពង្រីក និងស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព និងភាពជឿជាក់ដែលមានស្រាប់។ នេះជាសមិទ្ធិផលដ៏អស្ចារ្យបន្ទាប់ពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រួមទាំងការរួមចំណែករបស់សមាគមមិត្តភាពវៀតណាម-ជប៉ុនផងដែរ។ ក្នុងឱកាសនេះ សមាគមមិត្តភាពវៀតណាម - ជប៉ុន មានកិត្តិយសទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីចំពោះស្នាដៃឆ្នើមក្នុងអាណត្តិចុងក្រោយ៕

VNA
មតិពីមិត្តអ្នកអាន