Trending now

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅនិង​ទូលំទូលាយ

10:00 | 10/03/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ៩ មិនា នៅរដ្ឋធានី Ha Noi លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong បានជួបពិភាក្សាជាមួយទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម លោក Tekebe Tsutomu។

លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងខ្សែសង្វាក់​ផ្គត់ផ្គង់​​សកល លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងខ្សែសង្វាក់​ផ្គត់ផ្គង់​​សកល
ខេត្ត Can Tho និង Hiroshima (ជប៉ុន) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំអាតបរិស្ថាន ខេត្ត Can Tho និង Hiroshima (ជប៉ុន) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំអាតបរិស្ថាន
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅនិង​ទូលំទូលាយ
លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ជួបពិភាក្សាជាមួយ ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម លោកTekebe Tsutomu។ (រូបថត៖ Phuong Hoa/VNA)

លោក Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះទស្សនកិច្ចរបស់លោក Tekebe Tsutomu មកបំពេញនៅវៀតណាម សកម្មភាពផ្លាស់ប្តូរ និងជំរុញច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែ​ស៊ី​ជម្រៅរវាងវៀតណាម - ជប៉ុន បន្តអភិវឌ្ឍបានល្អ រឹងមាំ ជាក់ស្តែង និងជំរុញ​ការអភិវឌ្ឍក្នុងវិស័យជាច្រើន; ភាគីទាំងពីរមានការជឿទុកចិត្តខាងនយោបាយខ្ពស់ ហើយត្រូវបានពង្រីកនិងពង្រឹងកាន់តែខ្លាំងឡើងនៃទំនាក់ទំនងគ្រប់គណបក្សនយោបាយ រដ្ឋាភិបាល សភា សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរបានរក្សាក្នុងស្ថានភាពលំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19។

លោក Vo Van Thuong បានបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់ជប៉ុនក្នុងគោលនយោបាយការបរទេសរបស់វៀតណាម អរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ទទួលស្គាល់ការរួមចំណែកជាវិជ្ជមាន និងមានប្រសិទ្ធភាពរបស់លោក Tekebe ចំពោះទំនាក់ទំនងរវាងបក្សកាន់អំណាចទាំងពីរ រដ្ឋាភិបាលទាំងពីរ និងការផ្លាស់ប្តូរសមាជិកសភា និងប្រជាជននៃប្រទេសទាំងពីរ សប្បាយរីករាយចំពោះសកម្មភាពសកម្មរបស់លោក Tekebe ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងវប្បធម៌រវាងភាគីទាំងពីរនាពេលកន្លងមក។

លោក Tekebe Tsutomu បានថ្លែងអំណរគុណចំពោះលេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ដែលបានចំណាយពេលវេលា ដើម្បីជួប​និងផ្លាស់ប្តូរយោបល់លើវិធានការពង្រឹងទំនាក់ទំនង​វៀតណាម​-ជប៉ុន។

លោក Tekebe Tsutomu បានសម្តែងនូវគោលបំណងចង់រួមចំណែកជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ។

ឆ្នាំ ២០២៣ ជាឆ្នាំដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត គឺជាឱកាសមួយដើម្បីវាយតម្លៃដំណើរការអភិវឌ្ឍន៍ សមិទ្ធិផល និងសក្ដានុពល ហើយទន្ទឹមនឹងនោះបានកំណត់នូវចក្ខុវិស័យយុទ្ធសាស្ត្រ និងទិសដៅដ៏អស្ចារ្យសម្រាប់ទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុង ដំណាក់កាលថ្មី; អះអាង​ថា​ នឹង​រួម​គ្នា​ខិតខំ​ប្រឹងប្រែង​ ដើម្បីជំរុញ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​វៀតណាម ជប៉ុន កាន់តែស៊ីជម្រៅ​ថែមទៀត​ ​តាម​រយៈ​សកម្មភាព​សហប្រតិបត្តិការ​ជាក់ស្តែង​និង​ជាក់ស្តែង​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រជាជន​ទាំង​ពីរ៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា