Trending now

មហោស្រពវៀតណាម-ជប៉ុននឹងក្លាយទៅមហោស្រពសម្រាប់យុវជន ដើម្បីសន្តិភាព និងអនាគតនៃពិភពលោក

10:44 | 17/03/2022 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី១៤ ខែមីនា លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh បានទទួលជួបលោក Tsutomo Takebe ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម ប្រធានគណៈកម្មាធិការរៀបចំមហោស្រពវៀតណាម-ជប៉ុន ដើម្បីពិភាក្សាអំពី​ការរៀបចំមហោស្រពវៀតណាម-ជប៉ុនលើកទី ៨ នៅទីក្រុង Ho Chi Minh ឆ្នាំ២០២៣។

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅនិង​ទូលំទូលាយ ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅនិង​ទូលំទូលាយ
លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងខ្សែសង្វាក់​ផ្គត់ផ្គង់​​សកល លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងខ្សែសង្វាក់​ផ្គត់ផ្គង់​​សកល
មហោស្រពវៀតណាម-ជប៉ុននឹងក្លាយទៅមហោស្រពសម្រាប់យុវជន ដើម្បីសន្តិភាព និងអនាគតនៃពិភពលោក
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh លោក Phan Van Mai (ឆ្វេង) ជួបពិភាក្សាជាមួយលោក Tsutomo Takebe ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម។ (រូបថត៖ Xuan Khu/VNA)

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Phan Van Mai បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៣ ចាំបាច់ធ្វើបានល្អនូវសកម្មភាពអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន ដើម្បីរំលឹកដំណើរការកន្លងមក និងបើកចេញផ្លូវថ្មី ដោយកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន ទំនុកចិត្តខ្ពស់ កាន់តែស៊ីជម្រៅ និង “កាន់ដៃគ្នា ឆ្ពោះទៅកាន់ពិភពលោក”។

ថ្នាក់ដឹកនាំទីក្រុង Ho Chi Minh បានសន្យាថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូជប៉ុន ដើម្បីរៀបចំមហោស្រពវៀតណាម-ជប៉ុនលើកទី ៨ នាឆ្នាំ២០២៣ប្រកបដោយជោគជ័យ ហើយទន្ទឹមនឹងនោះបានឯកភាពលើកកំពស់មហោស្រពវៀតណាម-ជប៉ុន ផ្តោតលើការយកចិត្តទុកដាក់ចំពោះយុវជនដែល​ក្លាយទៅជាស្នូលនៃសកម្មភាពនៃមហោស្រពនេះបង្កើតលក្ខខណ្ឌ​សម្រាប់​យុវជន​ក្នុង​ការជួប​ផ្លាស់ប្តូរ​និង​បង្កើន​ការយល់ដឹង​អំពី​វប្បធម៌​និង​ប្រជាជន​ ដើម្បីរួម​គ្នា​ពង្រីក​និងពង្រឹងទំនាក់ទំនងមិត្តភាព​រវាង​វៀត​ណាម​និង​ជប៉ុន​និយាយរួម​និង​រវាង​ទីក្រុង Ho Chi Minh ​និង​មូលដ្ឋាន​នៃប្រទេសជប៉ុន​និយាយ​ដោយ​ឡែក៕

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦