Trending now

វៀតណាមស្វាគមន៍ចំពោះការចូលរួមរបស់ EU ក្នុងការអភិវឌ្ឍន៍តំបន់មេគង្គ

11:42 | 17/03/2022

នាថ្ងៃទី ១៦ ខែមីនា បណ្ឌិត្យសភាការទូតនិងសហភាពអឺរ៉ុប (EU) នៅទីក្រុងហាណូយ បានសហការរៀបចំវេទិកា សហប្រតិបត្តិការ EU-Mekong ក្នុងទម្រង់ផ្ទាល់និងអនឡាញនៅបណ្ឌិត្យសភាការទូត។

បណ្តាប្រទេសអនុតំបន់មេគង្គសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងការបំពុលផ្សែងអ័ព្ទឆ្លងដែន បណ្តាប្រទេសអនុតំបន់មេគង្គសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងការបំពុលផ្សែងអ័ព្ទឆ្លងដែន
ចាប់ផ្ដើមគម្រោងអំពីបម្រែបម្រួលអាកាសធាតុ និង​បរិស្ថាននិរន្តរភាពនៅមហាអនុតំបន់មេគង្គបើកទូលាយ ចាប់ផ្ដើមគម្រោងអំពីបម្រែបម្រួលអាកាសធាតុ និង​បរិស្ថាននិរន្តរភាពនៅមហាអនុតំបន់មេគង្គបើកទូលាយ
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN)
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN)

នេះជាលើកទីមួយហើយដែលវេទិកាស្តីពីកិច្ចសហប្រតិបត្តិការរវាង EU និងបណ្តាប្រទេសមេគង្គត្រូវបានប្រារព្ធឡើងនៅប្រទេសវៀតណាមដោយផ្តោតការពិភាក្សាលើខ្លឹមសារស្តីពីជំនួយឧបត្ថម្ភរបស់ EU ក្នុងអនុតំបន់មេគង្គរហូតមកដល់បច្ចុប្បន្ន កាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់កិច្ចសហប្រតិបត្តិការរវាង EU និងបណ្តាប្រទេសមេគង្គនាពេលអនាគត។

កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើការរួមចំណែកជាវិជ្ជមានរបស់សហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួនចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គនាពេលកន្លងមក។ ឈរលើការវាយតម្លៃនិន្នាការសំខាន់ៗនៅក្នុងអនុតំបន់មេគង្គ គណៈប្រតិភូបានចាត់ទុកថា ប្រទេសមេគង្គចាំបាច់ត្រូវកែសម្រួលគំរូនៃការអភិវឌ្ឍន៍របស់ពួកគេ ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ចីរភាពជាង និងកំណើនបៃតង។ ទន្ទឹមនឹងនេះ ដៃគូក្នុងនិងក្រៅតំបន់ត្រូវគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអនុតំបន់ ដើម្បីពង្រឹងយន្តការអភិបាលកិច្ចទឹកក្នុងអនុតំបន់ ប្រកបដោយប្រសិទ្ធភាព រួមទាំងគណៈកម្មការទន្លេមេគង្គផងដែរ។ មតិជាច្រើនបានកំណត់ថា EU ត្រូវការវិធីសាស្រ្តរួមនិងស៊ីសង្វាក់គ្នា ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង EU និងប្រទេសសមាជិករបស់ខ្លួន នៅក្នុងអនុតំបន់មេគង្គជាទូទៅ និងប្រទេសមេគង្គនីមួយៗនិយាយដោយឡែក។

នៅក្នុងសុន្ទរកថាសំខាន់នៅក្នុងសន្និសីទពីទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុបនៅទីក្រុង ប្រ៊ុចសែល លោក Gunnar Wiegand នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំភ្នាក់ងារសកម្មភាពកិច្ចការបរទេសអឺរ៉ុបបាននិយាយថា EU ចង់បង្កើនការចូលរួមរបស់ខ្លួននៅក្នុងអនុតំបន់មេគង្គ ហើយនឹងបន្តជំរុញការវិនិយោគបៃតងរបស់រដ្ឋនិងឯកជន នៅអនុតំបន់មេគង្គ ព្រមទាំងបន្តជួយដល់ការអភិវឌ្ឍប្រកបដោយសមធម៌និងនិរន្តរភាព ក៏ដូចជាការស្តារឡើងវិញ ក្រោយជំងឺរាតត្បាតក្នុងតំបន់។

សូមគូសបញ្ជាក់ថា អនុតំបន់ទន្លេមេគង្គរួមមានប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម