Trending now

ចាប់ផ្ដើមគម្រោងអំពីបម្រែបម្រួលអាកាសធាតុ និង​បរិស្ថាននិរន្តរភាពនៅមហាអនុតំបន់មេគង្គបើកទូលាយ

15:18 | 25/09/2021

នៅថ្ងៃទី ២៣ ខែកញ្ញា វិទ្យាស្ថានយុទ្ធសាស្ត្រនិងគោលនយោបាយ ធនធាន និង បរិស្ថាន (ក្រសួងធនធាន និងបរិស្ថាន) បានរៀបចំសិក្ខាសាលាតាមអនឡាញ ដើម្បីចាប់ផ្ដើមគម្រោងជួយឧបត្ថម្ភតំបន់នៃកម្មវិធីបម្រែបម្រួលអាកាសធាតុ និងបរិស្ថាននិរន្តរភាពនៅមហាអនុតំបន់មេគង្គបើកទូលាយ។

ការយកចិត្តទុកដាក់របស់វៀតណាមចំពោះយន្តការសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ការយកចិត្តទុកដាក់របស់វៀតណាមចំពោះយន្តការសហប្រតិបត្តិការមហាអនុតំបន់មេគង្គ
សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​ សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​
ចាប់ផ្ដើមគម្រោងជួយឧបត្ថម្ភតំបន់នៃកម្មវិធីបម្រែបម្រួលអាកាសធាតុ និង​បរិស្ថាននិរន្តរភាពនៅមហាអនុតំបន់មេគង្គបើកទូលាយ
ចាប់ផ្ដើមគម្រោងអំពីបម្រែបម្រួលអាកាសធាតុ និង​បរិស្ថាននិរន្តរភាពនៅមហាអនុតំបន់មេគង្គបើកទូលាយ។​ (រុបថត៖ thiennhien.net)

អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលានេះ នាយកវិទ្យាស្ថានយុទ្ធសាស្ត្រនិងគោលនយោបាយធនធាន និងបរិស្ថានលោក Nguyen Dinh Tho បានឲ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីធ្វើការពិភាក្សាអំពីរបាយការណ៍ចាប់ដំណើរការនិងលទ្ធផលធាតុចេញក្នុងវិស័យចំនួន ៦ នៃកម្មវិធីបម្រែបម្រួលអាកាសធាតុ និងបរិស្ថាននិរន្តរភាព។ ជាពិសេស សិក្ខាសាលាគឺជាឱកាសសម្រាប់ភាគីពាក់ព័ន្ធនានាធ្វើការពិភាក្សាអំពីផែនការអនុវត្តន៍គម្រោង។

នៅក្នុងសិក្ខាលាសានេះ ភាគីវៀតណាមបានសន្យានិងបង្ហាញពីការប្តេជ្ញាចិត្ត ដោះស្រាយបញ្ហាប្រឈមអំពីធនធាន និងបរិស្ថាន ការប្រែប្រួលអាកាសធាតុតាមរយៈការចេញផ្សាយឯកសារសំខាន់ៗស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដោយម្ចាស់ការ បង្កើនការគ្រប់គ្រងធនធាន និង ការពារបរិស្ថាន; យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង; យុទ្ធសាស្ត្រនិងផែនការជាតិស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ; យុទ្ធសាស្ត្រ សម្រាប់ការពារបរិស្ថានជាតិដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០៣០; ច្បាប់ស្តីពីការការពារបរិស្ថានឆ្នាំ ២០២០៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា