Trending now

វៀតណាមជាសមាជិកដែលមានទំនួលខុសត្រូវក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឆ្លើយតបទៅនឹងបរិស្ថាននៅក្នុងមហាអនុតំបន់មេគង្គ

15:57 | 02/03/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

នាល្ងាចថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ ២០២១ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានថ្លែងនៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ស្តីពីការប្រកាសរបាយការណ៍ “ពង្រឹងការគ្រប់គ្រងទន្លេឆ្លងព្រំដែន និងការដោះស្រាយបញ្ហាប្រឈមនៅតំបន់ទន្លេមេគង្គ” ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលខាងកើត - ខាងលិច។

កិច្ចសន្ទនាត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ

ចូលរួមក្នុងកិច្ចសន្ទនា មានឯកអគ្គរាជទូតកម្ពុជា ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងភាពជាដៃគូមេគង្គ - អាមេរិក និងឯកអគ្គរដ្ឋទូតថៃ។ ចំពោះភាគីសហរដ្ឋអាមេរិក មានការចូលរួមពីឧបការីរងរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកអាស៊ីបូព៌ា លោក Atul Keshap និងសមាជិកសភាជាន់ទាប លោក Ted Lieu សមាជិកនៃគណៈទាក់ទងបរទេសរបស់សភាជាន់ទាប។

នៅក្នុងកិច្ចសន្ទនា លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលខាងកើត - ខាងលិច ក្នុងការសម្របសម្រួលជាមួយក្រសួងការបរទេសអាមេរិក និងមជ្ឈមណ្ឌលអន្តរជាតិ Meridian ដើម្បីប្រកាសរបាយការណ៍នេះ ជាមួយនឹងអនុសាសន៍គោលនយោបាយជាក់ស្តែង។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្តិសុខធនធានទឹក ជាពិសេសធនធានទឹកឆ្លងព្រំដែន សម្រាប់សន្តិភាព និងវិបុលភាពក្នុងតំបន់។ បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ គប្បីមានទំនួលខុសត្រូវក្នុងការប្រើប្រាស់ និងគ្រប់គ្រងធនធានទឹករបស់ទន្លេមេគង្គប្រកបដោយចីរភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការអភិវឌ្ឍ និងបរិស្ថាន។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានអះអាងថា វៀតណាមតែងតែជាសមាជិកដែលមានទំនួលខុសត្រូវក្នុងកិច្ចប្រឹងប្រែងរួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខនៅក្នុងមហាអនុតំបន់មេគង្គ។ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានស្នើឲ្យបណ្តាប្រទេសនានារួមគ្នាកសាងលក្ខការណ៍ និងក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រងទន្លេឆ្លងព្រំដែន។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងដៃគូនានា គប្បីជំរុញការវិនិយោគនៅក្នុងមហាអនុតំបន់មេគង្គលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍទន្លេមេគង្គប្រកបដោយចីរភាព។

របាយការណ៍ “ពង្រឹងការគ្រប់គ្រងទន្លេឆ្លងព្រំដែន និងការដោះស្រាយបញ្ហាប្រឈមនៅតំបន់ទន្លេមេគង្គ” ត្រូវបានកសាងឡើងផ្អែកលើលទ្ធផលនៃសន្និសិទ ឥណ្ឌូ - ប៉ាស៊ីហ្វិក ស្តីពីការពង្រឹងការគ្រប់គ្រងទន្លេឆ្លងព្រំដែន តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលខាងកើត - ខាងលិច នៅខែតុលាឆ្នាំ ២០២០៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស