Trending now

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចែករំលែកចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ

14:51 | 13/09/2018

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៨ នារសៀលថ្ងៃទី១២ខែកញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គស្តីពី “ចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ” ក្នុងនាមជាវាគ្មិន។

ទិដ្ឋភាពនៃកិច្ចពិភាក្សាស្តីពី "ចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ" (រូបថតៈ VOV)

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គនេះ មានវត្តមាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន​សែន; នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ទីប្រឹក្សារដ្ឋម៉ីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi និងឧបនាយករដ្ឋមន្ត្រីថៃ លោក Prajin Juntong ផងដែរ។

នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំនៃប្រទេសមេគង្គទាំងអស់ បានធ្វើការពិភាក្សាលើបញ្ហាសំខាន់ៗ សម្រាប់ការអភិវឌ្ឍនិងធ្វើសមាហរណកម្មរបស់បណ្តាប្រទេសតំបន់មេគង្គ ដូចជា ផលប៉ះពាល់ពីពីបដិវត្តន៍ឧស្សាផហកម្ម៤.០ ផ្សាភ្ជាប់ឌីជីថល ផ្សាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ បញ្ហាបរិស្ថាននិងគ្រប់គ្រងប្រភពទឹកទន្លេមេគង្គ។ល។ ថ្នាក់ដឹកនាំងទាំងអស់ក៏បានវាយតម្លៃវា តំបន់មេគង្គត្រូវពង្រីកឧត្តមភាពទីផ្សារនិងប្រភពធនធានមនុស្ស ដើម្បីឆ្លៀតយកកាលានុវត្តន៍ភាពនិងផលប្រយោជន៍របស់បដិវត្តន៍ឧស្សាហកម្ម៤​.០សំដៅឈានដល់ការអភិវឌ្ឍឆាប់រហ័ស និងនិរន្តរភាព។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រីបវៀតណាម លោក Nguyen Xuan Phuc បានចែករំលែកនូវចក្ខុវិស័យអំពីតំបន់មេគង្គមួយ សន្តិភាព ស្ថិរភាព សមាហរណកម្ម ផ្សាភ្ជាប់និងអភិវឌ្ឍន៍ដោយនិរន្តរភាព ព្រមទាំងវាយតម្លៃថា បដិវត្តន៍ឧស្សាហកម្ម៤​.០បានបង្កើតកាលានុវត្តភាពសម្រាប់ជម្រុញការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន​ ក្នុងនោះ ការផ្សាភ្ជាប់ផ្នែកទុននិងផ្សាភ្ជាប់ឌីជីថល កាន់តែដើរតួនាទីសំខាន់ក្នុងការផ្សាភ្ជាប់សេដ្ឋកិច្ចផងដែរ។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅក្នុង ក្របខ័ណ្ឌនៃ WEF ASEAN 2018 វៀតណាមបានចាប់ផ្តើមនូវគំនិតផ្តួចផ្តើមមួយដើម្បីពង្រីកគំរូសហប្រតិបត្តិការតាមទូរស័ព្ទចល័តរដោយតម្លៃតែ មួយ រវាងកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ានិងវៀតណាមសម្រាប់ទាំងអនុតំបន់ទន្លេមេគង្គនិងតំបន់អាស៊ានផង ដែលគំនិតផ្តួចផ្តើមនេះមានគោលបំណងកសាង "តំបន់អាស៊ានដែលមានលំនឹង" ដែលប្រជាជនទទួលបានសេវាទូរគមនាគមន៍ដ៏ល្អបំផុតនៅតាមអត្រារ៉ូមីងអន្ដរជាតិនៅក្នុងតំបន់អាស៊ានដូចជាក្នុងស្រុកតែម្តង។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជឿជាក់ថាបដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍លឿនជាងមុនប្រកបដោយប្រសិទ្ធភាពក្នុងតំបន់៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម