Trending now

នាយករដ្ឋមន្ត្រី អញ្ជើញលើកឡើង៦ចំណុចជា “ខ្នងបង្អែកវៀតណាម”

15:09 | 17/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាយប់ថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមកម្មវិធី “ខ្នងបង្អែក វៀតណាម” ដែលជាកម្មវិធីទូរទស្សន៍ពិសេសឆ្ពោះទៅប្រជាជននៅតំបន់រងគ្រោះដោយសារទឹកជំនន់ និងការរអិលបាក់ដីដែលបណ្តាលមកពីខ្យល់ព្យុះទីហ្វុង Yagi (ព្យុះលេខ ៣) ដែលបានកើតឡើងនាពេលថ្មីៗនេះ។

ថ្នាក់ដឹកនាំវៀតណាមលើកទឹកចិត្តនិងដឹកនាំការងារជំនះផលវិបាកដោយព្យុះទីហ្វុង Yagi នៅខេត្តមួយចំនួន ពិធីបំផុសចលនាឧបត្ថម្ភប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុង Yagi (ព្យុះលេខ ៣)
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចែករំលែកអំពីចំណុចសំខាន់ៗចំនួន ៦ ដើម្បីរួមចំណែកជំនះពុះពារលើផលវិបាកនៃព្យុះកំណាចលេខ ៣ រួមចំណែកកសាងប្រទេសវៀតណាមដ៏រឹងមាំ និងរីកចម្រើន ហើយប្រជាជនយើងកាន់តែមានសុភមង្គល និងវិបុលភាព
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចែករំលែកអំពីចំណុចសំខាន់ៗចំនួន ៦ ដើម្បីរួមចំណែកជំនះពុះពារលើផលវិបាកនៃព្យុះកំណាចលេខ ៣ រួមចំណែកកសាងប្រទេសវៀតណាមដ៏រឹងមាំ និងរីកចម្រើន ហើយប្រជាជនយើងកាន់តែមានសុភមង្គល និងវិបុលភាព

នៅដើមកម្មវិធី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជិញ និងគណៈប្រតិភូបានចំណាយពេលស្មឹងស្មាធមួយនាទី រំលឹកដល់ជនរងគ្រោះដែលស្លាប់ដោយព្យុះ Yagi កាលពីពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ខ្យល់ព្យុះ Yagi និងខ្យល់ព្យុះនាពេលថ្មីៗនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្សនិងទ្រព្យសម្បត្តិរបស់ប្រជាជន និងប្រទេសជាតិ។ ក្នុងគ្រាលំបាក ជួបប្រទះបញ្ហាប្រឈមជាច្រើន មនុស្សគ្រប់រូបសុទ្ធតែត្រូវការខ្នងបង្អែកមួយ ហើយបើតាមលោកនាយករដ្ឋមន្ត្រី វៀតណាមមានខ្នងបង្អែករឹងមាំ នោះគឺ៖ ស្មារតីមហាសាមគ្គីជនជាតិទាំងមូល; ការដឹកនាំដែលយកប្រជាជនជាគោលរបស់បក្ស; ទំនៀមទំលាប់ប្រវត្តិសាស្ត្រ ស្មារតីនៃសេចក្តីស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅ មក; កម្លាំងពលំរបស់ប្រជាជន; ស្មារតីលះបង់គ្រប់យ៉ាងដើម្បីប្រជាជនរបស់កងទ័ពនិងនគរបាល ព្រមទាំងស្មារតីខ្លួនទីពឹងខ្លួនរបស់ប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានលើកទឹកចិត្តដល់ចៅ ង្វៀន គួក បាវ (កើតក្នុងឆ្នាំ ២០១៦) ដែលបានបាត់បង់ទាំងឪពុក និងបងស្រី នៅពេលដែលមនុស្ស៣នាក់ត្រូវបានជន់លិចដោយទឹកជំនន់ ខណៈកំពុងធ្វើដំណើរដោយម៉ូតូឆ្លងកាត់ស្ពានជន់លិចភូមិ Cau Treo ឃុំ Yen Thuan ស្រុក Ham Yen ខេត
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានលើកទឹកចិត្តដល់ចៅ ង្វៀន គួក បាវ (កើតក្នុងឆ្នាំ ២០១៦) ដែលបានបាត់បង់ទាំងឪពុក និងបងស្រី នៅពេលដែលមនុស្ស៣នាក់ត្រូវបានជន់លិចដោយទឹកជំនន់ ខណៈកំពុងធ្វើដំណើរដោយម៉ូតូឆ្លងកាត់ស្ពានជន់លិចភូមិ Cau Treo ឃុំ Yen Thuan ស្រុក Ham Yen ខេត្ត Tuyen Quang

“នៅក្នុងខ្លួនយើងម្នាក់ៗ ពេលជួបការលំបាក ពេលស្មុគស្មាញ សម្ពាធកាន់តែច្រើន យើងកាន់តែប្រឹងប្រែង តស៊ូ ហើយឈានឡើងទៅមុខ។ នោះហើយជាស្មារតីខ្លួនទីពឹងខ្លួន និងភាពជឿជាក់លើខ្លួនឯងរបស់មនុស្សម្នាក់ៗ ពេលជួបនឹងការលំបាក ឬឧបសគ្គ ត្រូវឈានឡើង ហួសពី ដែនកំណត់របស់ខ្លួនយើងផ្ទាល់”។

ដោយផ្អែកលើខ្នងបង្អែកវៀតណាមទាំង៦ចំណុចនេះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ជនរួមជាតិក្នុងនិងក្រៅប្រទេស ត្រូវខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការជំនះនូវផលវិបាក ដែលបណ្តាលមកពីព្យុះ ទីហ្វុង Yagi នៅក្នុងខេត្ត ក្រុងចំនួន ២៦ នៅភាគខាងជើងនិងជួយប្រជាជនស្ថេរភាពជីវភាពរស់នៅយ៉ាងឆាប់រហ័ស៕

ថ្នាក់ដឹកនាំវៀតណាមលើកទឹកចិត្តនិងដឹកនាំការងារជំនះផលវិបាកដោយព្យុះទីហ្វុង Yagi នៅខេត្តមួយចំនួន ថ្នាក់ដឹកនាំវៀតណាមលើកទឹកចិត្តនិងដឹកនាំការងារជំនះផលវិបាកដោយព្យុះទីហ្វុង Yagi នៅខេត្តមួយចំនួន

នារសៀលថ្ងៃទី១២ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញដឹកនាំក្រុមការងាររបស់មជ្ឈិមចុះត្រួតពិនិត្យការងារទប់ទល់នឹងជំនន់ទឹកភ្លៀង ហើយសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជនដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុង Yagi នៅខេត្ត Tuyen Quang។

សាមគ្គីភាពរបស់ប្រជាជនវៀតណាមក្នុងព្យុះ Yagi បានធ្វើឱ្យមិត្តអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង សាមគ្គីភាពរបស់ប្រជាជនវៀតណាមក្នុងព្យុះ Yagi បានធ្វើឱ្យមិត្តអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង

ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ព្យុះ Yagi បានបោកបក់នៅភាគខាងជើងប្រទេសវៀតណាម បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងការលំបាកទាំងនេះ សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាមបានទាក់ទាញការចាប់អារម្មណ៍លើបណ្តាញសង្គមអន្តរជាតិ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី