Trending now

ថ្នាក់ដឹកនាំវៀតណាមលើកទឹកចិត្តនិងដឹកនាំការងារជំនះផលវិបាកដោយព្យុះទីហ្វុង Yagi នៅខេត្តមួយចំនួន

14:06 | 13/09/2024

នារសៀលថ្ងៃទី១២ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញដឹកនាំក្រុមការងាររបស់មជ្ឈិមចុះត្រួតពិនិត្យការងារទប់ទល់នឹងជំនន់ទឹកភ្លៀង ហើយសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជនដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុង Yagi នៅខេត្ត Tuyen Quang។

ពិធីបំផុសចលនាឧបត្ថម្ភប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុង Yagi (ព្យុះលេខ ៣) សាមគ្គីភាពរបស់ប្រជាជនវៀតណាមក្នុងព្យុះ Yagi បានធ្វើឱ្យមិត្តអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង
លោកនាយករដ្ឋមន្រ្តីចុះសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាពលរដ្ឋនិងបណ្ដាកងកម្លាំងនៅខេត្ត Yen Bai។
លោកនាយករដ្ឋមន្រ្តីចុះសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាពលរដ្ឋនិងបណ្ដាកងកម្លាំងនៅខេត្ត Yen Bai។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមកសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយដល់ប្រជាជនដែលកំពុងជម្លៀសនៅផ្ទះវប្បធម៌ភូមិ Phu Tho ១ ឃុំ Truong Sinh ស្រុក Son Duong; ចុះទៅត្រួតពិនិត្យការងារបង្ការទឹកជំនន់ ការពង្រឹងទំនប់តាមមាត់ទន្លេ Lo ក្នុងស្រុក Son Duong។

អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tuyen Quang អំពីការងារបង្ការទប់ទល់ទឹកជំនន់និងព្យុះនៅមូលដ្ឋាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា ការិយាល័យនយោបាយបានដឹកនាំប្រព័ន្ធនយោបាយទាំងមូល ផ្តោតលើការអនុវត្តគ្រប់វិធានការដើម្បីធានាសម្រេចបាននូវគោលដៅចំនួន៥៖ ផ្តោតខ្លាំងលើការសង្គ្រោះមនុស្ស និងការស្វែងរកមនុស្សបាត់ខ្លួន; រៀបចំបុណ្យសពសម្រាប់អ្នកស្លាប់; មិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ខ្វះស្បៀងអាហារ សម្លៀកបំពាក់ ឬទីលំនៅ; គ្មានទីពឹង; មិនបណ្ដោយឲ្យសិស្សខ្វះថ្នាក់រៀននិងសាលារៀន។

ក្នុងឱកាសនេះ ក្រោមសក្ខីភាពលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានប្រគល់ទឹកប្រាក់ចំនួន ២០ ពាន់លានដុង (៨១៣ ពាន់ដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភខេត្ត Tuyen Quang។

លោកនាយករដ្ឋមន្រ្តីចុះសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាពលរដ្ឋនិងបណ្ដាកងកម្លាំងនៅខេត្ត Yen Bai។
លោកនាយករដ្ឋមន្រ្តីចុះសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាពលរដ្ឋនិងបណ្ដាកងកម្លាំងនៅខេត្ត Yen Bai។

*នាព្រឹកថ្ងៃទី១២ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចុះពិនិត្យស្ថានភាពជំនះពុះពារលើផលវិបាកដោយជំនន់ទឹកភ្លៀងនៅខេត្ត Yen Bai។

លោកនាយករដ្ឋមន្ត្រីបានចែករំលែក និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យឆ្លងផុតការលំបាក និងឆាប់ស្ដារលំនឹងជីវភាពឡើងវិញ ហើយស្នើឱ្យកងកម្លាំងមាន សមត្ថកិច្ចត្រូវខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីជួយប្រជាពលរដ្ឋ និងរួមដំណើរជាមួយ ប្រជាពលរដ្ឋ ដើម្បីជំនះពុះពារលើផលវិបាកដែលបណ្តាលមកពីទឹកជំនន់។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទៅកាន់ទីស្នាក់ការគណៈ កម្មាធិការប្រជាជនខេត្ត Yen Bai ដើម្បីជួបប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងខេត្ត Yen Bai។

នាថ្ងៃដដែល ការងារជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិបន្តប្រព្រឹត្តទៅ។

នាថ្ងៃទី១២ ខែកញ្ញា ក្រុមការងារវិទ្យុសម្លេងវៀតណាមដឹកនាំដោយលោក អគ្គនាយករង Vu Hai Quang បានទៅសួរសុខទុក្ខ និងប្រគល់ ជូនរបស់របរប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់នៅខេត្ត Yen Bai។ របស់របរទាំងអស់មានតម្លៃជាង ២០០លានដុង (ជាង ៨,៦០០ដុល្លារអាមេរិក) ដែលក្រុមការងារវិទ្យុសម្លេងវៀតណាម ប្រគល់ជូនប្រជាជននៅក្នុងតំបន់ទឹកជំនន់ Yen Bai គឺជារបស់របរចាំបាច់ដែលប្រជាជនត្រូវការបំផុតនាពេលនេះ ដើម្បីទប់ទល់ នឹងគ្រោះធម្មជាតិ នោះគឺ៖ ពិលក្បាល ទឹកបរិសុទ្ធ កំសៀវអគ្គិសនី អាហារស្ងួត មីកញ្ចប់ ស្បែកជើងកវែង ស្រោមដៃ ជាដើម៕

សាមគ្គីភាពរបស់ប្រជាជនវៀតណាមក្នុងព្យុះ Yagi បានធ្វើឱ្យមិត្តអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង សាមគ្គីភាពរបស់ប្រជាជនវៀតណាមក្នុងព្យុះ Yagi បានធ្វើឱ្យមិត្តអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង

ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ព្យុះ Yagi បានបោកបក់នៅភាគខាងជើងប្រទេសវៀតណាម បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងការលំបាកទាំងនេះ សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាមបានទាក់ទាញការចាប់អារម្មណ៍លើបណ្តាញសង្គមអន្តរជាតិ។

មូលដ្ឋាននានាខិតខំជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi ក្នុងរយៈពេលដ៏ខ្លីបំផុត មូលដ្ឋាននានាខិតខំជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi ក្នុងរយៈពេលដ៏ខ្លីបំផុត

នាព្រឹកថ្ងៃទី៨ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីសន្និសីទវាយតម្លៃលើការងារបញ្ជាណែនាំ និងស្ថានភាពខូចខាត ក៏ដូចជាការអនុវត្តវិធានការបន្ទាន់ដើម្បីជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី