Trending now

ពិធីបំផុសចលនាឧបត្ថម្ភប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុង Yagi (ព្យុះលេខ ៣)

17:21 | 11/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងហាណូយ អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីបំផុសចលនាឧបត្ថម្ភប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុង Yagi (ព្យុះលេខ ៣)។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអញ្ជើញចូលរួមពិធីនេះ។

សាមគ្គីភាពរបស់ប្រជាជនវៀតណាមក្នុងព្យុះ Yagi បានធ្វើឱ្យមិត្តអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង មូលដ្ឋាននានាខិតខំជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi ក្នុងរយៈពេលដ៏ខ្លីបំផុត
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក  តូ ឡឹម បានឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាជនដែលរងការខូចខាតដោយព្យុះលេខ៣ នៅក្នុងពិធីបំផុសចលនា។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាជនដែលរងការខូចខាតដោយព្យុះលេខ៣ នៅក្នុងពិធីបំផុសចលនា។

នៅក្នុងពិធីនេះ គណៈប្រតិភូបានចំណាយពេលមួយនាទីដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះ កម្មាភិបាលនិងយុទ្ធជនដែលបានបាត់បងជីវិតក្នុងពេលបំពេញបេសកកម្មដើម្បីទប់ទល់នឹងព្យុះទីហ្វុង Yagi។ បន្ទាប់មក ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអាន “សេចក្តីអំពាវនាវរបស់ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចលនាការឧបត្ថម្ភបងប្អូនជនរួមជាតិ ជំនះលើការខូចខាតដែលបណ្តាលដោយព្យុះទីហ្វុង Yagi”។ តាមនោះ ប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរនៃព្យុះទីហ្វុង Yagi អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអំពាវនាវដល់ជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងអាណិកជនវៀតណាមនៅឯបរទេស និងអង្គការសមាជិកនៃរណសិរ្សមាតុភូមិវៀតណាម អង្គការសង្គម និងអាជីវកម្ម សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាម ... លើកកំពស់សាមគ្គីភាព ចែករំលែក ផ្តល់ជំនួយខាងស្មារតី និងសម្ភារៈ រួមចំណែកក្នុងការស្តារឡើងវិញយ៉ាងឆាប់រហ័សនូវផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។

អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានទទួលស្គាល់ និងដឹងគុណចំពោះរាល់សេចក្តីសប្បុរសនិងកាយវិការដ៏ថ្លៃថ្នូ ហើយបានសន្យានឹងប្រើប្រាស់វាក្នុងគោលបំណងត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព បើកចំហ និងតម្លាភាព៕

សាមគ្គីភាពរបស់ប្រជាជនវៀតណាមក្នុងព្យុះ Yagi បានធ្វើឱ្យមិត្តអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង សាមគ្គីភាពរបស់ប្រជាជនវៀតណាមក្នុងព្យុះ Yagi បានធ្វើឱ្យមិត្តអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង

ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ព្យុះ Yagi បានបោកបក់នៅភាគខាងជើងប្រទេសវៀតណាម បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងការលំបាកទាំងនេះ សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាមបានទាក់ទាញការចាប់អារម្មណ៍លើបណ្តាញសង្គមអន្តរជាតិ។

មូលដ្ឋាននានាខិតខំជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi ក្នុងរយៈពេលដ៏ខ្លីបំផុត មូលដ្ឋាននានាខិតខំជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi ក្នុងរយៈពេលដ៏ខ្លីបំផុត

នាព្រឹកថ្ងៃទី៨ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីសន្និសីទវាយតម្លៃលើការងារបញ្ជាណែនាំ និងស្ថានភាពខូចខាត ក៏ដូចជាការអនុវត្តវិធានការបន្ទាន់ដើម្បីជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥