Trending now

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ផ្សាយ​រំលេច អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក​ Pham Minh Chinh ទៅកាន់ UAE

16:55 | 30/10/2024

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយរំលេចអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទៅកាន់អេមីរ៉ាត់អារ៉ាប់រួម (UAE) ជាពិសេសគឺលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ជួបសំណេះសំណាលជាមួយតំណាងសហគ្រិនវៀតណាម នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ​លើក​តម្កើង​ជន​មានគុណូបការៈ​​ចំពោះ​បដិវត្តន៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០២៤​
កាសែត Al-Khaleej បានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទៅកាន់ UAE។
កាសែត Al-Khaleej បានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទៅកាន់ UAE។

កាសែតឈូងសមុទ្រ (Al-Khaleej) នាថ្ងៃទី ២៧ តុលា បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅ UAE បានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃការយកចិត្តទុកដាក់និងបំណងប្រាថ្នារួមរវាងប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី; ហើយបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមជាដៃគូពាណិជ្ជកម្មមិនមែនប្រេងរ៉ែធំបំផុតរបស់ UAE ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅពេលដែលពាណិជ្ជកម្មទ្វេភាគីមិនមែនប្រេងរ៉ែក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ សម្រេចបាន ៦,១ ពាន់លានដុល្លារអាមេរិក កើនឡើង ៩ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយ UAE និងបណ្តាប្រទេសឈូងសមុទ្របានលើកឡើងពីលទ្ធផលដែលសម្រេចបានក្នុងដំណើរបំពេញទស្សនកិច្ច ជាពិសេសវៀតណាម និង UAE បានឯកភាពលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយវៀតណាម - UAE (CEPA) ក៏ដូចជាកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ ដូចជា៖ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ការអភិវឌ្ឍន៍រដ្ឋាភិបាល ការអប់រំ និងការស្រាវជ្រាវ...។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់ប្រសាសន៍របស់អនុប្រធានាធិបតីនិងជានាយករដ្ឋមន្ត្រី UAE លោក Sheikh Mohammed bin Rashid Al Maktoum ដែលធ្វើអត្ថាធិប្បាយអំពីទំនាក់ទំនងដ៏ល្អប្សើរ រវាងវៀតណាមនិងUAE។ ប្រទេសទាំងពីរគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមកនៅមជ្ឈិមបូព៌ា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីមួយ និងមានទំនុកចិត្តចំពោះអនាគតនៃទំនាក់ទំនងនេះ៕

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ជួបសំណេះសំណាលជាមួយតំណាងសហគ្រិនវៀតណាម លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ជួបសំណេះសំណាលជាមួយតំណាងសហគ្រិនវៀតណាម

នាព្រឹកថ្ងៃទី ៤ តុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគ្រិន ក្នុងឱកាសទិវាសហគ្រិនវៀតណាម (ថ្ងៃទី១៣ ខែតុលា)។

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ​លើក​តម្កើង​ជន​មានគុណូបការៈ​​ចំពោះ​បដិវត្តន៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០២៤​ នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ​លើក​តម្កើង​ជន​មានគុណូបការៈ​​ចំពោះ​បដិវត្តន៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០២៤​

នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅរដ្ឋធានីហាណូយ គណៈប្រតិភូចំនួន ៣៥០នាក់ បានចូលរួមសន្និសីទលើកតម្កើងជនមានគុណូបការៈចំពោះបដិវត្តន៍នៅទូទាំងប្រទេសឆ្នាំ២០២៤ និងពិធីដាក់ឲ្យដំណើរការនូវធនាគារហ្សែនដែលផ្ទុក ADN របស់យុទ្ធជនពលី និងញាតិមិត្តយុទ្ធជនពលី ដែលមិនទាន់កំណត់អត្តសញ្ញាណ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី