Trending now

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ជួបសំណេះសំណាលជាមួយតំណាងសហគ្រិនវៀតណាម

12:00 | 05/10/2024

នាព្រឹកថ្ងៃទី ៤ តុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគ្រិន ក្នុងឱកាសទិវាសហគ្រិនវៀតណាម (ថ្ងៃទី១៣ ខែតុលា)។

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ​លើក​តម្កើង​ជន​មានគុណូបការៈ​​ចំពោះ​បដិវត្តន៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០២៤​ នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េ
លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ជួបសំណេះសំណាលជាមួយតំណាងសហគ្រិនវៀតណាម
លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ជួបសំណេះសំណាលជាមួយតំណាងសហគ្រិនវៀតណាម

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងការរីកចម្រើនដ៏ខ្លាំងក្លា ហើយបានថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់បណ្ដា សហគ្រាស និងសហគ្រិនចំពោះប្រទេសជាតិ និងប្រជាជនក្នុងរយៈពេលកន្លងមក។ សហគ្រាសនិងសហគ្រិនមានវត្តមាននៅក្នុងឧស្សាហកម្ម វិស័យផលិតកម្ម និងអាជីវ កម្មស្ទើរតែទាំងអស់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ សហគ្រាសនិងសហគ្រិនជាច្រើន ថែមទាំងបានបង្កើតកេរ្តិ៍ឈ្មោះ អះអាងនូវតម្លៃម៉ាកយីហោរបស់ខ្លួន ដើម្បីឈានចូលទៅក្នុង តំបន់ និងពិភពលោក រួមចំណែកនាំម៉ាកយីហោវៀតណាមឆ្ពោះទៅទូទាំងពិភពលោក និងលើកកំពស់ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិទៀតផង។

ដើម្បីបំពេញឱ្យបានល្អបំផុតនូវគោលដៅ និងភារកិច្ចដែលបានកំណត់ក្នុងឆ្នាំនេះ បង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍក្នុងឆ្នាំបន្តបន្ទាប់ទៀត លោកនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា៖

“ទីមួយគឺបង្កើតបរិយាកាសអាជីវកម្មប្រកបដោយអំណោយផល ប្រកួតប្រជែងដោយយុត្តិធម៌រវាងបណ្ដាសមាសភាគសេដ្ឋកិច្ច។ ទីពីរ គឺអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងស៊ីសង្វាក់គ្នា។ ទីបី គឺបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ប្រទេសនិយាយរួម និងសម្រាប់សហគ្រាសនិង សហគ្រិន និយាយដោយឡែក។ ទីបួន គឺសុក្រិតគំរូគ្រប់គ្រងសហគ្រាសនិងសហគ្រិន ទំនើប កៀរគរធនធានសង្គមទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទីប្រាំ ក្នុង បរិបទបច្ចុប្បន្ន យើងត្រូវការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងសហគ្រិន។ ទីប្រាំមួយ គឺកសាងជួរសហគ្រិនឲ្យសក្តិសមនឹងប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌វីរភាពរបស់ប្រទេសជាតិ”។

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា កម្លាំងសហគ្រាសនិងសហគ្រិនវៀតណាមនឹង បន្តត្រួសត្រាយផ្លូវក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដើម្បីផលប្រយោជន៍របស់ ប្រជាជាតិ ដើម្បីភាពខ្លាំងមាំមួន និងវិបុលភាពរបស់ប្រទេសជាតិនិងដើម្បីសេចក្តីសុខ របស់ប្រជាជន៕

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ​លើក​តម្កើង​ជន​មានគុណូបការៈ​​ចំពោះ​បដិវត្តន៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០២៤​ នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ​លើក​តម្កើង​ជន​មានគុណូបការៈ​​ចំពោះ​បដិវត្តន៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០២៤​

នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅរដ្ឋធានីហាណូយ គណៈប្រតិភូចំនួន ៣៥០នាក់ បានចូលរួមសន្និសីទលើកតម្កើងជនមានគុណូបការៈចំពោះបដិវត្តន៍នៅទូទាំងប្រទេសឆ្នាំ២០២៤ និងពិធីដាក់ឲ្យដំណើរការនូវធនាគារហ្សែនដែលផ្ទុក ADN របស់យុទ្ធជនពលី និងញាតិមិត្តយុទ្ធជនពលី ដែលមិនទាន់កំណត់អត្តសញ្ញាណ។

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េ នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េ

យុគសម័យ - នាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅសួរសុខទុក្ខគ្រួសារលោក Jang Yeong Gak និងលោកស្រី Vu Thai Linh ដែលជាគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េនៅទីក្រុង Osan ខេត្ត Gyeonggi។

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី