Trending now

ចាមប៉ា អមរវតី ហៅស៍ អូអាស៊ីស ចាម នៅចំកណ្តាលទីក្រុង ហូយអាន

16:23 | 12/02/2022

បើមានពេលអញ្ជើញមកកាន់ទីក្រុង ហូយអាន (ខេត្ត ក្វាងណាម) ភ្ញៀវទេសចរនឹងមានឱកាសទស្សនាបរិយាកាសវប្បធម៌ ចាមប៉ា អមរវតី ហៅស៍ (Champa Amaravati house) ឬហៅថា អូអាស៊ីស ចាម ទីកន្លែងចែករំលែកការចងចាំទាំងឡាយ បណ្តារឿង រ៉ាវដ៏មានតម្លៃអំពីវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ចាម។

ឱជារសនំក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី្មរបស់ជនជាតិ ចាម ឱជារសនំក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី្មរបស់ជនជាតិ ចាម
បរិយាកាសពិធីបុណ្យ Kate នៅតាមបណ្ដាភូមិជនជាតិ Cham (ចាម) បរិយាកាសពិធីបុណ្យ Kate នៅតាមបណ្ដាភូមិជនជាតិ Cham (ចាម)

ចាមប៉ា អមរវតី ហៅស៍ ត្រូវបានរចនាដូចជាសារមន្ទីរតូចមួយដោយមានឧបករណ៍ភ្លេងប្រពៃណីច្រើនប្រភេទ ឈុតសម្លៀកបំពាក់ វត្ថុតឹកតាង ប្រើប្រាស់ក្នុងគ្រួសារផ្សេងៗ បណ្តារូបភាពគំរូតួយ៉ាងអំពីពិធីបុណ្យទានសំខាន់ៗ ក្នុងជីវភាពរស់នៅរបស់ បងប្អូនជនជាតិ ចាម...។

ចាមប៉ា អមរវតី ហៅស៍ អូអាស៊ីស ចាម នៅចំកណ្តាលទីក្រុង ហូយអាន

សិល្បការិនី កៀវ មាយលី ឧទ្ទេសនាមវប្បធម៌ ចាម ដល់ភ្ញៀវទេសចរ

ចាមប៉ា អមរវតី ហៅស៍ អូអាស៊ីស ចាម នៅចំកណ្តាលទីក្រុង ហូយអាន
ភ្ញៀវទេសចរបរទេសអញ្ជើញមកកាន់ ចាមប៉ា អមរវតី ហៅស៍ ឆ្លងកាត់បទពិសោធន៍បរិយាកាសវប្បធម៌ ចាម នៅចំកណ្តាលទីក្រុង ហូយអាន
ចាមប៉ា អមរវតី ហៅស៍ អូអាស៊ីស ចាម នៅចំកណ្តាលទីក្រុង ហូយអាន
ចាមប៉ា អមរវតី ហៅស៍ ត្រូវបានរចនាដូចជាសារមន្ទីរតូចមួយអំពីវប្បធម៌របស់បងប្អូនជនជាតិ ចាម...

អញ្ជើញមកកាន់ ចាមប៉ា អមរវតី ហៅស៍ ភ្ញៀវទេសចរបានឆ្លងកាត់បទពិសោធន៍រាល់លក្ខណៈពិសេសដាច់ដោយឡែករបស់ជនជាតិ ចាម តាំងពីម្ហូបអាហារ រឿងរ៉ាវ ប្រវត្តិសាស្ត្រ វប្បធម៌... រហូតដល់តូរ្យតន្ត្រី ចង្វាក់របាំប្រពៃណីទៀតផង។

ដូចជាមជ្ឈមណ្ឌលវប្បធម៌ ចាម មួយនៅចំកណ្តាលទីក្រុង ហូយអាន ចាមប៉ា អមរវតី ហៅស៍ បានទទួលស្វាគមន៍ភ្ញៀវទេសចរដែលអញ្ជើញមកពីគ្រប់ទិសទីលើពិភពលោក។

អញ្ជើញទស្សនាត្រឹមតែមួយពេល ភ្ញៀវទេសចរបានឆ្លងកាត់បទពិសោធន៍នូវខឿនវប្បធម៌មួយសម្បូរបែបនិងដ៏ល្អឯកក្រៃលែង ដែលពីមុននេះបានត្រឹមតែស្គាល់ឆ្លងតាមរយៈរូបសំណាកទាំងឡាយនៅសារមន្ទីរចម្លាក់ ចាម នៅ ដាណាំង ឬទស្សនាមណ្ឌលកេរដំណែល មីសឺន ដ៏អស្ចារ្យដែលចូលជារឿងព្រេង...៕

Dan toc mien nui

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស