Trending now

ឱជារសនំក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី្មរបស់ជនជាតិ ចាម

21:22 | 07/02/2022

ក្នុងឱកាសពិធីបុណ្យទាន បុណ្យ រីយ៉ា ណាហ្ការ៍ ស្ត្រីជនជាតិ ចាម រួមគ្នាត្រៀមរៀបចំវត្ថុធាតុដើម្បីវេចនំ តាប៉ៃ អានុង ម្ដងទៀត រួចហើយគេជ្រើសរើសនំមួយណាៗ ដែលឆ្ងាញ់បំផុត ស្អាតបំផុតដើម្បីសែនជូនដល់ព្រះអាទិទេពនិងបុព្វការីជនក្នុងឱកាសពិធីបុណ្យទាន បុណ្យ រីយ៉ា ណាហ្ការ៍ ស្ត្រីជនជាតិ ចាម រួមគ្នាត្រៀមរៀបចំវត្ថុធាតុដើម្បីវេចនំ តាប៉ៃ អានុង ម្ដងទៀត រួចហើយគេជ្រើសរើសនំមួយណាៗ ដែលឆ្ងាញ់បំផុត ស្អាតបំផុតដើម្បីសែនជូនដល់ព្រះអាទិទេពនិងបុព្វការីជនជនជាតិ ចាម មាននំប្រពៃណីជាច្រើនប្រភេទត្រូវបានធ្វើនាឱកាសពិធីបុណ្យទាន បុណ្យ រីយ៉ា ណាហ្ការ៍ (ពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ចាម) ដូចជានំ តាប៉ៃ អានុង នំ តាប៉ៃ ប៊ីលិក នំ តាប៉ៃ កហ៍ នំ សាកាយ៉ា នំ ហ្គិន រ្វាំង លាយ៉ា និងនំកាដាវរ៍។ល។

ជនជាតិ ខ្មែរ ជម្នះការលំបាកលំបិនពីទម្រង់រូបភាពផលិតកម្មកសិកម្ម ជនជាតិ ខ្មែរ ជម្នះការលំបាកលំបិនពីទម្រង់រូបភាពផលិតកម្មកសិកម្ម
បរិយាកាសពិធីបុណ្យ Kate នៅតាមបណ្ដាភូមិជនជាតិ Cham (ចាម) បរិយាកាសពិធីបុណ្យ Kate នៅតាមបណ្ដាភូមិជនជាតិ Cham (ចាម)
ឱជារសនំក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី្មរបស់ជនជាតិ ចាម
ក្នុងឱកាសពិធីបុណ្យទាន បុណ្យ រីយ៉ា ណាហ្ការ៍ ស្ត្រីជនជាតិ ចាម រួមគ្នាត្រៀមរៀបចំវត្ថុធាតុដើម្បីវេចនំ តាប៉ៃ អានុង ម្ដងទៀត រួចហើយគេជ្រើសរើសនំមួយណាៗ ដែលឆ្ងាញ់បំផុត ស្អាតបំផុតដើម្បីសែនជូនដល់ព្រះអាទិទេពនិងបុព្វការីជន

នំ តាប៉ៃ អានុង ត្រូវបានធ្វើ ពីម្សៅ អង្ករដំណើប ស្នូលសណ្តែកខៀវ ឬ សណ្តែកដី ដូចជានំអន្សមក្នុងបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ វៀតណាម។ នំ តាប៉ៃ ប៊ីលិក បែរជាដូចនំគម ត្រូវបានធ្វើពីម្សៅអង្ករដំណើប ស្នូលផ្អែមធ្វើពីដូង ឬសណ្តែកខៀវ។

នំ សាកាយ៉ា ជាប្រភេទនំប្រពៃណីពិសេស ជាទូទៅ ត្រូវបានជនជាតិ ចាម យកទទួលស្វាគមន៍ភ្ញៀវកិត្តិយស បព្វជិត មនុស្សវ័យចំណាស់។ នំ សាកាយ៉ា ត្រូវបានធ្វើពីស៊ុត ស្ករ សណ្តែកដីលីងនិងខ្ញីបុកហ្មត់។

នំ ហ្គិនរ្វាំង កាយ៉ា - នំមើមខ្ញីត្រូវបានធ្វើពីអង្ករដំណើប ខ្ញី ស៊ុតមាន់ ស្ករ ប៉ុន្តែត្រូវឆ្លងកាត់ដំណាក់កាលកែច្នៃយ៉ាងហ្មត់ចត់ផ្ចិតផ្ចង់ជាច្រើន។ នំ ហ្គិន រ្វាំង កាយ៉ា គឺជាការរួមបញ្ចូលរសជាតិផ្អែមនៃស្ករ រសជាតិទ្រលាន់នៃស៊ុតនិងក្លិនក្រអូបរបស់ខ្ញី។ នំ ហ្គិនរ្វាំង កាយ៉ា គឺជាប្រភេទនំដ៏ល្អឯក បង្ហាញពីភាពដ៏ប៉ិនប្រសប់របស់ស្ត្រី ចាម។

នាឱកាសពិធីមង្គលការ ស្តីដណ្ដឹង បុណ្យចូលឆ្នាំថ្មី នំ ហ្គិនរ្វាំង កាយ៉ានិងនំ សាកាយ៉ា តែងតែត្រូវបានជនជាតិ ចាម សែនជូនបុព្វការីជនមុនបង្អស់ដោយមានបំណងប្រាថ្នាសុំអោយជីវភាពរស់នៅកាន់តែកក់ក្ដៅសម្បូរសប្បាយនិងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា