Trending now

បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក

15:57 | 28/12/2022

នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ នៅកេរដំណែលជាតិពិសេសនៃប្រាសាទ ប៉ូក្លងហ្គារ៉ាយ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់) បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រារព្ធពិធីបុណ្យ កាតេ ឆ្នាំ ២០២២។

ប៉ម​ចាម​ដ៏​អាថ៌កំបាំង​បាន​លិច​យ៉ាង​ជ្រៅ​ក្រោម​ខ្សាច់​ឆ្នេរ​សមុទ្រ​ក្នុង​ទីក្រុង Hue ប៉ម​ចាម​ដ៏​អាថ៌កំបាំង​បាន​លិច​យ៉ាង​ជ្រៅ​ក្រោម​ខ្សាច់​ឆ្នេរ​សមុទ្រ​ក្នុង​ទីក្រុង Hue
ចាមប៉ា អមរវតី ហៅស៍ អូអាស៊ីស ចាម នៅចំកណ្តាលទីក្រុង ហូយអាន ចាមប៉ា អមរវតី ហៅស៍ អូអាស៊ីស ចាម នៅចំកណ្តាលទីក្រុង ហូយអាន

ក្នុងលំហរនៃប្រាសាទបុរាណ អ្នកមុខអ្នកការសមណស័ក្តិព្រហ្មញ្ញសាសនា ចាម សំដែងការដឹងគុណ រំលឹកនឹកដល់ព្រះអាទិទេព បុព្វការីជនបានប្រទានភ្លៀងខ្យល់អំណោយផល រដូវកាលលូតសាស់ល្អគ្រប់ក្រុមគ្រួសារទទួលបានសម្បូរសប្បាយ អរគុណបក្ស រដ្ឋបានយកចិត្តទុកដាក់គិតគូរជីវភាពរស់នៅបងប្អូនជនជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារ មុខមាត់ភូមិ ចាម ផ្លាស់ផ្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក
ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកកាន់កេរដំណែលជាតិពិសេសនៃប្រាសាទ ប៉ូក្លងហ្គារ៉ាយ នៅទីក្រុង ផានរាង - ថាបចាម (ខេត្ត និញធន់) កម្សាន្តសប្បាយទាំងអស់គ្នា ស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ចាម
បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក
យុវតីជនជាតិ ចាម ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីសម្ដែងសិល្បៈអំណរពិធីបុណ្យ
បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក
បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនារៀបចំដង្វាយថ្វាយព្រះអាទិទេព

ដោយមានអត្ថន័យនៃវប្បធម៌ - ប្រវត្តិសាស្ត្រសំខាន់ ឆ្នាំ ២០១៧ "ពិធីបុណ្យ កាតេ របស់ជនជាតិ ចាម ខេត្ត និញធន់" ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ពិធីបុណ្យ កាតេ មិនត្រឹមតែបំពេញតម្រូវការខាងជំនឿព្រលឹងវិញ្ញាណ មនោសញ្ចេតនារបស់បងប្អូនជនជាតិ ចាម ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ រូបភាពរបស់ខេត្ត និញធន់ ដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសផងដែរ៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា