Trending now

សម្រស់នៃពិធីដាក់ឈ្មោះជនជាតិចាមអ៊ិស្លាម

21:00 | 01/08/2023 ឌីណា

ពិធី​ដាក់​ឈ្មោះ​ជន​ជាតិ​ចាម​អ៊ិស្លាម​គឺការគូសចំណាំនៃការផ្លាស់ប្តូរ និង​បញ្ជាក់​ពី​ការ​ចូល​រួម​សាសនា​របស់​សមាជិក​ថ្មី​នៃ​សហគមន៍ជនជាតិ​ចាម​អ៊ិស្លាម។

បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក
ពិធីបុណ្យ Kate របស់ជនជាតិចាម ឆ្នាំ២០២២ ពិធីបុណ្យ Kate របស់ជនជាតិចាម ឆ្នាំ២០២២

ពិធីនេះគឺជាពិធីកិច្ចពិសេសរបស់ជនជាតិ ចាម ឥស្លាម ខេត្ត អានយ៉ាង។ កូនក្មេងគ្រប់ៗ រូបកើតមកសុទ្ធតែត្រូវប្រារព្ធធ្វើពិធីកិច្ចនេះ។ ជនជាតិ ចាម ឥស្លាម យកឈ្មោះរបស់ព្រះទាំង ២៥ អង្គដើម្បីដាក់ឈ្មោះអោយកូនក្មេង។

ជាធម្មតាពេលកូនក្មេងកើតមកបានពី ៧ ដល់ ៤០ ថ្ងៃ គ្រួសារជនជាតិ ចាម ឥស្លាម នឹងធ្វើពិធីដាក់ឈ្មោះអោយកូន។ អាស្រ័យទៅលើស្ថានភាពគ្រួសារដែលពិធីកិច្ចនេះត្រូវបានប្រារព្ធឡើងឆាប់ឬយឺត។

សម្រស់នៃពិធីដាក់ឈ្មោះជនជាតិចាមអ៊ិស្លាម
ជនជាតិ ចាម ឥស្លាម យកឈ្មោះព្រះទាំង ២៥ អង្គដើម្បីដាក់ឈ្មោះឲ្យកូនក្មេងហើយឈ្មោះនេះនឹងតាមជាប់រហូតអស់មួយជីវិត។ ប្រសិនបើគ្រួសារចង់ផ្លាស់ប្តូរគឺគ្រួសារត្រូវរៀបចំគ្រឿងតង្វាយប្រហាក់ប្រហែលដូចពេលដាក់ឈ្មោះពីដំបូង

ក៏ប៉ុន្តែ កូនក្មេងគិតតាំងពីពេលកើតរហូតមកទល់ពេលប្រារព្ធធ្វើពិធីកិច្ចនេះគឺមិនលើសពី ៣ ឆ្នាំឡើយ។ នៅថ្ងៃប្រារព្ធពិធីកិច្ច ម្ចាស់ផ្ទះទទួលស្វាគមន៍ ហាគិម (សង្គ្រាជវិហារ) សមណស័ក្ដិនិងបុរសស្ត្រីក្នុងភូមិអញ្ជើញមកចូលរួម។ ម្តងម្នាក់ៗ នឹងជូនអំណោយបន្តិចបន្តួចឲ្យក្មេងដូចជា៖ សម្លៀកបំពាក់ក្មេង លុយអាំងប៉ាវ សាប៊ូជាដើម។

សម្រស់នៃពិធីដាក់ឈ្មោះជនជាតិចាមអ៊ិស្លាម
អ្នករាល់គ្នាបួងសួងជាមួយគ្នាដោយមានគោលបំណងចង់ឲ្យកូនក្មេងបានជ័យមង្គល សេចក្តីសុខសាន្ត លាភសំណាងល្អគ្រប់ប្រការ

ការត្រៀមរៀបចំពិធីរួចរាល់ ម្ចាស់ផ្ទះនឹងបីកូនក្មេងហើយរួមជាមួយយុវជនម្នាក់ផ្សេងទៀតលើកស្ពករួមមានកន្ត្រៃ ដបទឹកអប់ចេញមកដាក់នៅមុខ ហាគិម សមណស័ក្ដិ។ ហាគិម នឹងស្វាធ្យាយធម៌ក្នុងគោលបំណងបួងសួងអោយកូនក្មេង សួរម្ចាស់ផ្ទះឈ្មោះរបស់ក្មេងត្រូវបានដាក់គឺអ្វី ហើយប្រកាសប្រាប់អោយអ្នកគ្រប់គ្នាមានវត្តមានបានដឹងទាំងអស់។

ហាគិម ប្រើកន្ត្រៃកាត់សក់មួយច្បិចហើយលាបប្រេងក្រអូបលើខ្លួនកូនក្មេង។ បន្ទាប់មកបុរសៗ ឯទៀតដែលអញ្ជើញចូលរួមក៏ធ្វើដូច្នោះដែរប៉ុន្តែមិនកាត់សក់ទេគឺគ្រាន់តែយកដៃអង្ហែលក្បាលក្មេងប៉ុណ្ណោះ។

សម្រស់នៃពិធីដាក់ឈ្មោះជនជាតិចាមអ៊ិស្លាម
ក្រុមគ្រួសារអញ្ជើញអ្នករាល់គ្នាពិសាតែនិងប្រភេទនំប្រពៃណីផ្សេងៗ ក្នុងថ្ងៃប្រារព្ធពិធីដាក់ឈ្មោះអោយកូន

អ្នករាល់គ្នាបួងសួងជាមួយគ្នាដោយមានគោលបំណងចង់ឲ្យកូនក្មេងបានជ័យមង្គល សេចក្តីសុខសាន្ត លាភសំណាងល្អគ្រប់ប្រការ។ ឈ្មោះដែលត្រូវបានដាក់ផ្សារភ្ជាប់ជាមួយនឹងក្មេងអស់មួយជីវិត។ ប្រសិនបើចង់ផ្លាស់ប្តូរគឺគ្រួសារត្រូវរៀបចំគ្រឿងតង្វាយប្រហាក់ប្រហែលដូចពេលដាក់ឈ្មោះពីដំបូង៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ