Trending now

ម្ហូបមាន់ដុត អូរធំឈ្ងុយឆ្ងាញ់ នៃខេត្ត អានយ៉ាង

10:57 | 01/12/2022

ខេត្ត អានយ៉ាង មិនត្រឹមតែល្បីល្បាញសម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោកដោយទេសភាពធម្មជាតិ​ស្អាតស្អំ ឬជាតំបន់ទេសចរណ៍ខាងវិញ្ញាណដ៏ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេស្គាល់ តាមរយៈមុខម្ហូបពិសេសដ៏ទាក់ទាញបំផុតនោះគឺមាន់ដុត អូរធំ នៅស្រុក ទ្រីតូន ។ មុខម្ហូបនេះបានទាក់ទាញអ្នកហូបចុកជិត ឬឆ្ងាយ តាំងពីយូរយារណាស់មកហើយ ហើយបានក្លាយជាមុខម្ហូបពិសេសដ៏ល្បីល្បាញនៅគ្រប់ទីកន្លែងដែលអ្នកណាៗដែលមក ខេត្ត អានយ៉ាង​ចង់ភ្លក់។

ស្វែងយល់ពីខេត្ត An Giang នៅក្នុងខែចុងក្រោយនៃឆ្នាំ២០២២ ស្វែងយល់ពីខេត្ត An Giang នៅក្នុងខែចុងក្រោយនៃឆ្នាំ២០២២
ស្រុក Tri Ton ត្រៀមរៀបចំផ្លូវសម្រាប់បម្រើកម្មវិធី Caravan ទេសចរណ៍ An Giang ស្រុក Tri Ton ត្រៀមរៀបចំផ្លូវសម្រាប់បម្រើកម្មវិធី Caravan ទេសចរណ៍ An Giang

ចង់កែច្នៃមុខម្ហូបនេះ មាន់ត្រូវបានជ្រើសរើសយ៉ាងប្រយ័ត្នប្រយែង៖ ត្រូវ តែជាមាន់ភ្នំ ទម្ងន់ត្រឹមតែ ១,៣ ដល់ ១,៨ គីឡូក្រាមប៉ុណ្ណោះ។ គ្រឿងប្រឡាក់សាច់មាន់ក្រៅពីអំបិល គល់ស្លឹកគ្រៃ ម្ទេស ខ្ទឹមសនៅមានស្លឹកក្រូចសើចដែលត្រូវបានដាំច្រើននៅតំបន់ដែនដី បៃនូយ។

ម្ហូបមាន់ដុត អូរធំឈ្ងុយឆ្ងាញ់ នៃខេត្ត អានយ៉ាង
មាន់ដុត អូរធំ ក្រោយពេលត្រូវបានដុតឆ្អឹនមានស្រទាប់ស្បែកខាងក្រៅពណ៌លឿងស្រួយ រសជាតិផ្អែមធម្មជាតិរួមបញ្ចូលក្លិនក្រអូបឆួលនៃស្លឹកក្រូចសើច ស្លឹកគ្រៃ

បន្ទាប់ពីប្រឡាក់គ្រឿង មាន់ត្រូវបានដុតដោយភ្លើង បន្ទាប់មកទ្រាប់ស្លឹកគ្រៃ ស្លឹកក្រូចសើចមួយស្រទាប់ បន្ថែមប្រេងឆាបន្តិចបន្តួចរួចហើយ ដុតបន្តក្នុងរយៈពេលប្រហែល ១៥ ដល់ ២០ នាទី។ ភ្លើងដុតនៅពេលដំបូងត្រូវអោយឆេះខ្លាំង បន្ទាប់មក បន្ថយភ្លើងតូចបន្តិចម្តងៗ ជួយឱ្យមាន់ឆ្អិនស្មើល្អ។

ពេលដាក់ក្នុងស្ពក មាន់មានស្រទាប់ស្បែកខាងក្រៅពណ៌លឿងស្រួយ រសជាតិផ្អែមធម្មជាតិរួមបញ្ចូលក្លិនក្រអូបឆួលនៃស្លឹកក្រូចសើច ស្លឹកគ្រៃ។

មាន់ដុត អូរធំ អោយកាន់តែឆ្ងាញ់ថែមទៀតប្រសិនបើទទួលទានរួមជា មួយនឹងទឹកជ្រលក់ដោយឡែក តាមធម្មតាគឺអំបិល ក្រូចឆ្មា ម្ទេសឬក៏ទឹកត្រីធ្វើអំពីស្លឹកក្រូចសើចមានរសជាតិប្រៃ ហឹរយ៉ាងប្លែក។

ម្ហូបមាន់ដុត អូរធំឈ្ងុយឆ្ងាញ់ នៃខេត្ត អានយ៉ាង
ម្ហូបមាន់ដុត អូរធំ អាចទទួលទានរួមជាមួយនឹងបាយចៀន បន្លែរួមជាមួយនឹងប្រភេទទឹកជ្រលក់ត្រូវបានកែច្នៃដោយស្លឹកក្រូចសើច

ចាប់កៀបចំណិតសាច់មាន់ជ្រលក់បន្ថែមទឹកជ្រលក់បន្តិចរួចហើយទទួល ទានរួមជាមួយនឹងខ្ទឹមសដុតស្លឹកជីរជារបោយ ភ្ញៀវទេសចរប្រាកដជានឹងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយម្ហូបមួយមុខមានរសជាតិពិសេសដាច់ដោយឡែកដល់ម្លឹង!

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត