Trending now

ពិធីបុណ្យ Kate របស់ជនជាតិចាម ឆ្នាំ២០២២

10:11 | 26/10/2022

ពិធីបុណ្យ Kate របស់ជនជាតិចាមនៅខេត្ត Binh Thuan និងខេត្ត Ninh Thuan ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១ ខែទី ៧ តាមប្រតិទិនចាម - ជាធម្មតានៅចុងខែកញ្ញានិងដើមខែតុលានៃប្រតិទិនសុរិយគតិ។ នេះគឺជាពិធីបុណ្យដ៏ធំមួយ ដែល​រៀបចំក្នុង​រយៈពេល ៣ ថ្ងៃ ដោយមានសកម្មភាពវប្បធម៌ និងសិល្បៈប្រពៃណីជនជាតិចាមប្លែកពីគេ ហើយជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យទាំង ៦ ដែលខេត្ត Binh Thuan ជ្រើសរើសដើម្បីអភិវឌ្ឍន៍ទេសចរណ៍។

ពិធីបុណ្យ Carnival Hoa Binh ឆ្នាំ ២០២២​ ពិធីបុណ្យ Carnival Hoa Binh ឆ្នាំ ២០២២​
ពិធីបុណ្យ Carnival Sam Son ឆ្នាំ ២០២២ ប្រព្រឹត្តទៅយ៉ាងផុសផុល ពិធីបុណ្យ Carnival Sam Son ឆ្នាំ ២០២២ ប្រព្រឹត្តទៅយ៉ាងផុសផុល

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ប្រជាជនជនជាតិ Cham និងភ្ញៀវទេសចររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកេរ្តិ៍ដំណែលជាតិពិសេសប្រាង្គប្រាសាទ Po Klong Garai (ទីក្រុង Phan Rang-Thap Cham ខេត្ត Ninh Thuan) ដើម្បីអបអរសាទរពិធីបុណ្យ Kate ឆ្នាំ២០២២។

ពិធីបុណ្យ Kate របស់ជនជាតិចាម ឆ្នាំ២០២២
ពិធីបុណ្យ Kate ឆ្នាំ២០២២ (រូបថត៖ vnanet.vn)

អ្នកមុខអ្នកការបានតាងនាមប្រជាសហគមន៍ធ្វើពិធីនេះ ដើម្បីសម្តែងនូវសេចក្តីដឹងគុណចំពោះព្រះអាទិទេព និងបុព្វការីជន ដែលបានឲ្យទឹកភ្លៀង ខ្យល់ ផលដំណាំល្អ ហើយគ្រួសារទាំងឡាយមានគ្រឿងឧបភោគនឹងបរិភោកគ្រប់គ្រាន់ ព្រមទាំងដើម្បីថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋ ដែលបានថែទាំជីវភាពប្រជាជនឱ្យកាន់តែល្អប្រសើរ មុខមាត់ភូមិ Cham មានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

បន្ទាប់ពីអាក់ខានអស់រយៈពេលពីរឆ្នាំដោយសារជំងឺរាតត្បាត Covid-19 ពិធីបុណ្យឆ្នាំនេះបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា និងស្វែងយល់អំពីវប្បធម៌ប្រពៃណីបុណ្យ Kate៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា