Trending now

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តម្លៃ២០០០លានដុល្លារ នឹងដំណើរការសាកល្បងនាខែកក្កដា

09:54 | 11/02/2022 ហេង វុធ្ធី

ផ្លូវល្បឿនលឿន (Expressway) ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុង ខែកក្កដា និងដាក់ប្រើប្រាស់ជាផ្លូវការ នាអំឡុងខែកញ្ញា ឆ្នាំ២០២២។ នេះជាលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ចូលឆ្នាំចិន​៣ថ្ងៃ អ្នកដើរកម្សាន្ត​មានជិត១លាននាក់ ភាគច្រើននៅភ្នំពេញ បាត់ដំបង ព្រះសីហនុ កំពត និង​សៀមរាប ចូលឆ្នាំចិន​៣ថ្ងៃ អ្នកដើរកម្សាន្ត​មានជិត១លាននាក់ ភាគច្រើននៅភ្នំពេញ បាត់ដំបង ព្រះសីហនុ កំពត និង​សៀមរាប
ព្រះសីហនុ គឺជាខេត្តអាទិភាព ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងនោះមានស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តនេះ ព្រះសីហនុ គឺជាខេត្តអាទិភាព ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងនោះមានស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តនេះ
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តម្លៃ២០០០លានដុល្លារ នឹងដំណើរការសាកល្បងនាខែកក្កដា
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តម្លៃ២០០០លានដុល្លារ នឹងដំណើរការសាកល្បងនាខែកក្កដា

ផ្លូវល្បឿនលឿនដែលមានប្រវែងជិត២០០គីឡូម៉ែត្រ ភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅភូមិ១ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុ នឹងត្រូវប្រកាសឱ្យដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ក្រោយដំណើរការសាងល្បងបានរយៈពេល២ខែ។

បើតាមលោកស៊ុន ចាន់ថុល នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី៩កុម្ភៈ ​ផ្លូវដែលមានតម្លៃវិនិយោគប្រមាណ២០០០លានដុល្លារ អាចនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុងខែកក្កដា ខាងមុខនេះ។

ជាមួយនឹងការដាក់ឱ្យប្រើផ្លូវល្បឿនលឿននេះ ក្រសួងសាធារណការ​និងដឹកជញ្ជូនក៏នឹងផលិតវីដេអូ ពន្យល់ឬណែនាំដល់ពលរដ្ឋពីការប្រើប្រាស់ផ្លូវនេះ ប្រកបដោយសុវត្ថិភាព ផងដែរ។ សម្រាប់ផ្លូវល្បឿនលឿននេះ គឺមិនអនុញ្ញាតឱ្យម៉ូតូ និងរថយន្តដែលបើកបើរក្នុងល្បឿនយឺត៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រើប្រាស់ឡើយ។

សូមរម្លឹកថា ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២មីនា ឆ្នាំ២០១៩ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd។ ផ្លូវនេះបានឆ្លងកាត់ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕

ហេង វុធ្ធី

Thmeythmey/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម