Trending now

អត្តសញ្ញាណវប្បធម៌ពីឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ Mong ភាគពាយ័ព្យវៀតណាម

16:00 | 31/01/2022

នៅក្នុងជីវិតខាងវិញ្ញាណ និងវប្បធម៌របស់ជនជាតិ Mong នៅតំបន់ខ្ពង់រាបភាគពាយ័ព្យវៀតណាម ឧបករណ៍ភ្លេងប្រពៃណីមានភាពរស់រវើកប្រកបដោយនិរន្តរភាព។

ប្រាជ្ញាចិត្តរក្សាឱ្យបានអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong ប្រាជ្ញាចិត្តរក្សាឱ្យបានអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong
ជនរួមជាតិ Mong ស្រុក Muong Lat អរគុណបក្ស ដឹងគុណអ៊ំ ហូ ជនរួមជាតិ Mong ស្រុក Muong Lat អរគុណបក្ស ដឹងគុណអ៊ំ ហូ

ក្នុងសម័យនៃការធ្វើសមាហរណកម្ម ជនជាតិ Mong ភាគពាយ័ព្យបាននិងកំពុងថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ឧបករណ៍ភ្លេងប្រពៃណី។ ឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ Mong ភាគពាយ័ព្យ រួមមាន ត្រែ ស្គរ គង ខ្លុយ។ល។ ឧបករណ៍ត្រូវបានបង្កើតឡើងដោយដៃដ៏ប៉ិនប្រសប់ និងភាពច្នៃប្រឌិតរបស់អ្នកប្រើផ្ទាល់។

ឧបករណ៍នីមួយៗមានរូបមន្តសម្រាប់បង្កើត ហើយប្រើក្នុងគោលបំណងផ្សេងៗគ្នា។ ចំណុចរួមនៃឧបករណ៍ភ្លេងប្រពៃណីនៅភូមិជនជាតិ Mong គឺការរួមផ្សំឧបករណ៍ភ្លេងក្នុងពិធីប្រពៃណីនឹងបង្កើតនូវសម្លេងប្លែក និងប្លែកពីគេក្នុងវប្បធម៌របស់ជនជាតិ Mong នៅទីនេះ។

ស្គររបស់ជនជាតិ Mong មានពីរប្រភេទ គឺធំនិងតូច ដែលគេធ្វើចេញពីដើមឈើ។ ស្គរលាបពណ៌ត្នោតងងឹត ផ្ទៃស្គរត្រូវបានធ្វើពីស្បែកក្របី ស្បែកគោ សំឡេងគឺលឺខ្លាំង។ នេះជាឧបករណ៍ភ្លេងដែលជនជាតិ Mong តែងតែប្រើក្នុងពិធីបុណ្យសព និងពិធីបូជា ដែលកម្រនឹងប្រើក្នុងពិធីបុណ្យដ៏រីករាយ។

អត្តសញ្ញាណវប្បធម៌ពីឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ Mong ភាគពាយ័ព្យវៀតណាម
ក្នុងសម័យនៃការធ្វើសមាហរណកម្ម ជនជាតិ Mong ភាគពាយ័ព្យបាន និងកំពុងថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ឧបករណ៍ភ្លេងប្រពៃណីរបស់ខ្លួន

ដំបងប្រាក់ធ្វើពីដើមឬស្សី ចុងឈើទាំងពីរចងដោយខ្សែអំបោះតូចល្មម ក្រណាត់ខៀវ ក្រហម ស្វាយ លឿង ឬ ក្រហម ដើម្បីធ្វើឱ្យដំបងកាន់តែមានភាពស្រស់ស្អាត។ ក្នុងចំណោមឧបករណ៍ភ្លេងជនជាតិ Mong ដំបងប្រាក់ត្រូវបានគេប្រើទាំងក្នុងពិធីបុណ្យសពនិងបុណ្យប្រពៃណី។ នៅក្នុងពិធីបុណ្យសព ដំបងប្រាក់ត្រូវបានគេប្រដូចទៅនឹងឧបករណ៍ភ្លេង ដើម្បីរំសាយទុក្ខសោកក្នុងគ្រួសារ។

ខ្លុយជនជាតិ Mong ធ្វើឡើងពីឫស្សីដែលគេប្រើញឹកញាប់ដើម្បីសារភាពស្នេហ៍។ ប្រុសៗជនជាតិ​​ Mong ពីអតីតកាលដល់បច្ចុប្បន្នតែងលេងខ្លុយ ប្រើសំឡេងខ្លុយជាសញ្ញាសារភាពស្នេហ៍ក្នុងរដូវបុណ្យនិទាឃរដូវ ឬក្នុងជីវិតប្រចាំថ្ងៃ។

ត្រែរបស់ជនជាតិ Mong មានពីរប្រភេទ គឺត្រែសិប្បនិម្មិតហៅថាត្រែបរបូមាត់ និងត្រែធម្មជាតិហៅថាត្រែស្លឹក។ ត្រែបបូរមាត់ផលិតពីបន្ទះស្ពាន់ ពេលផ្លុំវាចេញសំឡេងប្លែកខ្លាំង។ ត្រែស្លឹកត្រូវបានជនជាតិ Mong ធ្វើពីស្លឹកឈើព្រៃតាមធម្មជាតិ។

តាមជនជាតិ Mong នៅភូមិភាគពាយ័ព្យ ត្រែស្លឹកឈើតែងតែប្រើនៅពេលមនុស្សចូលព្រៃជ្រៅ ដើម្បីកុំឲ្យវង្វេង និងភ្លេចផ្លូវគេបានប្រើត្រែស្លឹកឈើធ្វើជាត្រែបញ្ចេញសញ្ញា។ សំឡេងត្រែស្លឹកខ្ទ័រខ្លាំងទៅឆ្ងាយសម្រាប់មនុស្សឆ្ងាយងាយសម្គាល់។ ពេលខ្លះ ត្រែស្លឹកឈើក៏ត្រូវបានប្រុសៗផ្លុំដើម្បីសារភាពស្នេហ៍ផងដែរ។

ឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ Mong នៅតំបន់ខ្ពង់រាបភាគពាយ័ព្យគឺជាការបង្រួបបង្រួមនៃអត្តសញ្ញាណវប្បធម៍ប្រពៃណី ហេតុដូច្នេះហើយការអភិរក្ស ថែរក្សា និងលើកតម្កើងតម្លៃឧបករណ៍ភ្លេងតែងតែត្រូវបានសហគមន៍មូលដ្ឋានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ដើម្បីឱ្យការអភិរក្សប្រកបដោយប្រសិទ្ធភាព មូលដ្ឋានបានអនុវត្តដំណោះស្រាយសមស្របជាច្រើន ដើម្បីកុំឱ្យឧបករណ៍តន្ត្រីនិមួយៗនៅក្នុងកំណប់វប្បធម៌នេះទាំងមូលរបស់មូលដ្ឋានមិនមែនជាវត្ថុដែលដេកគ្មានចលនានៅក្នុងសារមន្ទីរនោះទេ។ គេដាក់តាំងបង្ហាញ ឬព្យួរនៅក្នុងផ្ទះ ពួកវាត្រូវបានប្រើប្រាស់ក្នុងគ្រប់សកម្មភាពវប្បធម៌សហគមន៍…៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម