Trending now

ជនរួមជាតិ Mong ស្រុក Muong Lat អរគុណបក្ស ដឹងគុណអ៊ំ ហូ

13:36 | 02/09/2021

ដូចរៀងរាល់ថ្ងៃធម្មតា នៅប៉ុន្មានថ្ងៃចុងក្រោយនៃខែសីហានេះ បងប្អូនជនជាតិភាគតិច Mong នៅស្រុកតំបន់ខ្ពស់ Muong Lat ខេត្ត Thanh Hoa កំពុងមមាញឹករៀបចំពិធីអបអរសាទរ បុណ្យឯករាជ្យជាតិ។ ចំពោះបងប្អូនជនរួមជាតិ Mong នៅស្រុក Muong Lat នោះបុណ្យឯករាជ្យជាតិក៏ជាឱកាសមួយ សម្រាប់ពួកគេបង្ហាញពីអត្តសញ្ញាណវប្បធម៌ពិសេសរបស់ខ្លួន និងការដឹងគុណដ៏ធំធេងចំពោះបក្សនិងអ៊ំ ហូ ជាទីស្រឡាញ់ ដែលបាននាំមកនូវសុភមង្គល និងវិបុលភាពសព្វថ្ងៃនេះ។

ចំណាប់អារម្មណ៍ជាមួយយុទ្ធជន «ផ្កាយការ៉េ» នៅស្រុកព្រំដែនមឿងឡាត (Muong Lat) ចំណាប់អារម្មណ៍ជាមួយយុទ្ធជន «ផ្កាយការ៉េ» នៅស្រុកព្រំដែនមឿងឡាត (Muong Lat)
ឃុំ Muong Va (ខេត្ត Son La)  ជាមួយមុខម្ហូបអង្ករដំណើបប្រចាំតំបន់ ឃុំ Muong Va (ខេត្ត Son La) ជាមួយមុខម្ហូបអង្ករដំណើបប្រចាំតំបន់

ចំណាប់អារម្មណ៍ដំបូងរបស់យើងខ្ញុំនាពេលមកដល់ស្រុក Muong Lat នៅថ្ងៃចុងក្រោយនៃខែសីហានោះគឺនៅតាមដងផ្លូវពោរពេញទៅដោយពណ៌ក្រហមនៃទង់បក្សនិងទង់ជាតិ។ គ្រប់គ្រួសារទាំងអស់សុទ្ធតែបានរៀបចំនូវម្ហូបអាហារឆ្ងាញ់ៗ សម្រាប់សែនថ្វាយជីដូនជីតា និងអ៊ំហូ។ បងប្អូននៅទីនេះមិនថានារី មិនថាបុរស មិនថាចាស់ មិនថាក្មេង គ្រប់គ្នាស្លៀកពាក់យ៉ាងស្អាតបំផុតដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ។ ពីភូមិដាច់ស្រយាលនៃទ្រុងលីមួងលីពូញីតាមជុង ... ទោះបីភូមិ ឃុំមួយចំនួននៅឆ្ងាយៗនៃស្រុក Muong Lat ក្តី ក៏ប៉ុន្តែ យុវជនយុវនារីក្មេងៗបានឆ្លងកាត់ផ្លូវព្រៃរាប់សិបគីឡូម៉ែត្រ ទៅដល់ទីប្រជុំជនស្រុកដើម្បីទិញសំលៀកបំពាក់ និងសម្ភារៈសម្រាប់អបអរសាទរបុណ្យឯករាជ្យជាតិផងដែរ។

ជនរួមជាតិ Mong ស្រុក Muong Lat អរគុណបក្ស ដឹងគុណអ៊ំ ហូ
ជនរួមជាតិ Mong អបអរសាទរបុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ

មកដល់ភូមិឃុំជនជាតិ Mong យើងបានមើលឃើញនូវភាពរីករាយនៃការផ្លាស់ប្តូររបស់ប្រជាជននៅទីនេះ។ នៅតាមភូមិជាច្រើន តាំងពីប៉ុន្មានខែកន្លងទៅ បងប្អូននៅទីនេះបានជួសជុលផ្លូវដើម្បីត្រៀមទទួលបុណ្យឯករាជ្យជាតិ។ លោក Thao Gia Po នៅភូមិ Cat ឃុំ Nhi Son បានមានប្រសាសន៍ថា៖ “បុណ្យឯករាជ្យជាតិឆ្នាំនេះ មានអត្ថន័យសំខាន់សំរាប់យើងខ្ញុំជនជាតិ Mong ពីព្រោះថា នេះជាឆ្នាំថ្មីដែលមានការផ្លាស់ប្តូរជាច្រើននៅក្នុងភូមិ។ បន្ទាប់ឧប្បត្តិហេតុទឹកជំនន់នៅខែកក្កដា ឆ្នាំ ២០២១ ផ្លូវថ្នល់ និងសំណង់ជាច្រើនបានរងការខូចខាតដោយសារទឹកជំនន់ ប៉ុន្តែដោយមានជំនួយពីអាជ្ញាធរ សហជីព កងទ័ពការពារព្រំដែន រហូតមកដល់បច្ចុប្បន្ននេះ ភូមិ ឃុំ ហាក់ដូចជាបានស្លៀកពាក់ខោអាវថ្មីអញ្ចឹង។ ឆ្នាំនេះដោយសារការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ស្តាប់តាមការណែនាំរបស់កម្មាភិបាល និងកងទ័ពការពារព្រំដែន អ្នកភូមិមិនប្រមូលផ្តុំគ្នាហូបចុករួមគ្នាដូចឆ្នាំមុនៗទេ ប៉ុន្តែគ្រួសារនីមួយៗបានរៀបចំបាយសម្រាប់គោរពសែនអ៊ំ ហូ និងដូនតា។

ចំពោះជនជាតិ Mong ខេត្ត Thanh Hoa មានបុណ្យតេតធំពីរក្នុងមួយឆ្នាំ គឺបុណ្យចូលឆ្នាំថ្មីជាប្រពៃណី និងបុណ្យឯករាជ្យជាតិ ប៉ុន្តែសម្រាប់ពួកគេបុណ្យឯករាជ្យ ថ្ងៃទី២ កញ្ញា គឺបុណ្យធំជាងគេ។ ដោយសារតែយោងតាមការពន្យល់ដ៏សាមញ្ញរបស់ប្រជាជននៅទីនេះ ទិវាបុណ្យឯករាជ្យគឺជាឱកាសមួយសម្រាប់ប្រជាជន Mong អរគុណបក្ស រដ្ឋ និងចងចាំពីអ៊ំ ហូ ជាទីគោរព ស្រឡាញ់ ដែលបាននាំមកនូវឯករាជ្យជាតិ ក្តីសុខសាន្ត សុភមង្គលដល់ជនជាតិ Mong និយាយដោយឡែក និងជនរួមជាតិទូទាំងប្រទេសនិយាយរួម។

យោងតាមលោក Lo Van Dong ប្រធានគណៈកម្មាធិការកិច្ចការជនជាតិ ស្រុក Muong Lat បានឲ្យដឹងថាទិវាបុណ្យឯករាជ្យជាតិរបស់ជនជាតិភាគតិចនៅទីនេះមានអត្ថន័យច្រើនហើយត្រូវបានប្រជាជនគោរពណាស់ ពីព្រោះវាជាប់ទាក់ទងនឹងប្រវត្តិតស៊ូ និងជីវិតរបស់ប្រជាជន ជាច្រើនទសវត្សរ៍មកហើយ។ ព្រោះកាលពីអតីតកាល ជនជាតិ Mong រស់នៅតែលើភ្នំខ្ពស់ៗ ឬក្នុងព្រៃជ្រៅប៉ុណ្ណោះ។ ជនជាតិ Mong មិនមានទំនាក់ទំនងជាមួយក្រុមជនជាតិដទៃទៀតទេ។ ពួកគេត្រូវបានចងភ្ជាប់ដោយគំនិតនោះរាប់រយឆ្នាំ ពីជំនាន់មួយទៅជំនាន់មួយទៀត។ ចាប់ពីថ្ងៃដែលអ៊ំ ហូ អាន “សេចក្តីប្រកាសឯករាជ្យ” ជនជាតិ Mong បានផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេ ពួកគេបានចុះពីលើភ្នំដើម្បីទាក់ទងជាមួយក្រុមជនជាតិដទៃទៀត។ វាត្រូវបានចាត់ទុកថាជាបដិវត្តន៍រំដោះផ្នត់គំនិត និងមនោគមវិជ្ជាក្នុងចំណោមប្រជាជន Mong។

យើងខ្ញុំក៏ដឹងថា ឆ្នាំមុនៗ ដើម្បីឱ្យមានកន្លែងសម្រាប់ជនរួមជាតិ Mong មកលេង និងអបអរសាទរទិវាបុណ្យជាតិជារៀងរាល់ឆ្នាំ ស្រុក Muong Lat តែងតែរៀបចំសកម្មភាពកម្សាន្ត និងល្បែងកំសាន្តប្រពៃណីជាច្រើនៗ ដូចជា៖ រុញដំបង, លេងបាល់ទះ ទាញព្រ័ត្រ ជាដើម។ ប៉ុន្តែឆ្នាំនេះដោយសារការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ សកម្មភាពសប្បាយរបស់សហគមន៍មិនត្រូវបានរៀបចំឡើយ ប៉ុន្តែប្រជាជននៅតែប្រារព្ធពិធីបុណ្យឯករាជ្យជាតិតាមវិធីរៀងៗរបស់ខ្លួន ធានាការការពារការរីករាលដាលជំងឺ និងនៅតែពោរពេញដោយអត្ថន័យ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR