Trending now

ទឹកធ្លាក់ May ជាគោលដៅអស្ចារ្យសម្រាប់គូស្នេហានៅខេត្ត Thanh Hoa

09:38 | 11/08/2022 ឌីណា

យុគសម័យ - ស្ថិត​នៅ​កណ្តាល​ភ្នំ​ព្រៃ ទឹកធ្លាក់ May ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទឹកធ្លាក់សម្រាប់​អារម្មណ៍​ទាំង ៩ ​នៃ​សេចក្តី​ស្រឡាញ់​ក្នុង​ឃុំ Thach Lam ស្រុក Thach Thanh (ខេត្ត Thanh Hoa) ជា​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ចូលចិត្ត។

ធ្វើការស្វែងយល់ពីភ្នំ Bo Cung ដែលជា ធ្វើការស្វែងយល់ពីភ្នំ Bo Cung ដែលជា 'រូងភ្នំទីមួយ' ដ៏អស្ចារ្យនៅ Thanh Hoa
ផ្ទះចាស់នៅ Thanh Hoa ស្ថិតក្នុងចំណោមផ្ទះចាស់ដ៏ស្រស់ស្អាតបំផុតទាំង ១០  នៅវៀតណាម ផ្ទះចាស់នៅ Thanh Hoa ស្ថិតក្នុងចំណោមផ្ទះចាស់ដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅវៀតណាម
ទឹកធ្លាក់ May ជាគោលដៅអស្ចារ្យសម្រាប់គូស្នេហានៅខេត្ត Thanh Hoa
ទឹកធ្លាក់ May ជាគោលដៅអស្ចារ្យសម្រាប់គូស្នេហានៅខេត្ត Thanh Hoa
តំបន់ទេសចរណ៍ទឹកធ្លាក់ May មានផ្ទៃដីសរុប ១៥,៩ ហិកតា ស្ថិត​ក្នុងភូមិ Dang Thuong ឃុំ Thach Lam ស្រុក Thach Thanh ចម្ងាយ ៤៥ គីឡូម៉ែត្រពីកណ្តាលទីរួម​ស្រុក Kim Tan ប្រហែល ១២០ គីឡូម៉ែត្រពីទីក្រុង Thanh Hoa តាមទិសពាយ័ព្យ។ នេះ​ជា​កន្លែង​កម្សាន្ត ស្វែងយល់ ទេសចរណ៍​វប្បធម៌​សហគមន៍។ ព្រៃនៅទឹកធ្លាក់ May គឺជាព្រៃធម្មជាតិដែលត្រូវបានការពារយ៉ាងតឹងរ៉ឹង។ នេះគឺជាជម្រករបស់សត្វកម្រដែលមាន។

រឿងព្រេងនិទានថា បើគូស្នេហ៍មួយគូឡើងទឹកធ្លាក់ May ស្នេហានឹងកាន់តែខ្លាំង ហើយបើនាំគ្នាទៅទឹកធ្លាក់ May ​ពួកគេ​នឹងក្លាយទៅ​ជាជាប្ដីប្រពន្ធ។

មកដល់តំបន់ទេសចរណ៍ទឹកធ្លាក់ May ភ្ញៀវទេសចរមិនត្រឹមតែគយគន់ ទេសភាពធម្មជាតិជាមួយនឹងដើមឈើ ភ្នំ ទឹកធ្លាក់ ល្អាងភ្នំប៉ុណ្ណោះទេ ថែមទាំងងូត​ទឹក​ត្រជាក់​នៅ​ទឹកធ្លាក់ May ដែល​មាន​ទឹក​ពេញមួយឆ្នាំ។ ទន្ទឹម​នឹង​នេះភ្ញៀវអាច​ចូលរួម​ក្នុងសកម្មភាពស្វែងយល់ពីវប្បធម៌ក្នុងអ្នក​ស្រុក។

ទឹកធ្លាក់ May ជាគោលដៅអស្ចារ្យសម្រាប់គូស្នេហានៅខេត្ត Thanh Hoa
មកដល់ទឹកធ្លាក់ May ភ្ញៀវទេសចរណ៍នឹងទទួល​ទានមុខម្ហូបពិសេសនៃប្រជាជន នៅខេត្ត Thanh Hoa ដូចជា៖ បាយដំណើប ខ្យងថ្មឆាំ សាច់ក្របីអាំង ត្រី​រស់ក្នុងទឹក​ធ្លាក់ សាច់​ជ្រូក​ព្រៃ... ទាំងអស់ត្រូវបានកែច្នៃយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់ ដែលនាំមកនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃម្ហូបពិសេសដ៏ទាក់ទាញ។ (រូបថត៖ vinpearl.com)

ប្រជាជននៅទីនេះមានជាជនជាតិ Muong ១០០% នៅតែរក្សាបាននូវរាល់លក្ខណៈវប្បធម៌របស់ជនជាតិ Muong ដូចជា៖ បាយចំហ៊ុយ ​ លីទឹក ​សាច់ជ្រូកដុត។ មុខម្ហូបពិសេស រួមមាន ត្រីទន្លេ មាន់ភ្នំ ជ្រូក​ចិញ្ចឹម​តាម​បែប​សេរី បន្លែព្រៃ។

ឌីណា

vietnamnet.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន