ថ្មីៗនេះ យើងមានឱកាសជួបជាមួយលោក Ho Van Tong A អាយុ ៦៣ ជនជាតិ Mong នៅឃុំ Pu Nhi ស្រុក Muong Lat (Thanh Hoa) ជាអតីតនាយករងសាលាបឋមសិក្សា Pu Nhi ។
![]() |
![]() |
លោក Tong A បានចែករំលែករឿងរ៉ាវជាមួយយើងខ្ញុំថា៖ “អ្នកវិទូភាសាបារម្ភថា បើមិនបានរក្សាឱ្យបានទាន់ពេលទេ ភាសាជនជាតិជាច្រើននឹងប្រឈមនឹងការបាត់បង់។ គ្រាពេលដែលភាសា "រលត់" ជនជាតិនោះរលាយអត្តសញ្ញាណរបស់ខ្លួនជាមិនខាន ... ។
លោកនិទានដំណាលរឿងរបស់ខ្លួនថា នៅឆ្នាំ ១៩៨០ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាគរុកោសល្យ គ្រូបង្រៀន Tong A បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីបន្តអាជីព "បង្រៀនអក្សរ" និង "បណ្តុះមនុស្ស" នៅតំបន់ខ្ពង់រាបឆ្ងាយដាច់ស្រយ៉ាលខេត្ត Thanh Hoa ។ ដោយមានការតាំងចិត្តចំពោះការថែរក្សានូវអត្តសញ្ញាណវប្បធម៌ជាតិ បានជាក្រៅពីការបង្រៀន លោកគ្រូ Tong A ក៏សិក្សាអំពីការសរសេរ និងវប្បធម៌ជនជាតិ Mong ផងដែរ។ ធ្វើការក្នុងវិស័យអប់រំជិត៤០ឆ្នាំ ក៏ជាប៉ុណ្ណោះពេលដែលគាត់បានចំណាយពេលស្រាវជ្រាវ និងស្វែងយល់ពីវប្បធម៌ជាតិ រហូតក្លាយជាមនុស្សមួយរូបដែលមានចំណេះដឹងទូលំទូលាយអំពីវប្បធម៌ជនជាតិ។
![]() |
លោក Ho Van Tong A អាយុ ៦៣ ជនជាតិ Mong នៅឃុំ Pu Nhi ស្រុក Muong Lat (Thanh Hoa) ជាអតីតនាយករងសាលាបឋមសិក្សា Pu Nhi |
លោក Tong A បានរំលឹកថា៖ “កាលពីជាង១០ឆ្នាំមុន ស្ថានភាពដែលជនជាតិ Mong មួយផ្នែកនៅតំបន់ខ្ពង់រាបភាគកណ្តាលត្រូវបានជនខិលខូចទាញយកផលប្រយោជន៍មកបង្កបញ្ហាស្មុគស្មាញ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារចលនាមហាជន ខ្ញុំត្រូវបានខេត្តអញ្ជើញឱ្យចូលរួមវគ្គបណ្តុះបណ្តាលភាសា Mong ដែលរៀបចំដោយក្រសួងនគរបាល ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅខេត្ត Dac Lac និង Dac Nong ដើម្បីធ្វើចលនាមហាជន។ នៅទីនោះ តាមរយៈការស្វែងយល់ការពិត ខ្ញុំបានដឹងថា មូលហេតុមួយដែលធ្វើឱ្យការងារចលនាមហាជនមិនមានប្រសិទ្ធភាព គឺដោយសារតែកម្មាភិបាលដែលធ្វើការចលនាមហាជនមិនសមស្របនឹងវប្បធម៌ជនជាតិ Mong។ ជួបប្រជាពលរដ្ឋ ណែនាំខ្លួនជាកម្មាភិបាល ហើយប្រាប់ប្រជាពលរដ្ឋថាត្រូវតែគោរពបទបញ្ញត្តិនេះច្បាប់នោះ...ប៉ុន្តែប្រជាពលរដ្ឋមិនស្តាប់ទេ! ត្រូវនិយាយជាមួយបងប្អូនជាភាសា Mong យ៉ាងជិតស្និទ្ធដូចជាសួរពីគ្រួសារ ជំនួញ អំណោយផល ដំណាំល្អ... ដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋទើបនិយាយពួកគេស្តាប់តាម... "។
បច្ចុប្បន្ននេះ ទោះបីជាចូលនិវត្តន៍ក៏ដោយ ដោយមានបំណងចង់រក្សាអត្តសញ្ញាណវប្បធម៌ និងបង្រៀនភាសាជនជាតិ បានជា លោក Ho Van Tong A នៅតែចូលរួមបង្រៀនភាសា Mong ដល់កម្មាភិបាលមូលដ្ឋាន។
យោងតាមលោក Lo Van Dong ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សស្រុក Muong Lat បានឱ្យដឹងថា៖ បច្ចុប្បន្ននេះ នៅ Muong Lat មានអ្នកយល់ដឹងស៊ីជម្រៅអំពីភាសា និងវប្បធម៌ Mong ដូចលោក Ho Van Tong A គឺមិនប៉ុន្មានទេ។ នាពេលខាងមុខ ស្រុកនឹងបន្តមានគោលនយោបាយជាក់ស្តែង ដើម្បីលើកទឹកចិត្ត ប្រជាពលរដ្ឋដូចលោក Tong A ក្នុងការរួមចំណែកថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន