Trending now

ការផ្លាស់ប្តូរនៅក្នុងឃុំវៀតណាមដែលស្ថិតនៅកម្ពស់ ១,២០០ ម៉ែត្រ

10:23 | 15/06/2022

ស្ថិតនៅកម្ពស់ ១,២០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ឃុំ Hong Thai ស្រុក Na Hang ខេត្ត Tuyen Quang ត្រូវបានគ្របដណ្តប់ដោយពពកពេញមួយឆ្នាំ។ ដូច្នេះ មុននឹងឈានចូលដល់ការកសាងជនបទថ្មី ឃុំ Hong Thai សម្រេចបានលក្ខណៈវិនិច្ឆ័យតែមួយនោះគឺការការពារជាតិ និងសន្តិសុខ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាជន ឃុំ Hong Thai បានឈានទៅដល់គោលដៅនៃតំបន់ជនបទថ្មី ដោយ​ហេតុនេះ លើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។

ភូមិវប្បធម៌ជនជាតិ Mong - ផ្ការីកស្គុះស្គាយនៅជើងភ្នំ Ma Pi Leng ភូមិវប្បធម៌ជនជាតិ Mong - ផ្ការីកស្គុះស្គាយនៅជើងភ្នំ Ma Pi Leng
អត្តសញ្ញាណវប្បធម៌ពីឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ Mong ភាគពាយ័ព្យវៀតណាម អត្តសញ្ញាណវប្បធម៌ពីឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ Mong ភាគពាយ័ព្យវៀតណាម

សូមរំលឹកថា កាលពីដើមឆ្នាំ ២០១៨ នៅពេលដែលវិស្វករមកវាស់វែងដើម្បីសាងសង់ផ្លូវទៅកាន់ភូមិជនជាតិ Mong ទាំងពីរនេះ ពួកគេឃើញថា ផ្លូវនេះចោតពេក ដូច្នេះគ្មានមធ្យោបាយដឹកជញ្ជូនសម្ភារៈ និងម៉ាស៊ីនចូលក្នុងការដ្ឋានសាងសង់នៅ​ឡើយ។ ទោះជាយ៉ាងណា អាជ្ញាធរឃុំ Hong Thai បានជួបប្រជុំជាមួយប្រជាពលរដ្ឋក្នុងភូមិចំនួន ២ ដើម្បីស្វែងរកដំណោះស្រាយ។ បន្ទាប់ពីការពិភាក្សាជាច្រើនរួចមក ប្រជាពលរដ្ឋបានសម្រេចចិត្តប្រើមាស៊ីនដឹកជញ្ជូនបេតុងឡើងលើភ្នំ។ បន្ទាប់​ពីកៀងគរខ្សែកាបប្រវែង ២០០ ម៉ែត្រ អ្នកភូមិបានរួបរួមគ្នាដឹកជញ្ជូនថ្ម ខ្សាច់ និងស៊ីម៉ងត៍។ ជាងកន្លះឆ្នាំក្រោយមក ផ្លូវនេះត្រូវបានបញ្ចប់ដោយក្តីរីករាយរបស់អ្នកភូមិ និងអាជ្ញាធរដែនដី។

ការផ្លាស់ប្តូរនៅក្នុងឃុំវៀតណាមដែលស្ថិតនៅកម្ពស់ ១,២០០ ម៉ែត្រ
ផ្លូវទៅឃុំ Hong Thai ត្រូវបានចាក់បេតុង បង្កើតលក្ខខណ្ឌងាយសម្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

មិនត្រឹមតែមានផ្លូវថ្មី ផ្សារថ្មីប៉ុណ្ណោះទេ ថែមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជា អគ្គិសនី សាលារៀន មណ្ឌលសុខាភិបាល ក្នុងឃុំ Hong Thai ក៏មានការផ្លាស់ប្តូរទៀតផង នៅពេលសម្រេចបានគោលដៅជនបទថ្មី។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះពិតជាជួយផ្លាស់ប្តូរជីវភាពរស់នៅរបស់ជនជាតិ Mong និង Dao នៅទីនេះ។ អាស្រ័យដោយមានអគ្គិសនី ផ្សារ ផ្លូវធ្វើដំណើរយ៉ាងងាយស្រួល ចំណូលរបស់ប្រជាជននៅទីនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ដែរ។ មកទស្សនាសួនផ្លែសារីដ៏ធំល្វឹងល្វើយរបស់លោក Dang Xuan Cuong នៅភូមិ Khau Trang យើងខ្ញុំបានដឹងថា ក្នុងឆ្នាំ ២០០៥ អាស្រ័យដោយមានការណែនាំពី​កម្មាភិបាល អ្នកភូមិ Khau Trang បានចាប់ផ្តើមដាំផ្លែសារីលើផ្ទៃដី ២៥ ហិកតា។ បន្ទាប់ពីការថែទាំក្នុងរយៈពេលមួយ សួនផ្លែសារីទាំងនេះបាននាំមកនូវផ្លែឈើផ្អែម។ ប្រាក់ចំណូលពីដើមសារី បានជួយគ្រួសារជាច្រើនមិនត្រឹមតែរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងក្លាយជាគ្រួសារដែលមានជីវភាពធូរធារទៀតផង។ ជាឧទាហរណ៍ គ្រួសាររបស់លោក Dang Xuan Cuong រកចំណូលបានជាង ១០០ លានដុងក្នុងមួយឆ្នាំជាមួយនឹងដំណាំពិសេសនេះ។ មកទល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅភូមិ Khau Trang បានបង្កើនផ្ទៃដីដាំដើមសារីរហូតដល់ជិត ៥០ ហិកតារ។

យើងខ្ញុំសប្បាយចិត្តណាស់ចំពោះការផ្លាស់ប្តូរនៅភូមិខ្ពស់ទាំងនេះ ហើយជឿជាក់ថាឃុំ Hong Thai នឹងបន្តរក្សាសមិទ្ធិផលនានាដើម្បីបំផុសគំនិតរួចផុតពីភាពក្រីក្រទៅកាន់តំបន់ជនបទផ្សេងទៀត៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Thu Duc - កម្លាំងចលករជំរុញការអភិវឌ្ឍថ្មីនៃទីក្រុង ហូជីមិញ (វៀតណាម)
និស្សិតអន្តរជាតិនៅប្រទេសឡាវ និងកម្ពុជា មានទំនុកចិត្តក្នុងការទទួលបានការងារល្អ បន្ទាប់ពីសិក្សានៅប្រទេសវៀតណាម
រក្សារសជាតិដ៏ឆ្ងាញ់ពិសារបែបប្រពៃណីរបសើទឹកត្រី ហើយក្លាយទៅជាមុខម្ហូបប្រចាំតំបន់ដ៏ល្បីឈ្មោះនៅខេត្ត Quang Nam (វៀតណាម)
ពង្រឹងការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រក៏អាស្រ័យលើការចិញ្ចឹមគោទឹកដោះផងដែរនៅខេត្ត Soc Trang​​ (វៀតណាម)
ប្រធានរដ្ឋសភាគុយបា៖ វៀតណាម-គុយបាជាបងប្អូនបង្កើត