យុគសម័យ - ស្ថិតនៅក្បែរដងទន្លេ Nho Que ពណ៌ខៀវស្រងាត់ភូមិទេសចរណ៍វប្បធម៌សហគមន៍ជនជាតិ Mong ភូមិ Pa Vi Ha (ឃុំ Pa Vi Meo Vac ខេត្ត Ha Giang) ប្រៀបដូចនឹងផ្កាដ៏ស្រស់ស្អាតនៅកណ្តាលជើងភ្នំ Ma Pi ដ៏មហិមារ។
![]() |
![]() |
![]() |
ភូមិវប្បធម៌ជនជាតិ Mong ប្រៀបដូចជាផ្កាស្រស់ស្អាតនៅកណ្តាលភ្នំ។ (រូបថត៖ https://danviet.vn) |
ភូមិនេះមានទីតាំងងាយស្រួលនៅពេលដែលមានចម្ងាយប្រហែល ៦ គីឡូម៉ែត្រ ពីមជ្ឈមណ្ឌល Meo Vac ប្រព័ន្ធគមនាគមងាយស្រួលធ្វើដំណើរ។ ស្ថិតនៅកណ្តាលភ្នំព្រៃ នេះជាកន្លែងដែលមានលក្ខណៈពិសេសនៃស្ថាបត្យកម្មផ្ទះលំនៅដ្ឋាន ព្រមទាំងរក្សាទុកតម្លៃវប្បធម៌របស់ជនជាតិ Mong។
![]() |
នៅទីនេះមានស្ថាបត្យកម្មផ្ទះលំនៅដ្ឋានប្រកបដោយពិសេសតែមួយគត់។ (រូបថត៖ https://danviet.vn) |
នៅទីនេះមានប្រព័ន្ធ homestay ហាងកាហ្វេ និងភោជនីយដ្ឋាន ដែលមានទីតាំងនៅម្តុំ Meo Vac ដែលសាងសង់ទាំងស្រុងតាម រចនាបទស្ថាបត្យកម្មនៃផ្ទះបុរាណ។
ទោះបីជាវាទើបតែដាក់ឲ្យដំណើរការបានជាង ពីរឆ្នាំក៏ដោយ ក៏អ្វីៗនៅទីនេះស្អាត និងមានសណ្តាប់ធ្នាប់បំផុត។ នោះគឺជាសក្ខីភាពដែលបញ្ជាក់ថា បើអ្នកយកចិត្តទុកដាក់លើការអភិវឌ្ឍទេសចរណ៍យ៉ាងហ្មត់ចត់នោះ ប្រទេសវៀតណាមមិនចាញ់កន្លែងណាក្នុងពិភពលោកទេ»។
ភូមិនេះមានផ្ទៃដីជាង ២៧០០០ m2 រួមទាំងសំណង់សំខាន់ៗ ដូចជា៖ ផ្ទះវប្បធម៌ចំនួន ៥ បន្ទប់ និងផ្ទះដាក់តាំងផលិតផលចំនួន ៣ បន្ទប់ ដែលរចនាឡើងតាមស្ថាបត្យកម្មផ្ទះស៊ុមឈើ; ដំបូលប្រក់ក្បឿង យិននិងយ៉ាង ពីរជាន់; កន្លែងចតរថយន្ត; សួនកម្សាន្ត និងសេវាកម្មផ្សេងៗ សម្រាប់ភ្ញៀវ។
![]() |
កន្លែងមកទស្សនាដែលពេញនិយមសម្រាប់យុវជន។(រូបថត៖ https://danviet.vn) |
កន្លែង Meo Vac បានគេស្គាល់ដោយសារលក្ខខណ្ឌធម្មជាតិដ៏លំបាក ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះប្រឈមនឹងការលំបាកជាច្រើន ប៉ុន្តែត្រូវបានធម្មជាតិប្រទានអោយនូវទេសភាពដ៏អស្ចារ្យ និងទាក់ទាញជាច្រើន។
នារី Nguyen Ngan បានអធិប្បាយថា៖ “ខ្ញុំចូលចិត្តកន្លែងនេះណាស់។ នៅទីនោះ ជាកន្លែងដ៏អស្ចារ្យសម្រាប់ការសម្របខ្លួននៅក្នុងធម្មជាតិ បរិយាកាសត្រជាក់ ពួកយើងទាំងអស់មានក្តីសប្បាយរីករាយ និងមានទីមានកន្លែងសម្រាប់ការអាំងម្ហូបអាហារនិងផឹកស៊ីទៀតផង។ ជាទូទៅ កន្លែងនេះអស្ចារ្យណាស់ បើខ្ញុំមានឱកាស ខ្ញុំប្រាកដជាមកទស្សនានៅទីនេះម្ដងទៀត»។
កូនកម្លោះBui Van Vui បាននិយាយថា "ខ្ញុំក៏ចូលចិត្តកន្លែងនេះផងដែរ ស្អាត ស្ថាបត្យកម្មជនជាតិដើមភាគតិច ដូច្នេះវាមិនធ្វើឱ្យខូចទេសភាពទេ។ បើសិនជាមានឱកាសក្រោយខ្ញុំពិតជានឹងស្នាក់នៅម្តងទៀត" ៕
មតិពីមិត្តអ្នកអាន