Trending now

លោក ទៀ បាញ់ និង​លោកស្រី ម៉ែន សំអន ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

11:46 | 27/12/2021 ហេង វុធ្ធី

លោក ទៀ បាញ់ និង លោកស្រី ម៉ែន សំអន ដែលជា​សមាជិក​អចិន្ត្រៃយ៍ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី ក្នុង​រាជរដ្ឋាភិបាល ត្រូវបាន​អង្គសន្និបាត​គណៈកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ជ្រើសរើស​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន
ផ្តោត​លើ​ការ​ធានា​ជីវភាពរស់នៅរបស់​ប្រជាជន​ក្រោយ​ពីជំនន់ទឹកភ្លៀង ផ្តោត​លើ​ការ​ធានា​ជីវភាពរស់នៅរបស់​ប្រជាជន​ក្រោយ​ពីជំនន់ទឹកភ្លៀង
លោក ទៀ បាញ់ និង​លោកស្រី ម៉ែន សំអន ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
លោក ទៀ បាញ់ និង​លោកស្រី ម៉ែន សំអន ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ២៤ ធ្នូ ថា៖ «គឺ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ជំទាវ ម៉ែន សំអន។ អាហ្នឹង​ជា​សិទ្ធិ​សម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍ ហើយ​បោះឆ្នោត​អនុម័ត​ដោយ​គណៈកម្មការ​កណ្តាល»។

នៅព្រឹក​ថ្ងៃទី ២៤ ធ្នូ នេះ គណៈកម្មការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា (CPP) ធ្វើ​ការបើក​សន្និបាត​បោះឆ្នោត ជ្រើសរើស​អនុប្រធាន​គណបក្ស​ចំនួន ២ រូប បន្ថែមទៀត និង​បោះឆ្នោត​ផ្តល់​សេចក្តី​គាំទ្រ​ដល់​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ខាងមុខ​ក្រោយៗ​ទៀត។ នេះ​បើតាម​លោក សុខ ឥសាន ដែល​បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​កាលពី​ថ្ងៃទី​ ២៣ ធ្នូ។

សូមជម្រាបជូនថា រហូត​មកដល់​ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​មាន​អនុប្រធាន​ចំនួន ៤ រូប ក្នុងនោះ​មាន​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និង​លោកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច៕

ហេង វុធ្ធី

PhnomPenhpost

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ