Trending now

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បំពេញទស្សនកិច្ច និងធ្វើការនៅ Hai Phong

10:40 | 20/12/2021 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើការនៅកំពង់ផែកុងតឺន័រអន្តរជាតិ Lach Huyen។

ទីក្រុង Hai Phong ធ្វើទំនើបកម្មប្រព័ន្ធកំពង់ផែសមុទ្រ ទីក្រុង Hai Phong ធ្វើទំនើបកម្មប្រព័ន្ធកំពង់ផែសមុទ្រ
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ៣០ ​ទីវាបង្កើតខេត្ត Ba Ria-Vung Tau នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ៣០ ​ទីវាបង្កើតខេត្ត Ba Ria-Vung Tau

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីនិន្នាការបច្ចុប្បន្នចំនួន ៥ គឺ៖ ជាដំបូង ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅតែមានតម្លៃថោកបំផុត និងធំបំផុតនាពេលបច្ចុប្បន្ននេះ។ ទីពីរ ការប្រើប្រាស់នាវាធំៗគឺជានិន្នាការថ្មី ដូច្នេះការរចនាកំពង់ផែត្រូវតែសមស្របតាមនិន្នាការនៃការអភិវឌ្ឍន៍នេះ។ ការគ្រប់គ្រងដោយបច្ចេកវិទ្យាឌីជីថលគឺជានិន្នាការទី ៣ ជាមួយនឹងធនធានមនុស្សដែលអាចឆ្លើយតបនឹងការ គ្រប់គ្រងដោយបច្ចេកវិទ្យាឌីជីថល។ ទី៤ គឺត្រូវសាងសង់កំពង់ផែបៃតងស្អាត មិនបំពុលបរិស្ថាន។ ទី ៥ ការគ្រប់គ្រងត្រូវតែមានលក្ខណៈទំនើប ហើយត្រូវតែមានធនធានមនុស្សដែលមានសមត្ថភាពពេញលេញ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំអគ្គក្រុមហ៊ុនកំពង់ផែថ្មី Saigon។ (រុបថត៖ thoibaotaichinhvietnam)
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំអគ្គក្រុមហ៊ុនកំពង់ផែថ្មី Saigon។ (រុបថត៖ thoibaotaichinhvietnam)

ទាក់ទងនឹងការវិនិយោគលើប្រព័ន្ធចរាចរណ៍ផ្លូវគោកខាងក្រោយកំពង់ផែនៅតំបន់ Lach Huyen និងស្ពាន Tan Vu ថ្មី - Lach Huyen ២ នោះ លោកនាយករដ្ឋមន្ត្រីបានប្រគល់ការងារឲ្យអង្គភាពសំណង់ចំនួន ៣ ដើម្បីអនុវត្តន៍រួមមានក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Hai Phong អគ្គក្រុមហ៊ុនកំពង់ផែថ្មី Saigon ក្រុមហ៊ុនភាគហ៊ុន Hataco ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម