Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ៣០ ​ទីវាបង្កើតខេត្ត Ba Ria-Vung Tau

12:26 | 19/12/2021

នាព្រឹកថ្ងៃទី១៨ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ទីវាបង្កើតខេត្ត Ba Ria-Vung Tau (១២ សីហា ឆ្នាំ ១៩៩១ - ១២ សីហា ឆ្នាំ ២០២១) និងពិធីទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី ១។

ប្រធានរដ្ឋ Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមរំលែកទុក្ខចំពោះព្យុះនៅភាគកណ្តាលសហរដ្ឋអាមេរិក ប្រធានរដ្ឋ Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមរំលែកទុក្ខចំពោះព្យុះនៅភាគកណ្តាលសហរដ្ឋអាមេរិក
ទំនាក់ទំនងវៀតណាម-ចិននាំមកនូវផលប្រយោជន៍ពិតប្រាកដជូនប្រជាជននៃប្រទេស ទាំងពីរ ទំនាក់ទំនងវៀតណាម-ចិននាំមកនូវផលប្រយោជន៍ពិតប្រាកដជូនប្រជាជននៃប្រទេស ទាំងពីរ

អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងរាល់សមទ្ធិផល ដែលបក្សភាគ អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Ba Ria-Vung Tau សម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ ព្រមទាំងរួមចំណែកទៅក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិទាំងមូលប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ៣០ ​ទីវាបង្កើតខេត្ត Ba Ria-Vung Tau
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ៣០ ​ទីវាបង្កើតខេត្ត Ba Ria-Vung Tau

“ថ្នាក់ដឹកនាំបក្ស និងរដ្ឋមានគោលបំណង និងមានជំនឿជាក់ថា ជាមួយប្រពៃណីបដិវត្តន៍របស់ខ្លួន ជាមួយមូលដ្ឋានគ្រឹះ ជាមួយសក្កានុពល និងគុណសម្បត្តិដែលមានស្រាប់ ជាមួយស្មារតីសាមគ្គីភាព និងច្នៃប្រឌិតនោះ បក្ខភាព អាជ្ញាធរ និងប្រជាជនខេត្ត Ba Ria-Vung Tau នឹងបន្តខិតខំប្រឹងប្រែងឲ្យបានច្រើនថែមទៀត ដើម្បីនាំមកនូវជីវភាពរស់នៅកាន់តែសម្បូរធូធារ សុភមង្គលថែមទៀតជូនប្រជាជន ព្រមទាំងរួមចំណែកបង្កើតកំលាំងពលំថ្មី កាលានុវត្តភាពថ្មី រួមជាមួយប្រទេសជាតិទាំងមូលអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មីប្រកបដោយជោគជ័យ ដើម្បីគោលដៅ " ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌"។

ក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី ១ ជូនខេត្ត Ba Ria - Vung Tau ផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា