Trending now

ការអំពាវនាវឲ្យបណ្ដាសហគ្រាសរួមដៃសហប្រតិបត្តិការគ្នាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

11:01 | 10/12/2021 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម បានសហការជាមួយក្រុមប្រឹក្សាសហគ្រាសដើម្បីការអភិវឌ្ឍប្រកបដោយ ចីរភាពនៅវៀតណាម រៀបចំពិធីប្រកាស សហគ្រាសចីរភាពនៅវៀតណាម ក្រោម ប្រធានបទ “ឆ្ពោះទៅកាន់ទសវត្សរិ៍នៃការអភិវឌ្ឍប្រកបដោយ ចីរភាពនិងល្អប្រសើរ៖ កុំឲ្យនរណាម្នាក់ត្រូវបំភ្លេចនៅពីក្រោយទេ”។

ក្រសួងការបរទេសវៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូចំនួន៨០អំពីការទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនសុខភាព ក្រសួងការបរទេសវៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូចំនួន៨០អំពីការទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនសុខភាព
អាជ្ញាធរខេត្ដស្វាយរៀង រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម អាជ្ញាធរខេត្ដស្វាយរៀង រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងក្នុងពិធី។ (រូបថត៖ baotintuc)
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងក្នុងពិធី។ (រូបថត៖ baotintuc)

អញ្ជើញថ្លែងនៅវេទិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បាន បញ្ជាក់ថា ការអភិវឌ្ឍប្រកបដោយចីរភាពបានក្លាយទៅជានិន្នាការរួម។ រដ្ឋាភិបាល វៀតណាមបានរួមបញ្ចូលគោលដៅអភិវឌ្ឍប្រកបដោយចីរភាពចូលក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំងអស់។ រហូតមកដល់ពេលនេះ វៀតណាមបានសម្រេច រួចរាល់គោលដៅចំនួន២អំពីការអប់រំ ការប្រើប្រាស់និងផលិតប្រកបដោយការទទួល ខុសត្រូវ ចំណែកឯគោលដៅផ្សេងៗកំពុងស្ថិតនៅក្នុងដំណើរការអនុវត្តផងដែរ។ លោកឧប នាយករដ្ឋមន្រ្តីមានបំណងថា បណ្ដាសហគ្រាសនឹងរួមគ្នាអនុវត្តន៍ការផ្លាស់ ប្ដូរថ្មី ទោះបីជាតូចតាចបំផុតក៏ដោយ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ លោក ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖

“ក្នុងបរិបទនៃជម្ងឺរាតត្បាត សហគ្រាសជាច្រើនបានរួមចំណែកយ៉ាងសំខាន់ទៅ ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅវៀតណាម។ បណ្ដាសហគ្រាសដែលមាន ទស្សនៈអភិវឌ្ឍប្រកបដោយចីរភាព បានឈរជើងយ៉ាងរឹងមាំ ហើយជួយឧបត្ថម្ភដល់ សហគមន៍និងពលករ។ សហគមន៍សហគ្រាសវៀតណាម ក្នុងនោះ៩៧%មានខ្នាតតូច និងមធ្យម ចាំបាច់ត្រូវរួមដៃកសាងសហគមន៍សហគ្រាសដើម្បីការអភិវឌ្ឍប្រកបដោយ ចីរភាព។ គួរតែចាត់ទុកថា នេះមិនត្រឹមតែជា “ទីលានលេង” របស់សហគ្រាសធំៗ ប៉ុណ្ណោះទេ ថែមទាំងរបស់សហគ្រាសនិងមនុស្សទាំងអស់ផងដែរ”៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព