Trending now

ក្រសួងការបរទេសវៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូចំនួន៨០អំពីការទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនសុខភាព

10:56 | 10/12/2021 យោងតាមវិឡូសំលេងវៀតណាម

នៅថ្ងៃទី៩ ខែធ្នូ នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានឆ្លើយសំណួរពាក់ព័ន្ធដល់ដំណើរការអនុវត្តលិខិតឆ្លងដែនសុខភាពរបស់វៀតណាម។

វៀតណាមត្រៀមរៀបចំបើកសកម្មភាពទេសចរណ៍ឡើងវិញ និង​អនុម័ត​លើលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក វៀតណាមត្រៀមរៀបចំបើកសកម្មភាពទេសចរណ៍ឡើងវិញ និង​អនុម័ត​លើលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក
ជើងហោះហើរដំបូងពីវៀតណាមទៅកាន់អឺរ៉ុបត្រូវបានប្រើសាកល្បងលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិកទទួលបានជោគជ័យ ជើងហោះហើរដំបូងពីវៀតណាមទៅកាន់អឺរ៉ុបត្រូវបានប្រើសាកល្បងលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិកទទួលបានជោគជ័យ
ក្រសួងការបរទេសវៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូចំនួន៨០អំពីការទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនសុខភាព
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang។ (រូបថត៖ VTC News)

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា ក្រសួងការបរទេសកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូចំនួន៨០ អំពីការទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនសុខភាព។ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២១ ដៃគូមួយ ចំនួនដូចជា ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី បានទទួលស្គាល់វិញ្ញាបនប័ត្រចាក់វ៉ាក់សាំងរបស់ វៀតណាម ជាមួយនឹងបទដ្ឋានជាក់ស្ដែងមួយចំនួនអំពីប្រភេទវ៉ាក់សាំង។ ដៃគូខ្លះទៀត ក្នុងនោះមានប្រទេសសមាជិកអាស៊ាន សហភាពអឺរ៉ុប ចិន កូរ៉េខាងត្បូង កំពុងពិនិត្យមើលយ៉ាងសកម្ម ហើយរងចាំវៀតណាមចេញផ្សាយ ឧទ្ទេសនាមពីទម្រង់ ឯកសារនិងយន្តការបញ្ជាក់អេឡិចត្រូនិក។

ចំណែកឯវៀតណាមវិញ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វៀតណាមក៏បាន ទទួលស្គាល់ជាបណ្ដោះអាសន្ននូវទម្រង់វិញ្ញាបនប័ត្រចាក់វ៉ាក់សាំង/ លិខិតឆ្លងដែន សុខភាពរបស់ប្រទេសនិងតំបន់ដែនដីចំនួន៧៨ ដែលត្រូវបានផ្ញើរទៅកាន់ក្រសួងការ បរទេស។ នេះជាមូលដ្ឋានដើម្បីឲ្យអ្នកមានលិខិតទាំងនេះ អាចប្រើប្រាស់នៅវៀត ណាម ហើយត្រូវបានកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំ ចុះនៅ ត្រឹម៧ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង