Trending now

អាជ្ញាធរខេត្ដស្វាយរៀង រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម

10:03 | 10/12/2021

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ពិធីក្រុងពាលីបើកការដ្ឋានសាងសង់ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងបានរៀបចំ។

លោកស្រី Nguyen Thi Thanh កាន់តំណែងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី Nguyen Thi Thanh កាន់តំណែងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា
បើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា - វៀតណាមនៅខេត្តកំពង់ស្ពឺ បើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា - វៀតណាមនៅខេត្តកំពង់ស្ពឺ
អាជ្ញាធរខេត្ដស្វាយរៀង រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម
អាជ្ញាធរខេត្ដស្វាយរៀង រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម។ (រូបថត៖ Freshnews)

លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, លោក ម៉ែន វិបុល អភិបាលខេត្ត, លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្រ្តយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ជិញ (Nguyen Thanh Chinh) ប្រធានការិយាល័យសេនានុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប អញ្ជើញចូលរួមពិធីនេះ។

ពិធីនេះក៏មានការចូលរួមពីអភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការធិការរណសិរ្សខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានា លោកអភិបាល អភិបាលក្រុង ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

សូមបញ្ជាក់ថា ស្ដូបមិត្តភាពកម្ពុជា-វៀតណាម គឺជានិមិត្តរូប នៃការរម្លឹកគុណដល់ការធ្វើពលីកម្មអាយុជីវិតរបស់វរជនកម្ពុជា និងវរជនស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះប្រទេសជាតិកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងដើម្បីបញ្ជាក់អំពីចំណងមិត្តភាពរបស់ប្រទេសទាំងពីរកម្ពុជា-វៀតណាម៕

Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu