នាថ្ងៃទី ២៣ សីហា នៅទីក្រុងហូជីមិញ ក្រសួងការពារប្រទេសវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបើកកិច្ចប្រជុំ លើកទី៥។
![]() |
![]() |
![]() |
លោកឧត្តមសេនីយ៍ឯក Vo Minh Luong និង លោកញ៉ែម វ៉ាលី ផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ |
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមរួមមាន៖ លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈប្រតិភូ លោកឧត្តមសេនីយ៍ឯក Do Can អនុប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម អនុប្រធានគណៈប្រតិភូ។
គណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយ លោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា អនុប្រធានអចិន្ត្រៃយ៍ ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុនិងជា ប្រធានគណៈកម្មការជួសជុល កែលម្អស្តូបមិត្តភាពកម្ពុជា-វៀតណាម។
កិច្ចប្រជុំបានផ្តោតសំខាន់លើការវាយតម្លៃលទ្ធផលអនុវត្តគម្រោងស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅកម្ពុជា នាពេលកន្លងមក និងឯកភាពលើទិសដៅ ខ្លឹមសារ និងវិធានការសម្របសម្រួលនាពេលខាងមុខ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងឯកភាពវាយតម្លៃថា៖ ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ មានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ក៏ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានសម្របសម្រួលអនុវត្តការសិក្សាស្រាវជ្រាវ វាយតម្លៃស្ថានភាព ដាក់ចេញវិធានការសាងសង់ ជួសជុល កែលម្អស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅកម្ពុជា។ ។
ចាប់ពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន វៀតណាមបានផ្តល់ថវិកាសម្រាប់កម្ពុជាដើម្បីអនុវត្តការគម្រោងសាងសង់ ជួសជុល កែលម្អស្តូបមិត្តភាពកម្ពុជា-វៀតណាមតាមទីក្រុងនិងខេត្តនៅកម្ពុជាចំនួន ២៣ គម្រោង ហើយនិងជួសជុល កែលម្អទីកន្លែងធ្វើការរបស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលក្នុងនោះ ចាប់ពីឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២២ វៀតណាមបានត្រួតពិនិត្យវាយតម្លៃ និងផ្តល់ថវិកាសម្រាប់កម្ពុជា ដើម្បីអនុវត្តគម្រោងសាងសង់ ជួសជុល កែលម្អស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅកម្ពុជាចំនួន ៧ គម្រោង។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានចុះហត្ថលេខានៅកិច្ចប្រជុំកន្លងមករវាងភាគីទាំងពីរ។
![]() |
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ |
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ញ៉ែម វ៉ាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាម ដែលបានជួយប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុន ក៏ដូចជាការកសាងប្រទេសកម្ពុជាដ៏ស្រស់បំព្រងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយបានបញ្ជាក់ថា៖ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងបន្តសម្របសម្រួលជាមួយអង្គភាព និងមូលដ្ឋាន ដើម្បីរៀបចំឱ្យបានល្អនូវការត្រួតពិនិត្យស្តូបមិត្តភាពកម្ពុជា-វៀតណាមបានសាងសង់នៅកម្ពុជា ដែលមិនទាន់បានជួសជុល កែលម្អ ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចឲ្យផ្តល់ស្ចាប័ន ហើយនិងផ្ទេរឯកសារទៅភាគីវៀតណាមដើម្បីត្រួតពិនិត្យវាយតម្លៃ ផ្តល់ថវិកា ដើម្បីអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធភាព។
តាងនាមក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងអង្គភាពពាក់ព័ន្ធ និងមូលដ្ឋានរបស់កម្ពុជា ដែលបានសហការយ៉ាងសកម្មដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានសង្កត់ធ្ងន់ថា៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅកម្ពុជា គឺជាគម្រោងប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលតំណាងឱ្យទំនាក់ទំនងប្រពៃណី មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូច្នេះហើយ ត្រូវតែគ្រប់គ្រង ការពារ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ស្របតាមទំនៀមទម្លាប់ និងវប្បធម៌របស់ប្រជាជន រួមចំណែកក្នុងការកសាងចំណងសាមគ្គីភាព និងមិត្តភាពល្អរវាងវៀតណាម និងកម្ពុជា ឲ្យកាន់តតែរឹងមាំ និងរីកចម្រើនថែមទៀត។
ក្នុងឱកាសនេះ គណៈប្រតិភូទាំងពីរបានផ្តល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក៕
មតិពីមិត្តអ្នកអាន