Trending now

វៀតណាមនិងកម្ពុជាពង្រឹងការតភ្ជាប់គោលដៅទេសចរណ៍របស់ប្រទេសទាំងពី

11:03 | 21/07/2022

នាពេលថ្មីៗនេះ ក្នុងកម្មវិធីជំរុញទេសចរណ៍នៅខេត្តសៀមរាប (ប្រទេសកម្ពុជា) មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ខេត្ត Tay Ninh (ប្រទេសវៀតណាម) បានឧទ្ទេសនាមអំពីគោលនយោបាយ ផលិតផល និងគោលដៅទេសចរណ៍ក្នុងស្រុកដល់ប្រជាជន និងធុរកិច្ចទេសចរណ៍កម្ពុជា។

វៀតណាមនិងកម្ពុជាសម្របសម្រួលក្នុង​ការ​គ្រប់គ្រង ការពារព្រំដែន និងទប់ស្កាត់បទល្មើស វៀតណាមនិងកម្ពុជាសម្របសម្រួលក្នុង​ការ​គ្រប់គ្រង ការពារព្រំដែន និងទប់ស្កាត់បទល្មើស
វៀតណាមនិងកម្ពុជារួមគ្នាថែរក្សានិងពូនជ្រុំទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀត វៀតណាមនិងកម្ពុជារួមគ្នាថែរក្សានិងពូនជ្រុំទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀត
លោក Truong Van Hung ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tay Ninh និងបណ្តាធុរកិច្ចទេសចរណ៍តភ្ជាប់ និងផ្សព្វផ្សាយគោលដៅទេសចរណ៍នានានៅទីផ្សារកម្ពុជា (រូបថត៖ baovanhoa.vn)
លោក Truong Van Hung ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tay Ninh និងបណ្តាធុរកិច្ចទេសចរណ៍តភ្ជាប់ និងផ្សព្វផ្សាយគោលដៅទេសចរណ៍នានានៅទីផ្សារកម្ពុជា

ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប លោក Truong Van Hung ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tay Ninh ប្រធានគណៈប្រតិភូបានឧទ្ទេសនាមដល់ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តសៀមរាប និងធុរកិច្ចទេសចរណ៍កម្ពុជាអំពីសក្ដានុពល និងគុណសម្បត្តិសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍របស់ខេត្តនេះ។ ដោយ​ជាប់​នឹង​ប្រទេស​កម្ពុជា ខេត្ត Tay Ninh បានផ្លាស់ប្តូរភ្ញៀវទេសចរជាច្រើននាក់តាមច្រកទ្វារព្រំដែន Moc Bai-បាវិត។

បន្ទាប់ពីគ្រប់គ្រងជំងឺរាតត្បាត Covid-19 បានយ៉ាងល្អ នាពេលបច្ចុប្បន្ននេះ ខេត្ត Tay Ninh កំពុងផ្តោតសំខាន់លើការកសាងផលិតផលថ្មី ដើម្បីបម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របតាមស្ថានភាពថ្មី។ ក្នុងនោះ កម្ពុជាជាទីផ្សារដ៏សំខាន់មួយរបស់ខេត្ត Tay Ninh។ ផលិតផលទេសចរណ៍ដែលខេត្ត Tay Ninh ឧទ្ទេសនាមគឺផលិតផលទេសចរណ៍ខាងវិញ្ញាណនៅតំបន់ទេសចរណ៍ជាតិ ភ្នំ Ba Den និងទេសចរណ៍ពិនិត្យសុខភាព។ល។

ចូលរួមជាមួយគណៈប្រតិភូខេត្ត Tay Ninh មានធុរកិច្ចទេសចរណ៍ និងធុរកិច្ចផ្តល់សេវាកម្មទេសចរណ៍រាប់សិបដូចជា៖ Sunworld Ba Den Mountain, ក្រុមហ៊ុនទេសចរណ៍ Saco, ក្រុមហ៊ុនទេសចរណ៍ពេលថ្ងៃ និងពេលយប់, ក្រុមហ៊ុន Tran Quoc, ក្រុមហ៊ុន Tan Nhien, ក្រុមហ៊ុន Ba Nguyen, ក្រុមហ៊ុន Anh Dao ។ល។ ក្នុងគោលបំណងចង់តភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចទេសចរណ៍នៃខេត្តសៀមរាបនិយាយដោយឡែក និងប្រទេសកម្ពុជានិយាយរួម ធុរកិច្ចដែលកំពុងធ្វើអាជីវកម្មក្នុងខេត្ត Tay Ninh បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយជាមួយធុរកិច្ចកម្ពុជា។

ធុរកិច្ចដែលធ្វើអាជីវកម្មនៅខេត្ត Tay Ninh បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយជាមួយធុរកិច្ចកម្ពុជា (រូបថត៖ baovanhoa.vn)
ធុរកិច្ចដែលធ្វើអាជីវកម្មនៅខេត្ត Tay Ninh បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយជាមួយធុរកិច្ចកម្ពុជា

គណៈប្រតិភូខេត្ត Tay Ninh ក៏បានទៅទស្សនា និងស្វែងយល់អំពីបទពិសោធន៍នៅតាមគោលដៅទេសចរណ៍ល្បីៗមួយចំនួនរបស់ខេត្តសៀមរាប ដូចជា៖ ប្រាសាទអង្គរវត្ត អង្គរធំ ផ្សាររាត្រីសៀមរាប។ល។

ខេត្ត Tay Ninh បានកំណត់គោលដៅប្រែក្លាយវិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចនាំមុខគេនៅឆ្នាំ ២០៣០ ដោយរួមវិភាគទានជាង ១០% នៃផលិតផលក្នុងស្រុកសរុប (GRDP) ក្នុងតំបន់។

ក្នុងអំឡុងឆ្នាំ ២០១៦-២០២០ ឧស្សាហកម្មទេសចរណ៍បានរួមវិភាគទានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Tay Ninh បង្កើតការងារជាច្រើន និងលើកកំពស់គុណភាពជីវភាពរស់នៅទាំងនៅជនបទ និងនៅទីក្រុង។

នាពេលថ្មីៗនេះ ខេត្ត Tay Ninh បានអំពាវនាវវិនិយោគិនយុទ្ធសាស្ត្រមួយចំនួន រួមទាំងសាជីវកម្ម Sun Group និងសាជីវកម្ម Vin Group ដែលចូលរួមក្នុងការអភិវឌ្ឍគម្រោងធំៗមួយចំនួន ដូចជាការកសាងមជ្ឈមណ្ឌលពាណិជ្ជកម្ម shophouse សណ្ឋាគារផ្កាយ ៥ Vincom plaza និងប្រព័ន្ធកន្រ្តកខ្សែកាបដល់កំពូលភ្នំ Ba Den។

ខេត្ត Tay Ninh និងខេត្តសៀមរាប មានបំណង់ចង់ជំរុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងគោលដៅទេសចរណ៍ទាំងពីរ (រូបថត៖ baovanhoa.vn)
ខេត្ត Tay Ninh និងខេត្តសៀមរាប មានបំណង់ចង់ជំរុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងគោលដៅទេសចរណ៍ទាំងពីរ

ថ្វីត្បិតតែមានសក្តានុពលជាច្រើន និងទីតាំងនៅជិតប្រទេសកម្ពុជាក៏ដោយ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងមក ចំនួនភ្ញៀវទេសចរផ្លាស់ប្តូរគ្នារវាងភាគីទាំងពីរមិនមានច្រើនដូចការរំពឹងទុកនោះទេ។ ហេតុផលត្រូវបានគេនិយាយថា ពេលវេលាធ្វើដំណើរដ៏វែងរវាងខេត្ត Tay Ninh និងទីក្រុងហូជីមិញ កង្វះកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរមកទស្សនា និងសម្រាកលំហែកាយ ហើយហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត Tay Ninh និយាយដោយឡែក និងនៅវៀតណាមនិយាយរួម មិនព្រមៗគ្នា ការផ្សព្វផ្សាយមិនសម្រេចបានប្រសិទ្ធភាព។

ផ្តល់យោបល់លើទីផ្សារកម្ពុជា លោកស្រី Tran Nguyen នាយិកាប្រតិបត្តិផ្នែកលក់នៃក្រុមហ៊ុន Sun World (Sun Group) បានមានប្រសាសន៍ថា៖ “កម្ពុជាគឺជាទីផ្សារដ៏មានសក្តានុពលមួយដែលមានភ្ញៀវទេសចរជាង ២ លាននាក់ ដែលក្នុងនោះជិត ២៥ ម៉ឺននាក់ ត្រូវបានគេរំពឹងថានឹងទៅកាន់ប្រទេសវៀតណាម។ ទិន្នន័យពីរបាយការណ៍ស្ថិតិកម្ពុជាឆ្នាំ ២០១៨ បង្ហាញថា ៨០% នៃភ្ញៀវទេសចរទាំងនេះគឺជាអ្នកធ្វើដំណើរតាមច្រកទ្វារព្រំដែនបាវិត-Moc Bai។ ដូច្នេះ ទីផ្សារនេះមានសក្ដានុពលជាច្រើនសម្រាប់វិស័យទេសចរណ៍នៅខេត្ត Tay Ninh ទីក្រុងហូជីមិញ និងបណ្តាខេត្តខាងកើតនៃភាគខាងត្បូងវៀតណាម”។

ប្រជាជនកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនជារៀងរាល់ឆ្នាំ ដែលអូសរយៈពេលពី ២ ទៅ៤ ថ្ងៃ។ ហើយបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាក៏តែងតែទៅកម្សាន្ត លំហែកាយក្នុងបណ្តាថ្ងៃឈប់សម្រាក។ ក្រៅពីនោះ ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជានៅតាមទីក្រុងធំៗក៏មានភាពប្រសើរឡើង។ ពួកគេក៏ចង់ចំណាយលើការទៅកម្សាន្តនៅក្រៅប្រទេសផងដែរ។ គោលដៅទេសចរណ៍សំខាន់ៗដែលប្រជាជនកម្ពុជាជ្រើសរើសគឺ៖ សិង្ហបុរី ថៃ និងវៀតណាម។ល។

ភ្ញៀវទេសចរកម្ពុជាចូលចិត្តទៅទស្សនា និងទៅកម្សាន្តនៅទីកន្លែងដ៏ស្រស់ស្អាត និងធំអស្ចារ្យ។ ទោះជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរកម្ពុជាក៏ចូលចិត្តដំណើរកម្សាន្តដែលមានតម្លៃសមរម្យ និងការធ្វើដំណើររយៈពេលខ្លី (តិចជាង ៣ ថ្ងៃ) ដែលសមរម្យសម្រាប់គោលដៅទេសចរណ៍ដែលមានឧទ្យានកំសាន្ត និងសំណង់ដែលជានិមិត្តរូបរបស់ Sun World ដូចជា៖ កន្ត្រកខ្សែកាប និងរូបសំណាកព្រះពុទ្ធ Ba Dong Den ដែលខ្ពស់ជាងគេនៅអាស៊ី នៅខេត្ត Tay Ninh ឬកន្ត្រកខ្សែកាប ៣ ខ្សែ វែងជាងគេលើពិភពលោក ឆ្លងកាត់សមុទ្រ នៅកោះ Hon Thom ឬ Bana hills។ល។

លោកស្រី Tran Nguyen នាយិកាប្រតិបត្តិផ្នែកលក់នៃក្រុមហ៊ុន Sun World (Sun Group) បានវាយតម្លៃថា ប្រទេសកម្ពុជាជាទីផ្សារដែលកំពុងរីកចម្រើន និងមានសក្តានុពលជាច្រើនក្រោយពីជំងឺរាតត្បាត Covid-19 (រូបថត៖ baovanhoa.vn)
លោកស្រី Tran Nguyen នាយិកាប្រតិបត្តិផ្នែកលក់នៃក្រុមហ៊ុន Sun World (Sun Group) បានវាយតម្លៃថា ប្រទេសកម្ពុជាជាទីផ្សារដែលកំពុងរីកចម្រើន និងមានសក្តានុពលជាច្រើនក្រោយពីជំងឺរាតត្បាត Covid-19

ក្នុងប៉ុន្មានឆ្នាំកន្លងមក ភ្ញៀវទេសចរកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរកម្សាន្តជាមួយនឹងការពិនិត្យ និងព្យាបាលជំងឺនៅទីក្រុងហូជីមិញ។ ប៉ុន្តែ ពួកគេចង់បាន និងមានតម្រូវការការគាំទ្រយ៉ាងពេញទំហឹង រួមទាំងការបកប្រែ នីតិវិធីងាយស្រួល និងការជួបគ្រូពេទ្យល្អ។

យោងតាមលោកស្រី Tran Nguyen ចាំបាច់ត្រូវផ្តោតលើការទាញយកសក្តានុពលអតិបរមារបស់ភ្ញៀវទេសចរនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់ព្រំដែន; ផ្តោតលើគោលដៅទេសចរណ៍ប្រពៃណី និងងាយស្រួលធ្វើដំណើរដូចជា៖ ខេត្ត Tay Ninh, ទីក្រុងហូជីមិញ, កោះ Phu Quoc, និងទីក្រុង Da Nang...; តភ្ជាប់បណ្តាគោលដៅទេសចរណ៍ ហើយអញ្ជើញក្រុម famtrip និង presstrip សម្រាប់ធុរកិច្ច និងអ្នកសារព័ត៌មានពីកម្ពុជាទៅខេត្ត Tay Ninh និងកោះ Phu Quoc ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍; កសាងកញ្ចប់ផលិតផលសំខាន់ៗ ក្នុងរយៈពេល ៣ ថ្ងៃ និង២ យប់ ជាមួយនឹងតម្លៃសមរម្យ និងសមស្របសម្រាប់ភ្ញៀវទេសចរកម្ពុជា; ផ្សព្វផ្សាយ marketing ទៅកាន់ទីផ្សារនេះ តាមរយៈបណ្តាញដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ដូចជា Facebook, Tiktok។ល៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម