Trending now
ខួបលើកទី ៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)៖

វៀតណាមនិងកម្ពុជារួមគ្នាថែរក្សានិងពូនជ្រុំទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀត

10:34 | 28/06/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងជំនួបនេះ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិភាក្សាអំពីស្ថានភាពរបស់បក្សនីមួយៗនិងប្រទេសនីមួយៗ។

ស្ថានបេសកកម្មវៀតណាម និងកម្ពុជាប្រចាំអង្គការសហប្រជាជាតិរៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវា​បង្កើត​ទំនាក់ទំនងការទូត ស្ថានបេសកកម្មវៀតណាម និងកម្ពុជាប្រចាំអង្គការសហប្រជាជាតិរៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវា​បង្កើត​ទំនាក់ទំនងការទូត
ពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជានៅរដ្ឋធានីហាណូយ ពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជានៅរដ្ឋធានីហាណូយ
អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ TTXVN)
អគ្គលេខាបក្ស លោក Nguyen Phu Trong

នាថ្ងៃទី ២៧ ខែមិថុនា ក្នុងឱកាសអបអរសាទរខួបលើកទី ៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា និងក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នីតិកាលទី ១៥ របស់ប្រទេសកម្ពុជាប្រកបដោយជោគជ័យយ៉ាងល្អប្រសើរ អគ្គលេខាបក្សកុម្មុយ​និស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះ រាជាណា ចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

អគ្គលេខាធិការបានអបអរសាទរគណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រជាជនកម្ពុជាសម្រេចបាននូវសមិទ្ធិផលធំៗ និងសំខាន់ៗលើគ្រប់វិស័យក្នុងរយៈពេល ៧១ ឆ្នាំកន្លងមក; អបអរសាទរប្រទេសកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រកបដោយជោគជ័យ ដែលគណបក្សប្រជាជនកម្ពុជាឈ្នះ, អាស្រ័យហេតុនេះ ជាថ្មីម្តងទៀត បញ្ជាក់ពីតួនាទី និងជំហររបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការជឿទុកចិត្តរបស់ប្រជាជនកម្ពុជាចំពោះគណបក្សប្រជាជនកម្ពុជា។

ក្នុងជំនួបនេះ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិភាក្សាអំពីស្ថានភាពរបស់បក្សនីមួយៗនិងប្រទេសនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើអត្ថន័យ និងសារៈសំខាន់នៃចំណងសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកដ៏ធំធេងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ដោយអះអាងរួមគ្នាថែរក្សា និងពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត និងបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការស្របតាមទិសដៅដែលភាគីទាំងពីរបានកំណត់។

ថ្នាក់ដឹកនាំទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២។ ជាពិសេស នាពេលថ្មីៗនេះ ភាគីទាំងពីរបានសម្របសម្រួលរៀបចំប្រកបដោយជោគជ័យពិធីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី៤៥ នៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា២០២២) របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន ដែលព្រឹត្តិការណ៍នេះ ត្រូវបានសាធារណៈមតិនៃប្រទេសទាំងពីរនិងមិត្តភក្តីអន្តរជាតិវាយតម្លៃខ្ពស់ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស