Trending now

ពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជានៅរដ្ឋធានីហាណូយ

19:40 | 24/06/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២៤ មិថុនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ / ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២)។

អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជានៅខេត្ត Bac Giang អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជានៅខេត្ត Bac Giang
ពិធីអបអរសាទរខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ពិធីអបអរសាទរខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ថ្លែងមតិក្នុងពិធី
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ថ្លែងមតិក្នុងពិធី

លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់វៀតណាម និងកម្ពុជា បានអញ្ចើញចូលរួមក្នុងពិធីនេះ។

ទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងសតវត្សទី ២០ ត្រូវបានបង្កើតឡើងពីតម្រូវការរួម និងគោលដៅនៃការតស៊ូរំដោះជាតិរបស់ប្រទេសទាំងពីរ។

យុទ្ធសាមគ្គីភាពរវាងប្រទេសទាំងពីរក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិក ត្រូវបានផ្តួចផ្តើមឡើងដោយលោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំនៃចលនារណសិរ្សរំដោះជាតិខ្មែរ បានបង្កើតកម្លាំងរួមដ៏អស្ចារ្យសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីអនុវត្តនូវគោលដៅដណ្តើមបានឯករាជ្យ និងសេរីភាពឲ្យប្រទេសទាំងពីរ។

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ ក្នុងសារទូរលេខផ្ញើជូនសម្តេចព្រះ នរោត្តម សីហនុ លោកប្រធានហូជីមិញបានបញ្ជាក់ថា៖ “ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ គឺជានិមិត្តរូបដ៏ត្រចះត្រចង់នៃចំណងមិត្តភាព និងយុទ្ធសាមគ្គីភាព។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរវាងវៀតណាម និងកម្ពុជា ដែលជាកត្តាវិជ្ជមានក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍”។

លោកស្រី ម៉ែន សំអន ថ្លែងមតិក្នុងពិធី
លោកស្រី ម៉ែន សំអន ថ្លែងមតិក្នុងពិធី

មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ វៀតណាម និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដោយបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។

រយៈពេល ៥៥ ឆ្នាំកន្លងមកគឺជារយៈពេលដ៏សំខាន់នៃការអភិវឌ្ឍក្នុងទំនាក់ទំនង វៀតណាម-កម្ពុជា ដែលត្រូវបានកត់សម្គាល់ដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន នៅពេលដែលប្រទេសទាំងពីរបានរួបរួមគ្នាគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការតស៊ូដណ្តើមឯករាជ្យពីរបបអាណានិគម និងប្រកៀកស្មាគ្នាផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត ក៏ដូចជាការកសាង និងអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។

ពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីររំលឹកឡើងវិញនូវដំណើរអតីតកាល ដើម្បីឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ មានការយល់ដឹងកាន់តែស៊ីជម្រៅ និងមានទំនួលខុសត្រូវថែមទៀតក្នុងការរក្សា និងពូនជ្រំជានិច្ចនូវតម្លៃដ៏ល្អប្រសើនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងប្រជាជនទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស