អនុវត្តន៍កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតបន្ទាប់ពីសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ ឆ្នោតនៅខ័ណ្ឌ Ba Dinh Dong Da និង Hai Ba Trung រដ្ឋធានីហាណូយតាមទម្រង់ ដោយផ្ទាល់ផងនិងតាមអនឡាញផង។
![]() |
![]() |
![]() |
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅរដ្ឋធានីហាណូយ។ |
ម្ចាស់ឆ្នោតបានវាយតម្លៃថា សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ មាន ការផ្លាស់ប្ដូរថ្មី និងការកែលម្អជាច្រើន ក្នុងប្រតិបត្តិការរបស់រដ្ឋសភា។ ការពិភាក្សា ប្រព្រឹត្តទៅយ៉ាងស្មោះត្រង់ យកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ ហើយ ផ្ដោតសំខាន់ទៅលើកង្វល់រួមរបស់ម្ចាស់ឆ្នោត។ ម្ចាស់ឆ្នោតមានបំណងថា រដ្ឋសភា បន្តលើកកំពស់គុណភាពនៃការឃ្លាំមើលការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា និងប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ; បង្កើនការងារអធិការកិច្ច សវនកម្ម បង្ការប្រឆាំងអំពើ ពុករលួយ អំពើអសកម្មក្នុងការវិនិយោគ; បង្កើនការវិនិយោគលើប្រព័ន្ធសុខាភិបាល ថ្នាក់មូលដ្ឋាន សំដៅរួមចំណែកឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព។
កត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះមតិយោបល់របស់ម្ចាស់ឆ្នោត លោកអគ្គ លេខាបក្ស Nguyen Phu Trong បានមានប្រសាសន៍ថា មតិយោបល់ទាំងនេះនឹងត្រូវ បានសមាជិករដ្ឋសភាបូកសរុបហើយ ផ្ញើរទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះ ស្រាយក្នុងពេលឆាប់ៗ។ នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជម្ងឺកូវីដ-១៩ លោក អគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យរដ្ឋបាលទីក្រុងហាណូយនិងប្រជាជន អនុវត្តការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតឲ្យមានប្រសិទ្ធភាព ព្រមទាំងផ្ដោតសំខាន់ ទៅលើការជំរុញខ្លាំងប្រតិបត្តិការសេដ្ឋកិច្ច រក្សារឹងមាំសន្តិសុខនយោបាយ សណ្ដាប់ ធ្នាប់ និងសុវត្ថិភាពសង្គមផងដែរ៕
មតិពីមិត្តអ្នកអាន