Trending now

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ត្រូវជម្នះផលវិបាកដែលបណ្តាលមកពីជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

12:01 | 05/10/2021

នៅដើមសន្និបាត អ្នកតំណាងទាំងអស់បានចំណាយពេលមួយនាទីដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធដល់ជនរួមជាតិ កម្មាភិបាល យុទ្ធជនដែលបានស្លាប់ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាការងាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាការងាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងសន្និបាត (រូបថត៖ Hiếu Minh/vov.vn)
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងសន្និបាត (រូបថត៖ Hiếu Minh/vov.vn)

យោងតាមកម្មវិធីនៅក្នុងសន្និបាត គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ បានពិភាក្សានិងផ្តល់យោបល់លើ៖ ស្ថានភាពនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ -១៩ និងទស្សនៈ គោលនយោបាយស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅក្នុងស្ថានភាពថ្មី; ស្ថានភាពសេដ្ឋកិច្ចសង្គម ឆ្នាំ ២០២១ គម្រោងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២២; ការអនុវត្តថវិការដ្ឋនៅឆ្នាំ ២០២១, គម្រោងថវិការដ្ឋនៅឆ្នាំ ២០២២ និងផែនការថវិកា - ហិរញ្ញវត្ថុរដ្ឋ រយៈពេល ៣ឆ្នាំ ២០២២ - ២០២៤; បន្តលើកកម្ពស់ការកសាងបក្សនិងបញ្ហាសំខាន់ៗមួយចំនួនទៀត។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន ជំងឺរាតត្បាតកូវីដ -១៩ បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញនិងពិបាកគ្រប់គ្រង ហើយបណ្តាលផលប៉ះពាល់អវិជ្ជមាននិងយូរអង្វែងមកលើសេដ្ឋកិច្ចពិភពលោករួមទាំងអាស៊ីអាគ្នេយ៍និងវៀតណាម។ ហេតុដូច្នេះ បង្ខំឱ្យប្រទេសជាច្រើនកែសម្រួលការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមទិសដៅ៖ លើកកម្ពស់កម្លាំងផ្ទៃក្នុង ផ្តោតលើការអភិឌ្ឍទីផ្សារក្នុងប្រទេស អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល់ និងពាណិជ្ជកម្មអេឡិចត្រូនិច ជាដើម។

ទិដ្ឋភាពបើកសន្និបាត (រូបថត៖ Hiếu Minh/vov.vn)
ទិដ្ឋភាពបើកសន្និបាត (រូបថត៖ Hiếu Minh/vov.vn)

អគ្គលេខាបក្សលោក Nguyen Trong បានស្នើថា៖ “សូមស្នើឲ្យមានការវាយតម្លៃដោយយកចិត្តទុកដាក់និងគ្រប់ជ្រុងជ្រោយអំពីស្ថានភាពបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៩ ខែដំបូង និងមានការព្យាករណ៍រហូតដល់ដំណាច់ឆ្នាំ ២០២១ ជាពិសេសការព្យាករណ៍ពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នៅលើពិភពលោកនិងនៅវៀតណាមនាពេលខាងមុខនេះ។ យកចិត្តទុកដាក់លើការបូកសរុបនិងវាយតម្លៃពីភាពចាំបាច់ ភាពត្រឹមត្រូវប្រសិទ្ធភាព ព្រមទាំងការកំណត់និងការខ្វះចន្លោះក្នុងការចេញផ្សាយនិងការរៀបចំការអនុវត្តគោលការណ៍ណែនាំ គោលនយោបាយនិងវិធានការថ្មីៗ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងដែលកើតមានឡើងក្នុងដំណើរការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ជម្នះផលវិបាកដែលបណ្តាលមកពីការជំងឺរាតត្បាត ថែរក្សានិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលកន្លងមក។ ទន្ទឹមជាមួយគ្នានោះ ប្រៀប ធៀបនិងវិភាគសមត្ថភាពដើម្បីសម្រេចបាននូវគោលដៅនិងភារកិច្ច ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២១ ជាពិសេស គោលដៅនិងភារកិច្ចគ្រប់គ្រងជំងឺរាតត្បាត រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងធានាឱ្យមានតុល្យភាពកំណើនសេដ្ឋកិច្ច ជួយឧបត្ថម្ភពលករនិងសហគ្រាសស្តារ និងអភិវឌ្ឍន៍ផលិតកម្ម ថែរក្សាជីវភាពរបស់ប្រជាជន ធានាសន្តិសុខសង្គម; ការពារឯករាជ្យ អធិបតេយ្យភាពជាតិ សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងស្ថានភាពថ្មី”។

ទាក់ទងទៅលើបញ្ហាមួយចំនួនស្តីពីការកសាងនិងកែតម្រូវបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានបញ្ជាក់ថា ការកសាងនិងកែតម្រូវបក្ស តែងតែជាភារកិច្ចសំខាន់ជាពិសេស និងមានអត្ថន័តស្លាប់រស់សម្រាប់បក្ស។

កិច្ចប្រជុំនេះគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី ៧ ខែតុលា៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤